បើ​ឃើញ​សញ្ញា​ចម្លែក​ទាំង​នេះ​នៅ​លើ​មុខ មាន​ន័យ​ថា​ថ្លើម​របស់​អ្នក​មាន​បញ្ហា​ខ្លាំង​ហើយ

  • 2019-11-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ថ្លើម​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា រាងកាយ​យើង​នឹង​បង្ហាញ​សញ្ញា​មួយ​ចំនួន​ចេញ​ក្រៅ។ បើ​ឃើញ​រោគ​សញ្ញា​នេះ​ហើយ អ្នក​ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ​ភ្លាម។

១. ស្បែក​មុខ​ស្រអាប់ ឡើង​មុន

នៅ​ពេល​រង​ការ​ប៉ះ​ទង្គិច ចាប់​ផ្ដើម​ផ្ទុក​ជាតិ​ពុល នឹង​ធ្វើ​ឲ្យ​ចំនួន​ឈាម​នៅ​ក្នុង​ថ្លើម​មិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ស្បែក​មុខ​មិន​ភ្លឺ​ថ្លា ប្រែ​ក្លាយ​ជា​ស្រអាប់។ នៅ​ពេល​ជាតិ​ពុល​កាន់​តែ​កើន​ឡើង នៅ​លើ​មុខ​នឹង​ចាប់​ផ្ដើម​កើត​មុន នឹង​បង្ករ​ជា​ខ្ទុះ។

២. ហូរ​ឈាម​ខុស​ប្រក្រតី

មហារីក​ក៏មាន​សញ្ញា​ដែល​ឧស្សាហ៍​ឃើញ​នោះ​គឺ​ចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ​នៅ​ពេល​ដុះ​ធ្មេញ។ បើ​ដល់​ដំណាក់កាល​នេះ អ្នក​ត្រូវ​ពិនិត្យ​ជា​ប្រញាប់ ត្បិត​ថ្លើម​គឺ​ជា​កន្លែង​ផ្ទុក​ឈាម​ដ៏​សំខាន់​ក្នុង​រាង​កាយ។ នៅ​ពេល​អ្នក​កើត​មហារីក​ថ្លើម ការ​បង្កក​ឈាម​នឹង​ធ្លាក់​ចុះ ធ្វើ​ឲ្យ​រាង​កាយ​ងាយ​ហូរ​ឈាម​ជាង​មុន។

៣. ភ្នែក​ប្រែ​ជា​លឿង

ភ្នែក និង​ថ្លើម​គឺ​ជា​២​ភ្នាក់​ងារ​ដែល​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ជិត​ដិត។ បើ​ដល់​កំរិត​ភ្នែក​ឡើង​ពណ៌​លឿង​ហើយ មាន​ន័យ​ថា ថ្លើម​របស់​អ្នក​ក៏​ខូច​ធ្ងន់​ដែរ ដូច​នេះ​ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ​ដើម្បី​ព្យាបាល កុំ​ឲ្យ​យឺត​ពេល។

៤. ស្បែក​ជាំ ភ្នែក​ស្លក់​ដូច​ខ្លា​ឃ្មុំ

នៅ​ពេល​គុណភាព​របស់​ថ្លើម​ធ្លាក់​ចុះ លែង​ដំណើរ​ការ​បាន​១០០​% នឹង​ធ្វើ​ឲ្យ​ដំណើរ​អរម៉ូន និង​ឈាម​ដើរ​មិន​ស្មើ នាំ​ឲ្យ​សារ​ធាតុ​ពុល ត្រូវ​រុញ​ឡើង​លើ​មុខ បណ្ដាល​ឲ្យ​មុខ​ជាំ និង​ភ្នែក​ស្លក់​ខ្មៅ ទោះ​បី​ជា​អ្នក​មិន​ចេញ​ថ្ងៃ ឬ​គេង​គ្រប់​គ្រាន់​ក៏​ដោយ។ សញ្ញា​នេះ​អាច​បណ្ដាល​មក​ពី​ថ្លើម​របស់​អ្នក​កំពុង​រលាក ត្រូវ​ទៅ​ពិគ្រោះ​ដើម្បី​រក​ដំណោះ​ស្រាយ៕

ចុចអានបន្ត៖ ការសិក្សាបង្ហាញថា សម្រកគីឡូលឿនក៏អាចប្រឈមបាត់បង់សង្សារនិងបញ្ហាច្រើនទៀត

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម