សក់ជ្រុះ សក់ស្ដើង សក់ខ្សោយ ៥ តិចនិកនេះជួយបានទាំងអស់
- 2019-11-20 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សក់ជ្រុះ សក់ស្ដើង សក់ខ្សោយ ៥ តិចនិកនេះជួយបានទាំងអស់
នៅសម័យកាលដែលមនុស្សគ្រប់រូបត្រូវប្រឈមនឹងគ្រឿងអេឡិចត្រូនិក ក៏ដូចជាស្ត្រេសច្រើននោះ បញ្ហាសុខភាពសក់ក្បាលក៏ចុះខ្សោយទៅតាមនោះដែរ។ ប្រសិនបើអ្នកសាកវិធីច្រើនហើយ តែមិនទាន់ឃើញលទ្ធផលប្រសើរឡើង អ្នកអាចសាកតិចនិកទាំងនេះបាន។
១. ប្រេងដូង
២. អប់សក់ដោយប្រេងដូង និងក្រូចឆ្មា
លាយរូបមន្តប្រេងដូង និងក្រូចឆ្មាជាមួយគ្នាដោយបរិមាណប្រេងដូង៣ភាគ ក្រូចឆ្មា១ភាគ។ លាយឲ្យសព្វ ហើយលាបលើសក់ដោយផ្ដោតលើគល់សក់។ ក្រោយពេលម៉ាស្សាឲ្យជ្រាបរួច យកកន្សែងមករុំទុកចោល១៥នាទី។ រូបមន្តនេះមិនត្រឹមតែបន្ថយការជ្រុះសក់នោះទេ តែដោយសារមានក្រូចឆ្មា ដូចនេះក៏កម្ចាត់អង្គែបានដូចគ្នា។
៣. ប្រេងអូលីវ
ប្រេងអូលីវមិនត្រឹមតែអាចជួយសម្រកគីឡូបានយ៉ាងល្អនោះទេ វាក៏ជំនួយដល់សរសៃសក់បានយ៉ាងប្រសើរដូចគ្នា។ យកប្រេងអូលីវសុទ្ធ (Virgin) មកម៉ាស្សាឲ្យសព្វសរសៃសក់ដែលខូច ឬបែកចុងដោយលាបឲ្យដល់គល់សក់ ដើម្បីឆាប់បណ្ដុះកូនសក់ថ្មី។ យកកន្សែងមករុំទុកកន្លះម៉ោង និងលាងសម្អាតវិញដោយទឹកក្ដៅអ៊ុនៗ។ នេះគឺជារូបមន្តដែលជួយឲ្យសក់ដុះលឿន សម្រាប់អ្នកសក់ដុះយឺត។
៤. ប្រទាលកន្ទុយក្រពើ
ជាតិរំអិលនៅក្នុងប្រទាលកន្ទុយក្រពើ គឺជាភ្នាក់ងារជំនួយដល់សក់ឆេះ សក់គ្មានទំងន់។ យកប្រទាលមកលាងឲ្យស្អាត ហើយបកសំបកចេញ យកតែផ្នែកខាងក្នុងមកក្រឡុក ឬចិតឲ្យស្ដើងៗ ហើយលាបឲ្យសព្វសក់។ សារជាតិរំអិលនេះ នឹងធ្វើឲ្យសក់មានជីវិតឡើងវិញ ព្រមទាំងជំរុះឲ្យកូនសក់ថ្មីដុះថ្មីផងដែរ។ អនុវត្ត២ ទៅ៣ដងក្នុង១សប្ដាហ៍ដើម្បីឆាប់ទទួលបានលទ្ធផល៕
ចុចអាន៖ សញ្ញាគ្រោះថ្នាក់ទាំង ៧ នៅពេលអ្នកធ្វើលំហាត់ប្រាណច្រើនពេក