មើលជោគវាសនាប្រចាំអាយុលោកអ្នកជួបសំណាងឬអាក្រក់
- 2019-11-20 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលជោគវាសនាប្រចាំអាយុលោកអ្នកជួបសំណាងឬអាក្រក់
ជោគលាភក្នុងឆ្នាំនីមួយៗ លោកអ្នកពិតជាចង់ដឹងថា នៅពេលអាយុប៉ុណ្ណេះ តើនឹងជួបរឿងរ៉ាវ ល្អឬអាក្រក់អ្វីខ្លះ។ តាមតម្រាសាស្ត្រផ្កាយចរប្រចាំជីវិត និពន្ធដោយ កង ផាន់ បានបង្ហាញដូចខាងក្រោម៖
**@ប្រុសអាយុ៖ ១២ ២០ ២៨ ៣៦ ៤៤ ៥២ ៦៨ ៧៦ ៨៤ ៩២ ១០០ ៦០**
@ស្រីអាយុ៖ ១៤ ២២ ៣០ ៣៨ ៤៦ ៥៤ ៦២ ៧០ ៧៨ ៨៦ ៩៤
រាសីឡើងខ្ពស់ណាស់។ តាមការពិតសេចក្ដីព្យាយាមរបស់អ្នកមានត្រឹមណា លាភនោះបានប៉ុណ្ណឹងដែរ។ អ្នកនឹងបានប្រសើរលើសលប់នូវសេចក្ដីសុខកាយសប្បាយចិត្ត លាភផលញាតិមិត្តជិតឆ្ងាយ រួមទាំងការសិក្សា យសសក្កិអំណាច សុទ្ធតែមានជោគជ័យប្រកបទៅដោយការលូតលាស់រីកចម្រើន។ ពិសេសអ្នកមុខជាបានដល់ទទួលសុភមង្គលប្រចាំជីវិត។ សូមកត់សម្គាល់ថា ជោគជ័យសម្រាប់លោកអ្នកក្នុងឆ្នាំនេះ ស្ថិតនៅខាងបូពា៍។
@ប្រុសអាយុ៖ ១៣ ២១ ២៩ ៣៧ ៦១ ៦៩ ៧៧ ៨៥ ៩៣ ៥៣
@ស្រីអាយុ៖ ១៣ ២១ ២៩ ៣៧ ៤៥ និង ៥៣
បើមិនមានការជាចាំបាច់ មិនគួរធ្វើដំណើរទៅឆ្ងាយ នាទិសឥសានញឹកញាប់ពេកទេ ក្រែងមានរឿងរ៉ាវបណ្ដាលឡើងពីសត្រូវផ្ទុយភេទគ្នា គេចាប់ចោទប្រកាន់ ដោយប្រការផ្សេងៗ។ ប្រសិនបើទៅទិសនោះហើយជួនជាបានជួបប្រទះលាភមានជីវិតជើង២ នោះក៏កុំគប្បីទទួល ឬអបអរសាទរយកជាទីសង្ឃឹមឡើយ។ ម្យ៉ាងទៀតក្នុងឆ្នាំនេះ បើជាឱកាសគួរដល់ពេលវេលារៀបអាពាហ៍ពិពាហ៍ តែបើអាចពន្យារពេលបាន គប្បីសង្កេតពិនិត្យឲ្យហ្មត់ចត់។ បើរឿងស្នេហាមិនបានពិចារណារកហេតុផលឲ្យល្អិតល្អន់ទេ មុខតែមានវិបត្តិកើតអមជាមួយគ្នា បើមិនឆាប់ក៏យូរមិនខាន ព្រោះរាសីលោកអ្នកក្នុងឆ្នាំនេះធ្លាក់ចុះក្នុងគំនរទុក្ខ ព្រោះស្នេហាជាទោស។ ហេតុនេះសូមតាំងចិត្តអំណត់ប្រុងស្មារតីចងចាំជានិច្ចឲ្យបានរឹងជំហរ តទល់នឹងគ្រោះស្នេហ៍នាពេលនេះ កុំឲ្យចូលមកទាញទាក់ស្មារតីបាន។
@ប្រុសអាយុ៖ ១៤ ២២ ៣០ ៣៨ ៤៦ ៥៤ ៦២ ៧០ ៧៨ ៨៦ ៩៤ ៥៤
@ស្រីអាយុ៖ ១២ ២០ ២៨ ៣៦ ៤៤ ៥២ ៦០ ៦៨ ៧៦ ៨៤ ៩២ ១០០
ក្នុងឆ្នាំនេះមុខជាមានភ័ព្វវាសនា បានជួបប្រទះនឹងលាភផលសមចិត្តប្រាថ្នាមិនខាន។ រាសីក្នុងឆ្នាំនេះអាចស្រូបយកលាភសក្ការៈដោយច្រើនៗបានពីទិសឧត្តរ ចំពោះលាភលឿងនិងលាភយស ។ តែគួរកត់សម្គាល់ថា លាភផលទាំងឡាយដែលបានក្នុងឆ្នាំនេះលំបាកទុកដាក់ឬរក្សាឲ្យគង់វង្សបន្តិច ព្រោះមានញាតិមិត្រ ត្រូវការខ្ចីឬសុំឲ្យជួយទំនុកបម្រុងរឿយៗ ។ បើមិនដូច្នេះក៏ត្រូវដូរដោះយកទ្រព្យរបស់ផ្សេងៗដទៃទៀត មកជំនួសវិញដែរ។ មួយវិញទៀត ច្រើនបានលាភគ្មានជីវិតច្រើនជាងមានជីវិតដែលជាលាភផលក្នុងពេលនេះអាស្រ័យហេតុផលស្របនឹងការប្រកបនិងអំពើប្រព្រឹត្តព្យាយាមរបស់អ្នកព្រមជាមួយគ្នានិងធាតុដែលស្ថិតនៅកៀកកិតជុំជិតខ្លួន។ បើនិយាយពីទំហំលាភវិញ ជាលាភធំស្តុកស្តម្ភទៀតផង។ តាមពិតក្នុងឆ្នាំនេះគួរដល់ពេលរៀបចំមង្គលការរបស់លោកអ្នកក្នុងពេលនេះផង ជាជោគជ័យប្រចាំគ្រួសារឥតមានអ្វីមកប្រដូចបានឡើយ។
@ប្រុសអាយុ៖ ១៥ ២៣ ៣១ ៣៩ ៤៧ ៥៥ ៦៣ ៧១ ៧៩ ៨៧ ៩៥ ៥៥
@ស្រីអាយុ៖ ១៩ ២៧ ៣៥ ៤៣ ៥១ ៥៩ ៦៧ ៧៥ ៨៣ ៩១ ៩៩
ក្នុងឆ្នាំនេះមុខជាសៅហ្មងចិត្តច្រើនហើយ។ ជាធម្មតាច្រើនមានសេចក្ដីអាប់អួរស្រពាប់ស្រពោនចិត្តញឹកញយបន្តិច សំបូរការថ្នាំងថ្នាក់ជាច្រើន បើមិនក្នុងគ្រួសារ ក៏ញាតិមិត្ត ឬអ្នកដទៃចោមរោម ស្អប់។ ពុំនោះសោតខ្លួនច្រើនងប់វក់ក្នុងផ្លូវល្បែងភ្នាល់ផ្សេងៗ។ ការលើសខ្វះឬឆ្គាំឆ្គងទោះជាចេតនាក្តី អចេតនាក្តី ក៏ចេះតែជួបប្រទះមិនសូវបានស្រាកស្រាន្ត ការបង្ករឿងទាំងសងខាងក្នុងនិងក្រៅ ក៏ចេះតែផ្ដួចផ្ដើមឡើង ។ សរុបទៅគឺស៊យណាស់ ពាក្យសំដីនិយាយទៅកាន់អ្នកផង ច្រើនតែជ្រុលមាត់ភ្លាត់វាចា ពិសេសត្រូវមានការខាតបង់ទ្រព្យធន ទោះតិចឬច្រើនពុំលោះឡើយ ឬមួយមានវិវាទនឹងសង្គមគ្រួសារ សឹងតែដល់ការវាយប្រហារគ្នាផងក៏សឹងមាន។ ពុំនោះមានឈ្លោះទាស់នឹងមនុស្សភេទដូចគ្នា។ រឿងនេះប្រសិនបើយកកម្លាំង ឬគ្រឿងស្រវឹងជាជំនួយផង អ្នកមុខតែលុះក្នុងរឿងរ៉ាវយ៉ាងធំលំបាកនឹងកែខ្លួនកើត។ ហេតុនេះសូមប្រយ័ត្នគ្រប់កិច្ចកលឲ្យដិតដល់ទើបលោកអ្នកបានចៀសចាកផុតពីគ្រោះកម្មប្រចាំអាយុក្នុងឆ្នាំនេះបាន។ រូបតំណាង
@ប្រុសអាយុ៖ ១៦ ២៤ ៣២ ៤០ ៤៨ ៥៦ ៦៤ ៧២ ៨០ ៨៨ ៩៦ ៥៦
@ស្រីអាយុ៖ ១៨ ២៦ ៣៤ ៤២ ៥០ ៥៨ ៦៦ ៧៤ ៨២ ៩៦ ៩៨
មុខជាបានទទួលការនឿយហត់ច្រើនសំបូរទៅដោយសេចក្ដីលំបាកចិត្ត លំបាកកាយធ្វើការមានទំនាស់ច្រើន។ ការធ្វើដំណើរចេញទៅជិតឆ្ងាយច្រើនអាសាឥតការ ជាពិសេសគ្រោះកម្ម ប្រចាំទិសបស្ចឹម។ ពេលនៅផ្ទះក៏អារម្មណ៍អ្នកស្អុះស្អាប់ លុះធ្វើដំណើរតាមជើងទឹកក៏មិនល្អ។ តាមពិតក្នុងឆ្នាំនេះអ្នកពុំគួរធ្វើដំណើរទៅកាន់ភូមិស្រុកឆ្ងាយ ទទួលបញ្ញើ ជួយឈឺឆ្អាលគេហួសអាត្មាឡើយ ។ ម្យ៉ាងទៀតគួរលោកអ្នកប្រុងជើងការរកមធ្យោបាយលុបលាងនូវការក្រវល់ចិត្តនេះចេញ ហើយគួរប្រើការពិចារណា ស្ទង់មើលហេតុផលឲ្យបានជានិច្ចផង ទើបមានប្រសិទ្ធភាពជោគបានល្អ ឬសម្រេចទៅបានយថាកម្ម។
@ប្រុសអាយុ៖១៧ ២៥ ៣៣ ៤១ ៤៩ ៥៧ ៦៥ ៧៣ ៨១ ៨៩ ៩៧
@ស្រីអាយុ៖ ១៧ ២៥ ៣៣ ៤១ ៤៩ ៥៧ ៦៥ ៧៣ ៨១ ៨៩ ៩៧
មានការបញ្ចេញញើសចំណាយកម្លាំងច្រើន សូម្បីការងារដែលទាក់ទងនឹងប្រាក់មាសក៏មានភ្លាត់ខ្លះចាប់មិនបានដែរ។ លោកអ្នកអាចត្រូវរងគ្រោះចៃដន្យផងក៏មាន ។ បើមានទ្រព្យឲ្យគេខ្ចីបុលចងការ មុខជាមានខូចខាតឬកើតទោសព្រោះទ្រព្យនេះមិនខាន។ មិនគួរធ្វើដំណើរទៅទិសឆ្ងាយដាច់ស្រយាលខាងលិចតែម្នាក់ឯងនោះទេ ។ មួយវិញទៀតមិនគួរកាប់រលំឈើក្បែរភូមិផ្ទះ មិនគួរចូលព្រៃធំស្ងាត់ ព្រោះថារាសីរបស់អ្នកក្នុងឆ្នាំនេះ ត្រូវឈើធំរលំសង្កត់ ហើយបើមិនដូច្នោះទេ បច្ចាមិត្រឆ្លៀតឱកាសនេះដើម្បីព្យាបាទអ្នក។
@ប្រុសអាយុ៖ ១៨ ២៦ ៣៤ ៤២ ៥០ ៥៨ ៦៦ ៧៤ ៨២ ៩០ ៩៨
@ស្រីអាយុ៖ ១៦ ២៤ ៣២ ៤០ ៤៤ ៥៦ ៦៤ ៧២ ៨០ ៨៨ ៩៦
ភ័ព្វវាសនារបស់អ្នកវិលមកដល់ហើយ ។ លាភជើង២ ជើង៤ មានជីវិតឥតជីវិតត្រូវបានមកជាលទ្ធផលដល់លោកអ្នក។ អ្នកមុខជាបានទទួលយកជាទ្រព្យព្រេងបូរាណ ការរបរសព្វបែបយ៉ាង មានសភាពជាអ្វីក៏ដោយដែលលោកអ្នកបានព្យាយាមនិងប្រព្រឹត្តសុទ្ធតែនាំមកនូវផលប្រយោជន៍និងគុណបំណាច់យ៉ាងធំទូលាយ កិច្ចការផ្ទាល់ក្ដី ប្រយោលក្ដី ក្នុងរាជការមុខតែបានទទួលបានកិត្តិយស ឡើងដំណែងកាន់នាទីយ៉ាងខ្ពស់ឧត្ដមប្រយោជន៍ដោយសេចក្ដីរុងរឿង សំបូរសប្បាយសុខខុមដ៏រីករាយក្នុងឆ្នាំនេះហៅថា មហាសុខក្រៃលែង។ រូបតំណាង
@ប្រុសអាយុ៖ ១៩ ២៧ ៣៥ ៤៣ ៥១ ៥៩ ៦៧ ៧៥ ៨៣ ៩១ ៩៩
@ស្រីអាយុ៖ ១៥ ២៣ ៣១ ៣៩ ៤៧ ៥៥ ៦៣ ៧១ ៧៩ ៨៧ ៩៥
ក្នុងឆ្នាំនេះច្រើនទទួលការឈ្លានពាននិងប្រមាថមើលងាយពីសត្រូវរឿយៗ។ ពុំនោះសោតនឹងមានការប្រេះឆា បែកសាមគ្គីរវាងញាតិមិត្ត ឬអ្នករួមការងារ។ បើតាមពិតការចងសម្ព័ន្ធមេត្រី ក្នុងឆ្នាំនេះនឹងមានការរង្គោះរង្គើរឬប្រែក្លាយជារឿងអាក្រក់វិញ។ ចំពោះគ្រឿងស្រវឹង គួរតែប្រយ័ត្នឲ្យមែនទែនកុំសាកល្បង ព្រោះរាសីរបស់អ្នកក្នុងឆ្នាំនេះធ្លាក់ចំក្នុងគំនរភ័យ។ ម្យ៉ាងទៀត បើធ្វើដំណើរចូលព្រៃជ្រៅត្រូវប្រយ័ត្នឲ្យមែនទែន រីឯទ្រព្យសម្បត្តិច្រើនជ្រុះបាត់ឬបែកបាក់ ។ ចំណែកសេចក្ដីទុក្ខទោសមានប្រចាំជានិច្ច ។ យកល្អ គួររៀបចំពិធីរំដោះគ្រោះដោយនិមន្តព្រះសង្ឃសូត្រមន្ត ទើបជាកិច្ចរួចជោគគ្រោះបានគ្រប់យ៉ាង៕
ចុចអាន៖ រើសឆ្មាមួយដើម្បីដឹងថា អ្នកដទៃវាយតម្លៃបែបណាចំពោះអត្តចរិតរបស់អ្នក