រឿង​ចាំបាច់ច្រើនយ៉ាងដែល​គួរ​បោះបង់​ចោល ​មុន​ ២០២០ ចូល​មក​ដល់

  • 2019-11-20 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិត​ណាស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មនុស្ស​គ្រប់​គ្នា​តែង​ចង់​ច្នៃ​វា​ឱ្យ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ។ ច្បាស់​ណាស់​ថា​ គ្មាន​ឆ្នាំ​ណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ តែ​យ៉ាង​ណា​ក៏​អ្នក​អាច​ត្រៀម​ខ្លួន​ សម្រាប់​ទទួល​យក​អ្វី​ដែល​ថ្មី​ ជា​ពិសេស​គឺ​រឿង​ល្អៗ​មក​ក្នុង​ជីវិត ហើយ​ព្យាយាម​បោះ​ចោល​នូវ​រឿង​ឥត​ប្រយោជន៍​មួយ​ចំនួន​​ ដូចខាងក្រោម​ ៖

រូបតំណាង

**១**. គោល​គំនិត​ដែល​ថា​ ម្នាក់ៗ​ត្រូវ​មាន​តួនាទី​ម្យ៉ាង​នៅ​ក្នុង​ឆាក​ជីវិត ជាពិសេស​ក្នុង​ជីវិតការ​ងារ និង ស្នេហា

. ការ​បាត់បង់​ស្នេហា: អ្នក​គួរ​ទុក​រឿង​ឈឺចាប់​ទាំង​នោះ​នៅ​អតីតកាល​ ហើយយក​វា​ធ្វើ​ជា​មេរៀន​ថ្ងៃ​មុខ​វិញ

. ដល់​ពេល​ហើយ​ ដែល​អ្នក​គួរ​លើក​លែង​ឱ្យ​ខ្លួន​ឯង​រាល់​កំហុស​ខុស​ឆ្គង​ពី​អតីត

. មនុស្ស​ដែល​ល្អ​តាម​ពេល​: ព្យាយាម​ចំណាយ​ពេល​ជាមួយ​តែ​មនុស្ស​ដែល​រាប់អាន​អ្នក​ពិត​បាន​ហើយ ចៀសវាង​ការ​ចំណាយ​ពេល​ជាមួយ​មនុស្ស​ខុស

. មនុស្ស​ដែល​មិន​ឱ្យ​តម្លៃ​អ្នក​ ឬ យក​ផល​ចំណេញ​ពី​អ្នក គួរកុំបន្តជាមួយពួកគេទៀត

រូបតំណាង

. មនុស្ស​ដែល​តែង​តែ​ភូតភរ កុហក​អ្នក​

. ទម្លាប់​អាក្រក់​ដែល​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​មិន​រឹងមាំ

. គោល​គំនិត​ដែល​ថា ទាល់​តែ​ផឹក​ស្រវឹង​ទើប​សប្បាយ

. គោល​គំនិត​ដែល​ថា ភាព​ជោគជ័យ​គឺ ត្រូវ​មាន​ការងារ​ល្អ ផ្ទះ​ល្អ ជាដើម

១០. ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្លាស់​ប្តូរ

រូបតំណាង

១១. ការ​វាយ​តម្លៃ​របស់​អ្នក​ដទៃ

១២.មុខ​មាត់​នៅ​លើ​បណ្តាញ​សង្គម: គ្មាន​នរណា​ទៅ​យក​ជីវិត​ក្នុង​បណ្តាញ​សង្គម​យក​ដាក់​មុខ​ទេ

១៣. គោល​គំនិត​ដែល​ថា អ្នក​ត្រូវ​លេង​សើច​ជា​មុន​សិន​ដើម្បី​យក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​

១៤. អ្វី​ៗ​ដែល​ឃាំង​ឃាត់​អ្នក​ពី​ការ​ធ្វើ​ជា​ខ្លួន​ឯង​

១៥. គោល​គំនិត​ដែល​ថា អ្នក​ត្រូវ​បំពេញ​រឿង​មួយ​ចំនួន​មុន​ចូល​អាយុ​៣០ ឬ ៤០ ជាដើម

រូបតំណាង

១៦. ទម្លាប់​នៅ​ក្នុង​ភាព​ងាយ​ស្រួល​: អ្នក​ត្រូវ​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​ ហើយសាក​ធ្វើ​អ្វី​ដែល​ថ្មី

១៧. ការ​ព្រួយ​បារម្ភ​ហួស​ហេតុ

១៨. គោល​គំនិត​ដែល​ថា ទាល់​តែ​ស្រួល​ទើប​ចង់​ធ្វើ

១៩. គោល​គំនិត​ដែល​ថា មិន​បាច់​ខំ​ប្រឹង​ខ្លាំង​ពេក​ទេ បើ​ជា​របស់​អ្នក​ វា​គង់​បាន​សម្រេច

២០. គោល​គំនិត​ដែល​ថា ជីវិត​ត្រូវ​មាន​រូបរាង​បែប​នេះ ឬ បែប​ណា​: គ្មាន​នរណា​ម្នាក់​ដែល​ធ្វើ​អ្វី​ទៅ​ហើយ​ត្រូវ​បាន​គេ​គាំ​ទ្រ​រហូត​ទេ។ ឆាក​ជីវិត​គ្រប់​គ្នា​មាន​​រូបភាព និង រសជាតិ​ផ្សេង​គ្នា​ ដូច្នេះ​មិន​អាច​វាយ​តម្លៃ​ថា​ទាល់​តែ​វា​មាន​លក្ខណៈ​បែប​ណា​មួយ​ ទើប​វា​មាន​ន័យ​នោះ​ទេ៕

រូបតំណាង

អានបន្ត៖ របៀប​​ចាយ​លុយ​ កុំ​​ឲ្យ​ក្រ​ខ្សត់​ទៅ​ថ្ងៃ​មុខ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម