៣​ កំហុស​ដាច់​ខាត​ត្រូវ​ជៀស​វាង​ពេល​ងូត​ទឹក​ក្នុង​រដូវ​រងារ បើ​មិន​ចង់​គ្រោះ​ថ្នាក់

  • 2019-11-18 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​កំហុស​ឆ្គង​មួយ​ចំនួន​នៅ​ពេល​ងូត​ទឹក​ក្នុង​រដូវ​រងារ​ដែល​អាច​ធ្វើឲ្យ​អ្នក​ដាច់​សរសៃ​ឈាម ឬ​ឡើង​តុងស្យុង​ស្លាប់​មួយ​រំពេច​ក៏​ថា​បាន។ ដូច​នេះ​ដើម្បី​បង្ការ​បញ្ហា​ទាំង​នេះ អ្នក​គួរ​គប្បី​ជៀសវាង​រឿង​ទាំង​នេះ​ពេល​ងូត​ទឹក​ក្នុង​រដូវ​រងារ។

១. ងូត​ទឹក​ក្ដៅ​ខ្លាំង​ពេក

ដោយ​សារ​តែ​អាកាសធាតុ​ត្រជាក់ ភាគ​ច្រើន​មនុស្ស​តែង​មាន​ទំនោរ​ដាំ​ទឹក​ក្ដៅ ឬ​ប្រើ​ម៉ាស៊ីន​ទឹក​ក្ដៅ​ដើម្បី​ងូត​ទឹក។ យ៉ាងណាក្ដី បើ​មិន​ប្រយ័ត្ន​ហើយ​ងូត​ទឹក​ក្ដៅ​ខ្លាំង​ពេក វា​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​បាត់បង់​ប្រេង​ធម្មជាតិ​​ដែល​វា​មាន បណ្ដាល​ឲ្យ​ស្បែក​ស្ងួត ប្រេះ​ស្រការ។ ដូច​នេះ​ទោះ​បី​ជា​ត្រជាក់​យ៉ាងណា​ក៏​ដោយ ក៏​អ្នក​គួរ​តែ​ប្រើ​ទឹក​ក្ដៅ​អ៊ុន​ៗ​ដើម្បី​ងូត​បាន​ហើយ។

២. ងូត​ទឹក​យូរ​ពេក

នៅ​ក្នុង​ខែ​រងារ អ្នក​មិន​ត្រូវ​ងូត​ទឹក​យូរ​ខ្លាំង​ពេក​នោះ​ទេ ដោយ​រយៈ​ពេល​អតិបរិមាណ​ដែល​អ្នក​គួរ​ងូត​​ទឹក​ម្ដង​ៗ​នោះ​​មិន​គួរ​លើស​ពី​១០​នាទី​នោះ​ទេ ត្បិត​ប្រសិន​បើ​ងូត​ទឹក​ក្ដៅ​ហើយ​ងូត​យូរ​ទៀតនោះ ទឹក​នឹង​ជ្រាប​ចូល​សួត អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ភ្លាម​ៗ​តែ​ម្ដង។

៣. ងូត​ទឹក​យប់​ជ្រៅ

នៅ​ពេល​យប់​ជ្រៅ ដំណើរ​ឈាម​នឹង​ធ្លាក់​ចុះ បើ​ងូត​ទឹក​នៅ​ពេល​នេះ រាង​កាយ​ងាយ​ត្រូវ​គ្រុន បណ្ដាល​ឲ្យ​ខ្លួន​ខ្វះ​ឈាម​​ក្នុង​ខួរ​ក្បាលច្រើន​លើសលប់។ ប្រសិន​បើ​អ្នក​កំពុង​ស្រវឹង​ហើយ​ងូត​ទឹក​យប់​ទៀត គឺ​ងាយ​បណ្ដាល​ឲ្យ​ស្លាប់​ជា​ទី​បំផុត។

៤. ចាក់​ទឹក​ពី​លើ​ក្បាល​ចុះ

អ្នក​មិន​គួរ​ចាក់​ទឹក​ពី​លើ​ក្បាល​ចុះ​មក​ខ្លួន​ភ្លាម​ពេល​​ងូត​ទឹក​នោះ​ឡើយ ត្បិត​វា​ងាយ​ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​បំផុត ជា​ពិសេស​គឺ​សម្រាប់​ទឹក​ត្រជាក់។ អ្នក​គួរ​សម្រប​ខ្លួន​ដោយ​ចាក់​ទឹក​លើ​ដៃ​ជើង​ជា​មុន​សិន មុន​ពេល​ចាក់​ទឹក​លើ​ក្បាល៕

ចុចអានបន្ត៖ ៥ សញ្ញានៅលើអណ្តាតជួយប្រាប់ពីសុខភាពរបស់អ្នក

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel