ស្អាត​មួយ​តួខ្លួន​​ មិន​ចាំ​បាច់​វះ​កាត់ជា​មួយ​ឯកទេស​ថែរក្សា​សម្ផស្ស​ពី​ប្រទេស​សិង្ហបុរី

  • 2019-11-19 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ស្ត្រី​ ឬ​បុរស​នោះ​ទេ សុទ្ធ​តែ​ចង់​ឲ្យ​សម្រស់​នៅ​ក្មេង​ជាង​វ័យ ស្បែក​សរ​ភ្លឺ​រលោង គ្មាន​ស្នាម​ជ្រីវជ្រួញ។ ហេតុ​នេះ ហើយ​បាន​ជា​មនុស្ស​ភាគ​ច្រើន​តែង​រក​​ផលិត​ផល​ផ្សេងៗ​មក​ប្រើប្រាស់ ខ្លះ​​ក៏​ទៅ​វះ​កាត់​ តែ​នោះ​ជា​វិធី​មួយ​ដែរ​អាច​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​របស់​លោក​អ្នក​។

យ៉ាង​ណា​មិញ​ ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​វ័យ​មួយ​ដែល ងាយ​នឹង​មាន​មុខ​ឡើង​មុន ស្បែក​ស្រអាប់ ឬ​បញ្ហា​ផ្សេងៗ​អ្នក​គួរ​តែ​ជ្រើស​យក​ផលិត​ផល ឬ​កន្លែង​ថែរក្សា​សម្ផស្ស​ណា​មួយ​​ដែល​ជា​គួរ​ឲ្យ​ទុក​ចិត្ត។​ តួយ៉ាង គ្លីនិក​ថែរក្សា​សម្ផស្ស​អាដម៉រ របស់​ក្រុមហ៊ុន Ardmore Soriya Medical Specialists ដែល​មាន​ប្រភព​មក​ពី​ប្រទេស​សិង្ហបុរី​ ​មាន​ជំនាញ​ខាង​ផ្នែក​ថែរក្សា​សម្ផស្ស​ ដោយ​ពុំ​ចាំ​បាច់​ធ្វើ​ការ​វះកាត់។

​​​លោកស្រី​​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ដែល​ជា ប្រធាន​មន្ទីរពេទ្យ​សុរិយា​​ និង​ជា​អភិបាល​របស់​ក្រុមហ៊ុន Ardmore Soriya Medical Specialists បាន​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ថា​៖ “គ្លីនិក​ថែរក្សា​សម្ផស្ស អាដម៉រ គឺ​កើត​ឡើង​ដោយ​ការ​វិនិយោគ​រួមគ្នា​រវាង​ ARDMORE MEDICAL GROUP​ របស់​ប្រទេស​សិង្ហបុរី ជា​ស្ថាប័ន​ផ្ដល់​សេវា​ថែរក្សា​សម្ផស្ស ឈាន​មុខ​គេ​មួយ នៅ​ក្នុង​ប្រទេស​សឹង្ហ​បុរី ជា​មួយ​មន្ទីរ​ពេទ្យ​សូរិយា​ដែល​ជា​ស្ថាប័ន​ផ្ដល់​សេវា ថែរក្សា​សុខភាព​ល្បី​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា។”

​​​​​លោក​ស្រី​វេជ្ជបណ្ឌិត Rachel LIM ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Ardmore Soriya Medical​ ​Specialists​ ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ ក្នុង​ការ​ផ្ដល់​សេវា ថែរក្សា​សម្ផស្ស​ដល់​អតិថិជន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី មានប្រសាសន៍ថា៖ អតិថិជន នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​ពិត​ប្រាកដ ដែល​ខ្លួន​ចង់បាន ដោយ​ពុំ​ចាំ​បាច់​ធ្វើ​ការវះកាត់ អ្វី​នោះ​ឡើយ​ពី​ព្រោះ វិធីសាស្ត្រ​ថែរក្សា​សម្ផស្ស​នេះ គឺ​ធ្វើ​ឡើង​តាម​បែប​វេជ្ជសាស្ត្រ ជា​មួយ​នឹង​ឧបករណ៍​ទំនើប​ៗ  និង​មាន​ការ​អនុញ្ញាត​ដោយ​ស្ថាប័ន​ត្រួតពិនិត្យ ​FDA របស់​សហរដ្ឋ​អាមេរិក។

បើ​តាម​ការ​គូស​បញ្ជាក់ របស់​លោក​ស្រី​វេជ្ជបណ្ឌិត Rachel Lim អតិថិជន ដែល​អញ្ជើញ​មក​ទទួល សេវាកម្ម ​នៅ​គ្លីនិក​ថែរក្សា​សម្ផស្ស អាដ​ម៉រ អាច​ឃើញ​ប្រសិទ្ធភាព​តាំង​ពី​លើកដំបូង​ដោយ​ពុំ​ចាំ​បាច់​ធ្វើ​ការ​វះកាត់​ ​ជា​មួយ​សេវាកម្ម ជា​ច្រើន​ដូចជា៖

  • លើក​ទម្រង់​មុខ​វី​ (V)  ជា​មួយ​ឧបករណ៍​ទំនើប​ៗ​ ​ស៊េរី​ថ្មី​បំផុត
  • សេវា​សម្រក​រាង ដោយ​ការ​សម្រក​ខ្លាញ់​នៅ​ក្នុង​ខ្លួន និង​ដាស់ Collagen ជំនួយ​ស្បែក ឲ្យ​កើត​ឡើង​វិញ​ដោយ​ខ្លួន​ឯង​ជា​ថ្មី​ម្ដង​ទៀត​ (Venus-legacy Based Treatments)
  • សេវា​ចាក់​បញ្ចូល​សេរ៉ូម​វីតាមីន (Vitamin) ជំនួយ​ឲ្យ​សាច់​ស្អាត ភ្លឺរលោង និង​មាន​សំណើម (IV Drip)
  • សេវា​ចាក់​បូថក និង​ចាក់​បន្ថែម (Botox and Filler Injections)
  • សេវា​បំបាត់​ស្នាម​ជ្រួញ រឹត​បន្តឹង​ស្បែក​មុខ ជួយ​ឲ្យ​ស្បែក​មុខ​ស​ខ្ចី ម៉ត់​រលោង និង​ស្រស់​ភ្លឺ​ថ្លា (Chemical Peels and Various Facial) រួម​និង សេវា​ម៉ាស្សា​មុខ និង​ដង​ខ្លួន (Body Wellness Treatments) ជា​ដើម។
  • គ្លីនិក​ថែរក្សា​សម្ផស្ស អាដម៉រ មាន​ទី​តាំង​ស្ថិត​នៅ​អគារ​លេខ ៥០-៥២ ​តាម​បណ្ដោយ​ផ្លូវ​។

លេខ ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ ឬ​អាច​ទំនាក់​ទំនង​តាម​រយៈ​លេខទូរស័ព្ទ ០២៣ ២១២១៦៦, ០៩៥ ៩៦៧ ៨៨៨, ០១១ ៨២៩ ៨៩៩ សម្រាប់​ព័ត៌មាន​បន្ថែម៕

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង:

គេហទំព័រ ហ្វេស​បុកផេក គ្លីនិក​ថែរក្សា​សម្ផស្ស អាដ​ម៉រ ARDMORE Aesthetic Clinic Cambodia ទូរស័ព្ទ៖ 095 967 888

អត្ថបទពេញនិយម