៣​ សញ្ញា​បង្ហាញ​ថា អ្នក​និង Crush គ្មាន​ថ្ងៃ​បាន​គ្នា​ឡើយ

  • 2019-11-15 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មាន​មនុស្ស​ម្នាក់​ដែល​យើង​លួច​ស្រលាញ់​ម្នាក់​គឺ​ពិបាក​និយាយ​ណាស់ ព្រោះ​ពេល​ខ្លះ យើង​ក៏​អាច​ញញឹម​ដោយ​សារ​គេ ហើយ​ពេល​ខ្លះ​ក៏​ទឹក​ភ្នែក​ដោយ​សារ​គេ​ដែរ។ យ៉ាងណាក្ដី បើ​សិន​ជា​អ្នក​ដែល​អ្នក​លួច​ស្រលាញ់ មាន​សញ្ញា​ទាំង​នេះ​នោះ គួរ​ដឹង​ខ្លួន​ហើយ​ដក​ចិត្ត​ទៅ។

រូបតំណាង

**១. មួយ​ពិភពលោក អ្នក​ណា​ក៏​ដឹង អត់​តែ​ម្នាក់**

ពេល​អ្នក​លួច​ស្រលាញ់​នរណា​ម្នាក់ គឺ​ពិបាក​និយាយ​ចេញ​ក្រៅ​ខ្លាំង​ណាស់។ យើង​បាន​ត្រឹម​តែ​សម្ដែង​សកម្មភាព​យក​ចិត្ត​ទុក​ដាក់​ទៅ​គេ​តែ​ប៉ុណ្ណោះ។ យ៉ាងណាក្ដី ប្រសិន​បើ​មិត្តភ័ក្ដិ​អ្នក ព្រម​ទាំង​ម្ចាស់​សាមីខ្លួន​គេ​ដឹង​ដែរ​ហើយ​ថា យើង​មាន​ចិត្ត​លើ​គេ តែ​មិន​ឃើញ​មាន​ផ្លាស់​ប្ដូរ​អី​សោះ​នោះ ចឹង​សូម​ចែក​រំលែក​ជាមួយ​អ្នក​ផង​ថា គេ​គ្មាន​ចិត្ត​លើ​អ្នក​បន្តិច​អី​ទេ។ នេះ​មិន​មែន​មក​ពី​គេ​មិន​ដឹង​ឡើយ គ្រាន់​តែ​ក្រែង​ចិត្ត មិន​ចង់​បដិសេធ​ចំ​ៗ​តែ​ប៉ុណ្ណោះ។

រូបតំណាង

២. គេ​មាន​ចេតនា​គេចវេះ​ពី​អ្នក

អ្នក​តែង​ចង់​បង្កើត​ឱកាស​ដើម្បី​ឲ្យ​បាន​ជួប​គេ ដូច​ជា​នៅ​មុខ​ថ្នាក់​គេ ផ្ញើ​ម៉ូតូ​ជិត​គ្នា ឬ​ទិញ​អ្វី​នៅ​ហាង​តែ​មួយ​ជា​ដើម។ ផ្ទុយ​មក​វិញ បើ​គេ​មិន​ស្រលាញ់​យើង ទោះ​បី​ជា​ជួប​គ្នា​ដោយ​ចៃដន្យ​ក៏​ដោយ គេ​ក៏​នឹង​រក​កល​គេច​ពី​យើង។

៣. គេ​និយាយ​ជាមួយ​ទាំង​ប្រឹង

មាន​ន័យ​ថា រាល់​ពេល​ដែល​មាន​អ្វី​ត្រូវ​និយាយ​ជាមួយ​អ្នក គឺ​ប្រៀប​ដូច​គេ​និយាយ​ទាំង​បង្ខំ​អីចឹង ហើយ​ចប់​កិច្ចការ​ភ្លាម គឺ​គេ​ដើរ​ចេញ​ភ្លាម មិន​ចង់​នៅ​យូរ​ឡើយ។ ហើយ​ពេល​អ្នក​ផ្ញើ​សារ​មក គឺ​គេ​ចំណាយ​ពេល​ច្រើន​ដើម្បី​ឆ្លើយ ឬ​មិន​ចូល​មើល​តែ​ម្ដង។ បើ​អាក្រក់​ជាង​នេះ​ទៀត​នោះ​គឺ មើល​ហើយ​តែ​មិន​ឆ្លើយ​មក​វិញ។

បើ​សិន​ជា crush របស់​អ្នក មាន​សញ្ញា​ទាំង​នេះ អ្នក​កុំ​ខំ​តស៊ូ​ជាមួយ​នឹង​មនោសញ្ចេតនា​តែ​ម្ខាង​នេះ​ទៀត។ ក្លាហាន​ហើយ​បោះបង់​ចោល ហើយ​ស្វែង​រក​អ្នក​ថ្មី ដែល​គេ​ស្រលាញ់​អ្នក​ពិត​វិញ​ទៅ៕

ចុចអាន៖

អត្ថបទ៖ ​ Caramel

អត្ថបទពេញនិយម