អប្បិយជំនឿ​ទាំង ៧ ដែល​ចាស់​ៗ​និយាយពីស្រ្តី​​មាន​ផ្ទៃពោះ អ្នក​វិទ្យាសាស្ត្រ​ក៏បកស្រាយ​ស្រដៀង​ដែរ!

  • 2019-11-15 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ស្ត្រី​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ ហើយ​ពេល​ជួប​ហេតុការណ៍​អ្វី​មួយ​ចាស់​ៗ​តែង​ពោល​ថា ជា​ជំនឿ​បែបនេះ ឬ​ជំនឿ​បែប​នោះ។ សម្រាប់​អ្នក​វិទ្យាសាស្ត្រ​វិញ​ក៏​បាន​បកស្រាយ​មិន​សូវ​ជា​ខុស​ពី​ផ្នត់​គំនិត​មនុស្ស​ពី​មុន។

១.អប្បិយជំនឿ៖ ចិញ្ចឹម​សត្វ​ឆ្មារ​ក្នុង​ពេល​មាន​ផ្ទៃពោះ​កូន​ធំ​ឡើង​នឹង​មាន​សត្រូវ​ច្រើន

សម្រាប់​អ្នក​វិទ្យាសាស្ត្រ​បាន​បកស្រាយ​ថា កូន​របស់​អ្នក​នឹង​គ្មាន​សត្រូវ​ច្រើន​ក្នុង​ជីវិត​នោះ​ទេ តែ​មាន​ជំងឺ​តាម​យាយី ព្រោះ​មេរោគ​មាន​ឈ្មោះ​ថា toxoplasma (ជំងឺ​ប៉ារ៉ាស៊ីត) ដែល​សត្វ​ឆ្មា​ជា​ភ្នាក់ងារ​ចម្លង។ ប៉ុន្តែ​មិនមែន​គ្រប់​សត្វ​ឆ្មារ​មាន​ផ្ទុក​នោះ​ទេ លើកលែង​តែ​ឆ្មារ​មាន​ជំងឺ​ឆ្លង​ប៉ុណ្ណោះ។

២.អប្បិយជំនឿ៖ កុំ​អង្គុយ​នៅ​មាត់ទ្វារ ព្រោះ​អាច​មាន​វិញ្ញាណ​អាក្រក់​យក​កូន​របស់​អ្នក​ចេញ

បើ​តាម​អ្នក​វិទ្យាសាស្ត្រ បាន​ឲ្យ​ដឹង​ថា មាត់​ទ្វារ​គឺជា​កន្លែង​មាន​ខ្យល់​ខ្លាំង មិន​ល្អ​សម្រាប់​សុខភាព​ម្ដាយ​ដែល​កំពុង​ពពោះ​កូន​ឡើយ។ ព្រោះ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ហើយ​ងាយ​រងគ្រោះ​នឹង​ជំងឺ​ផ្សេង​ៗ និង​អាច​ឲ្យ​អ្នក​ពោះ​ធំ ឈឺចាប់​ក្នុង​តំបន់​ចង្កេះ។

រូបតំណាង

៣.អប្បិយជំនឿ៖ ញ៉ាំ​ផ្លែឈើ​ពណ៌​ក្រហម​កូន​កើត​មក​នឹង​មាន​ថ្ពាល់​ប៉ោង​រលោង​ក្រហម

ចំណែក​អ្នក​វិទ្យាសាស្ត្រ​បាន​បកស្រាយ​ថា ផ្លែឈើ​ពណ៌​ក្រហម​ទាំងអស់​រួម​ទាំង​ផ្លែ​ស្ត្របឺររី គឺជា​ប្រភព​អាស៊ីត​ហ្វូលិល​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ភាព​មិន​ប្រក្រតី​ពី​កំណើត និង​ភាព​ស្លេកស្លាំង​នៅ​ក្នុង​ខ្លួន​ទារក ហើយ​ជួយ​ដល់​ការ​ផលិត​កោសិកា​ឈាម​ក្រហម​ថែម​ទៀត​ផង។

រូបតំណាង

៤.អប្បិយជំនឿ៖ មើល​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច​កូន​កើត​មក​នឹង​មិន​ស្អាត

ក្រុម​អ្នក​ស្រាវជ្រាវ​វិញ​បាន​ប្រាប់​ថា ខ្សែ​ភាពយន្ត​គួរឲ្យ​ខ្លាច ឬ​រន្ធត់​អាច​ធ្វើឲ្យ​ម្ដាយ​មាន​ភាព​តានតឹង​ច្រើន ហើយ​ភាព​តានតឹង​នោះ​អាច​នាំ​ឲ្យ​មាន​លំហូរ​ឈាម​ខុស​ប្រក្រតី។

រូបតំណាង

៥.អប្បិយជំនឿ៖ កុំ​អង្គុយ​គងអន្ទាក់ខ្លា ព្រោះ​ទារក​កើត​មក​អាច​មាន​ជើង​កោង​ចូល​គ្នា

ស្ត្រី​មាន​ផ្ទៃពោះ​គេ​ពិតជា​ហាម​មិន​ឲ្យ​​អង្គុយ​ពែនភ្នែន គងអន្ទាក់ខ្លា ព្រោះ​វា​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​ខ្នង និង​ត្រគាក​របស់ម្ដាយ ហើយ​វា​នាំ​ឲ្យ​មាន​ដំណើរ​មិន​ល្អ​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​ឥរិយាបថ​អង្គុយ​បែប​នោះ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ឈាម​រត់​មិន​ស្រួល។

៦.អប្បិយជំនឿ៖ កូន​របស់​អ្នក​អាច​ថប់​ដង្ហើម ប្រសិនបើ​អ្នក​គេង​ខ្នង​ត្រង់

ការ​ដេក​ខ្នង​ត្រង់ ជាពិសេស​នៅ​ត្រីមាស​ទី ៣ អាច​បណ្ដាល​ឲ្យ​ក្រវាត់​សរសៃ​ឈាម​វ៉ែន ដែល​ជា​សរសៃ​ឈាម​ចេញ​ពី​សរសៃ​ឈាម​ក្រហម​ចុះ​ទាប។ ការ​គេង​បែបនេះ​នាំ​អ្នក​ឲ្យ​កង្វះ​អុកស៊ីហ្សែន ម្ដាយ​ឧស្សាហ៍​វិលមុខ ហើយ​ទារក​មាន​អាច​មាន​ជំងឺ hypoxia ទៀត​ផង។

រូបតំណាង

៧.អប្បិយជំនឿ៖ ការ​ហាល​សម្លៀកបំពាក់​អាច​ធ្វើឲ្យ​ទារក​វង្វេងវង្វាន់​នៅ​ក្នុង​ទងសុក

ការ​ហាល​សម្លៀកបំពាក់​ដោយ​លើកដៃ​ទាំងពីរ ក្នុង​រយៈពេល​ខ្លី​មិន​មាន​ផល​វិបាក​ចំពោះ​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​ទេ។ តែ​បើ​អនុវត្ត​ជា​ប្រចាំ​ធ្វើឲ្យ​យាវ​ស្បូន​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​ក្នុង​ស្បូន​មាន​ផ្ទុក​កូន​រួច​ទៅ​ហើយ៕

ចុចអាន៖ទង្វើ​តូចតាច​របស់​ប៉ាប៉ា តែ​ជួយ​ឱ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ កើត​មក​ឆ្លាត

ប្រភព៖ metdaan ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម