ស្គាល់​គ្នា​តាម​អនឡាញ ស្រី​ម្នាក់​ត្រូវ​គេ​សម្លាប់ ហើយ​ញាត់​សព​ចូល​ក្នុង​វ៉ាលី​បំបាត់​ភស្តុតាង

  • 2019-11-18 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​វីដេអូ​ដែល​គេ​ទើប​តែ​បញ្ចេញ​នាង​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​សណ្ឋាគារ Citylife ប្រទេស New Zealand បាន​បង្ហាញ​​ឲ្យ​ថា​បុរស​ម្នាក់​បាន​រុញ​វ៉ាលី​​ដែល​មាន​ផ្ទុក​សាកសព​ជន​រងគ្រោះ​ចេញ​ទៅ​ក្រៅ។

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង Auckland ប្រទេស​ New Zealand កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៨ ពោល​គឺ​មុន​ថ្ងៃ​កំណើត​លើក​ទី​២២​របស់​ជន​រងគ្រោះ​ នាង Grace Millane ១​ថ្ងៃ។ រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​មុន​នេះ តុលាការ​បាន​បើក​សាវនាការ ដើម្បី​កាត់​ទោស​ឧក្រិដ្ឋជន​វ័យ​២៧​ឆ្នាំ ក៏​ដូច​ជា​បង្ហាញ​ភស្តុតាង​សាហាវ​ឃោឃៅ​ដែល​ជន​នេះ​បាន​បង្ករ​ឡើង។

យោង​តាម​វីដេអូ​ឃ្លីប ដែល​ប៉ូលិស​បញ្ចេញ​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​​ថា ឧក្រិដ្ឋជន​បាន​រុញ​វ៉ាលី​ផ្ទុក​សព​ចូល​ក្នុង​ជណ្ដើរ​យន្ត​​​ដើម្បី​ចេញ​ក្រៅ​បំបាត់​ភស្តុតាង។ បណ្ដាញ​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​២​ខាង​លើ​បាន​ស្គាល់​គ្នា​តាម​បណ្ដាញ​សង្គម Tinder ហើយ​ក៏​បាន​ណាត់​គ្នា​នៅ​សណ្ឋាគារ​ខាង​លើ​ដើម្បី​រួមរ័ក្ស។ ដល់​ព្រឹក​ថ្ងៃ​បន្ទាប់ ជន​បង្ករ​ហេតុ​បាន​ឃើញ​ថា នាង Grace Miller បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ ដោយ​មាន​ហូរ​ឈាម​តាម​ច្រមុះ​ផង​ដែរ។

ដោយ​សារ​តែ​ភិតភ័យ​ពេក លោក​បាន​ញាត់​នាង​ចូល​វ៉ាលី​ហើយ​យក​ទៅ​កប់​ក្នុង​ព្រៃ​មួយ។ ក្នុង​ការ​កាត់​ក្ដី​នេះ ឧក្រិដ្ឋជន​ពី​ដំបូង​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ខាង​លើ យ៉ាងណាក្ដី ចុង​ក្រោយ​លោក​បាន​សារភាព ដោយ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​រួម​ភេទ ជន​រងគ្រោះ​បាន​សំណូមពរ​ឲ្យ​លោក​ច្របាច់​ក​នាង។ ដល់​ពេល​ព្រឹក​ឡើង លោក​បាន​ឃើញ​ថា ដៃ​គូ​របស់​លោក​បាន​ដាច់​ខ្យល់​បាត់​ទៅ​ហើយ។

ក្រោយ​ពេល​កប់​សព​ជន​រងគ្រោះ​រួច លោក​ក៏​ធ្លាប់​គិត​ដល់​ការ​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដែរ ដោយ​ការ​លេប​ថ្នាំ តែ​មិន​បាន​សម្រេច។ នៅ​ពេល​នេះ រឿង​ក្ដី​នេះ​នៅ​តែ​កំពុង​បាន​បន្ត​ស្រាវជ្រាវ​នៅ​ឡើយ៕

ចុចអានបន្ត៖ ត្រូវ​ crush បដិសេធព្រោះតែរាងធាត់ នារី​ម្នាក់​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ crush ស្ដាយ​ក្រោយ

 

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel