​ម្រាម​កូន​ដៃ អាច​​បង្ហាញ​​ពី​ជោគវាសនា​របស់អ្នកពេល​ចាស់​ទៅ

  • 2019-11-08 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ពេល​ចាស់​ទៅ អ្នក​មាន​ជើង​លេខ​សុខ​ស្រួល​ឬ​អត់ អាច​សង្កេត​មើល​ម្រាម​កូន​ដៃ​របស់​អ្នក​បាន។ ក្រៅ​ពី​ប្រជ្រុយ និង​ទម្រង់​មុខ ម្រាមដៃ​កូន ក៏​អាច​អាច​ទស្សន៍ទាយ​ពី​ជីវិត​របស់​យើង​​ដូច​គ្នា។ ដើម្បី​ដឹង​ថា​ម្រាម​ដៃ​កូន​បង្ហាញ​ពី​ជីវិត​យើង​ថា​ម៉េច អ្នក​អាច​សង្កេត​មើល​ទម្រង់​ម្រាម​កូន​ដៃ​ដូច​ខាង​ក្រោម៖

១. ម្រាម​កូន​ដៃ​មាន​ក្រយៅ​ដៃ

អ្នក​ដែល​មាន​ក្រយៅ​ដៃ​ដូច​នៅ​ក្នុង​រូប ទោះ​ប្រុស ឬ​ស្រី​គឺ​សុទ្ធ​តែ​ជា​បុគ្គល​ដែល​បូកែ​ប្រាស្រ័យ​ទាក់ទង​ទាំង​អស់។ ពេល​ជួប​ឧបសគ្គ គេ​តែង​រឹង​មាំ ប្រឈម​មុខ​នឹង​វា ដោយ​មិន​ត្រូវ​ការ​ពឹង​ផ្អែក​លើ​អ្នក​ណា​ទាំង​អស់។ អ្នក​មាន​ក្រយៅ​ដូច​នេះ កាន់​តែ​ចាស់ ជីវិត​កាន់​តែ​ងាយ​ស្រួល។ អ្នក​ដែល​មាន​កូន នឹង​បាន​កូន​ធ្វើ​ជា​ទ្រព្យ រស់​នៅ​ប្រកប​ដោយ​គ្មាន​ទុក្ខ​លំបាក​អ្វី​ទាំង​អស់។

២. ម្រាម​កូន​ដៃ​វែង​ស្មើ​ថ្នាំង​ខាងលើនៃម្រាម​ដៃ​នាង

ប្រសិន​បើ​ម្រាម​កូន​ដៃ​អ្នក​មាន​សភាព​បែប​នេះ អ្នក​ជា​មនុស្ស​រស់​នៅ​ដោយ​​មិន​សូវ​បើក​ចិត្ត ចូល​ចិត្ត​នៅ​តែ​ឯង។ អ្នក​ស្អប់​ភាព​ពុត​ត្បុត និង​អ្វី​ដែល​ខុស​ពី​អ្នក​ចង់​បាន។ ពេល​ខ្លះ​អ្នក​រៀង​អាត្មានិយម​ជ្រុល និង​រឹង​រូស។ តែ​ចំណុច​ល្អ​របស់​អ្នក​នោះ​គឺ អ្នក​មាន​ចិត្ត​បុណ្យ ចូល​ចិត្ត​ជួយ​អ្នក​ដទៃ ធ្វើ​ការ​ចប់​ចុង​ចប់​ដើម។ ដោយ​សារ​តែ​អ្នក​ជា​មនុស្ស​គិត​ច្រើន ដូច​នេះ​ជីវិត​គូ​របស់​អ្នក​ក៏​រៀង​យឺត​ជាង​គេ។ តែបើ​អ្នក​ចង់​ប្រឆាំង ហើយ​ចង់​ការ​ពេល​នៅ​ក្មេង​នោះ ប្រាកដ​ជា​មិន​គង់​ឡើយ។

៣. ម្រាម​កូន​ដៃ​ខ្លី​ជាង​ថ្នាំង​ខាងលើនៃម្រាម​ដៃ​នាង

អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ ហើយ​អ្នក​រាប់​តែ​មនុស្ស​បែប​នេះ​ដូច​គ្នា។ តែ​ពេល​ខ្លះ អ្នក​រឹង​រូស​ខ្លាំង មិន​ខ្វល់​ខុស​ត្រូវ។ ឲ្យ​តែ​អ្នក​កែ​ចំណុច​នេះ​បាន អ្នក​នឹង​ក្លាយ​ជា​មនុស្ស​មាន​ចំណុច​ល្អ​ច្រើន។ ក្នុង​រឿង​​មនោសញ្ចេតនា អ្នក​ឲ្យ​តម្លៃ​រឿង​ស្នេហា​ខ្លាំង អាច​លះបង់​ច្រើន​ដើម្បី​រឿង​នេះ។ ពេល​ចាស់​ទៅ គូ​ស្រករ​គឺ​ជា​អ្នក​មើល​ថែទាំ​អ្នក។

៤. ម្រាម​កូន​ដៃ មាន​ស្នាម​ឆ្នូតវែង១ ឬ​២

មិន​ថា​ប្រុស​ ឬ​ស្រី បើ​មាន​ម្រាម​កូន​ដៃ​ដូច​នេះ គឺ​ជា​មហាលាភ។ ប៉ង​អ្វី​ក៏បាន​ដូច​ប្រាថ្នា។ កាន់​តែ​ស្លូត​ត្រង់ លាភ​សំណាង​កាន់​តែ​រត់​រក។ ពេល​ក្មេង​អាច​រៀង​ហត់​បន្តិច និង​កើត​ក្នុង​ត្រកូល​គ្រួសារ​ធម្មតា តែ​ចាស់​ទៅ​ស្រណុក​ស្រួល។ អ្នក​រក​ស៊ី នឹង​កាន់​តែ​ឆាប់​មាន៕

ចុចអានបន្ត៖ ទម្រង់​​​ចង្កា​​​​អាច​​បង្ហាញ​​​​​ពី​​​អត្តចរិត​និង​​ជោគ​វាសនា​​​​​​ទៅ​​​ថ្ងៃ​មុខ​​​របស់​អ្នក

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី