រឿង​ទាំង​៥យ៉ាង​ដែល​នារី​ឆ្លាត​វៃ​ដាច់​ខាត​​មិន​ធ្វើ​ដើម្បី​មនុស្ស​ប្រុស

  • 2019-11-06 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាង​ក្រោម​នេះ​គឺ​ជា​ទង្វើ​​៥​យ៉ាង​ដែល​នារី​គ្រប់​រូប​ត្រូវ​ចងចាំ​ខ្លួន​ឯង​ថា មិន​ត្រូវ​ធ្វើ​ដើម្បី​មនុស្ស​ប្រុស​ជា​ដាច់​ខាត​បើ​មិន​ចង់​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​ថ្ងៃ​ក្រោយ។

រូបតំណាង

មនុស្ស​ប្រុស​មិន​ត្រូវ​ការ​កាដូ​មាន​តម្លៃ​ថ្លៃ

មនុស្ស​ស្រី​តែង​ជូន​កាដូ​ដល់​សង្សារ​របស់​ខ្លួន។ យ៉ាងណាក៏ដោយ មនុស្ស​ប្រុស​មិន​សូវ​ចាប់​អារម្មណ៍​ពី​តម្លៃ​របស់​វា​ឡើយ ថា​មិន​ត្រូវ​គេ​មិន​ដឹង​វា​ជា​របស់​ប្រេន​ផង​មិន​ដឹង។ ដូច​នេះ​កាដូ​តម្លៃ​សមរម្យ​គឺ​គ្រប់គ្រាន់​ហើយ។

កុំ​ងាយ​អត់​អោន​ឲ្យ​ពេក

កើត​មក​ជា​មនុស្ស​គ្មាន​អ្នក​ណា​ល្អ​គ្រប់​១០​ឡើយ តែ​បើ​កំហុស​របស់​គេ​ដដែល​ៗ​ដល់​ថ្នាក់​ច្រំដែល​ទៅ​ហើយ អ្នក​គួរ​តែ​ដឹង​ថា​នោះ​គឺ​ចេតនា ឬ​អចេតនា។

កុំ​ប្រើ​សម្រស់​ដើម្បី​អូស​ទាញ​គេ​ឲ្យ​នៅ​

ប្រើ​សម្រស់​ដើម្បី​ទាក់ទាញ​គេ​ឲ្យ​នៅ​គឺ​ជា​ការ​គិត​ដ៏​ខុស​ធំ​មួយ ព្រោះ​ពេល​អស់​សម្រស់​ទៅ គេ​ក៏​ទៅ​ដូច​គ្នា។

ប្រើ​ទឹក​ភ្នែក​ដើម្បី​អូស​ទាញ​គេ

ទឹក​ភ្នែក​របស់​នារី​មាន​តម្លៃ​តែ​នៅ​ពេល​ដែល​បុរស​នៅ​មាន​មនោសញ្ចេតនា​តែ​ប៉ុណ្ណោះ។ វា​នឹង​គ្មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​គេ​ដាច់​អហង្ការ​ចង់​ចាក​ចេញ​ហើយ។

បោះបង់​ជីវិត និង​ការងារ​ដើម្បី​ប្រុស

សូម្បី​តែ​គិត ក៏​កុំ​ឲ្យ​សោះ។ ប្រសិន​បើ​អ្នក​លះបង់​រឿង​ទាំង​២​នេះ​ដើម្បី​មនុស្ស​ប្រុស មិន​ត្រឹម​តែ​អ្នក​នឹង​ស្ដាយ​ក្រោយ​ទៅ​ថ្ងៃ​អនាគត​នោះ​ទេ អ្នក​ផង​នឹង​សើច​ចំអក​ឲ្យ​អ្នក​ទៀត​ផង៕

ប្រភព៖ Guu ប្រែ​សម្រួល៖ ដេត ឈុនអ៉ី