ប្រញាប់​បំពេញ​ជាតិ​វីតាមីន​D ដោយ​បរិភោគ​នូវអាហារ​ទាំង​នេះ

  • 2019-11-20 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​​វីតាមីន​ D ជា​ប្រភេទវីតាមីន​ដែល​មាន​អត្ថ​ប្រយោជន៍​ច្រើន​ដល់​រាង​កាយ​ ដូច្នេះ​ការ​បំពេញ​នូវ​ជាតិ​វីតាមីន ​D គឺ​សំខាន់​ហើយ​មិន​មែន​ជា​រឿង​លេង​សើច​នោះ​ទេ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ រាងកាយ​ ផ្លូវ​ចិត្ត​ និង​ សាច់ដុំ ទៀត​ផង។ ដោយ​ឡែក វីតាមីន​ D គឺ​​មិន​ងាយ​ស្វែង​រក​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​ទេ ដូចនេះ ​កញ្ញា​ នឹង​ណែនាំ​នូវ​អាហារ​មួយ​ចំនួន​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន​ D​៖

១. សាច់​ត្រី​សាល់ម៉ុន​

រូប​តំណាង

សាល់ម៉ុន​ជា​ប្រភេទ​ត្រី​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ អាស៊ីត​ខ្លាញ់​អូម៉េហ្គា៣ និង​ វីតាមីន​ D។ អ្នក​អាច​ជ្រើស​រើស​ញុំា​វា​ ឆៅ​ឬ​ចម្អិន​ តាម​ចំណូល​ចិត្ត​របស់​អ្នក​។

២. ផ្សិត

រូប​តំណាង

មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់ ផ្សិត​ក៏​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​វីតាមីន ​D​ វីតាមីន​B និង ជាតិ​ប៉ូតាស្យូម​ផង​ដែរ។ អ្នក​អាច​ធ្វើ​ការ​ឆ្នៃ​មុខ​ម្ហូប​របស់​អ្នក​ឱ្យ​មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់​និង​មាន​អត្ថប្រយោជន៍​ដោយ​គ្រាន់​តែ​បន្ថែម​ជាមួយ​នឹង​ផ្សិត។

៣. ស៊ុត​លឿង

រូប​តំណាង

ហេតុផល​ដែល​អ្នក​គួរ​តែ​ញុំា​ពង​មាន់​ទាំង​មូល​ គឺ​ព្រោះ​ស៊ុត​លឿង​មាន​ផ្ទុក​ជាតិ​វីតាមីន​ D ដែល​គ្មាន​ នៅ​ក្នុង​ស៊ុត​ស។

៤. ត្រី​ធូណា​កំប៉ុង

រូប​តំណាង

នៅ​ក្នុង​ត្រី​ធូណា​កំប៉ុង​ក៏​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​វីតាមីន​ D ដែរ​។ តែ​គប្បី​ជ្រើស​រើស​ធូណា​ដែល​មាន​ជាតិ​បារត​តិច ព្រោះ​ជាតិ​បារត​ច្រើន​គឺ​មិន​ល្អ​នោះ​ទេ។

៥. ត្រី​សាឌីន​

រូប​តំណាង

ត្រី​សាឌីន​ជា​ប្រភេទ​ត្រី​សមុទ្រ​ដែល​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ អូម៉េហ្គា៣ និង​វីតាមីន​ជា​ច្រើន​ប្រភេទ ដែល​ក្នុង​នោះ​រួម​មាន​វីតាមីន​ D​ ផង​ដែរ។

៦. ប្រេង​ថ្លើម​ Cod

រូប​តំណាង

ប្រេង​ថ្លើម​ Cod គឺ​ជា​អាហារ​មួយ​ ​ក្នុង​ចំណោម​អាហារ​ទាំង​អស់​ដែល​សម្បូរ​ជាតិ​វីតាមីន​ D ច្រើន​ជាង​គេ។ វា​ថែម​ទាំង​ផ្ទុក​នូវ​ជាតិ​វីតាមីនA និង​អាស៊ីត​ខ្លាញ់​អូម៉េហ្គា​៣ ទៀត​ផង៕

អានបន្ត៖ ​គួរ​អនុវត្ត​វិធី​ទាំង​នេះ ដើម្បី​សម្រួល​ដល់​ការ​រំលាយអាហារ

ប្រភព៖ healthline ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម