មិន​ចង់​នាំ​ទុក្ខ​ដាក់​ខ្លួន កុំ​ឱ្យ​រឿង​៤​នេះ​​ធ្លោយ​ចេញ​ពី​មាត់

  • 2019-11-06 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​សម្ដី​គឺ​ជា​គ្រឿង​ទំនាក់ទំនង​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត បើ​អ្នក​និយាយត្រូវ អ្នក​នឹង​បាន​មិត្ត បើ​និយាយ​ខុស អ្នក​នឹង​បាត់បង់​មិត្ត​ក៏​ថា​បាន។ ដូច្នេះ​មុន​នឹង​និយាយ​ស្ដី ឬ​ចែក​រំលែក​រឿង​រ៉ាវ​អ្វី​មួយ អ្នក​គួរ​តែ​គិត​ឱ្យ​បាន​ច្បាស់។ តួ​យ៉ាង​ដូច​រឿង​ខាង​ក្រោម​នេះ​ មិន​គួរ​​និយាយ​ឱ្យ​អ្នក​ណា​ដឹង​ឡើយ ព្រោះ​វា​អាច​នាំ​ឱ្យ​អ្នក​មាន​ទុក្ខ​ដោយ​មិន​ដឹង​ខ្លួន៖

រូបតំណាង

**កុំ​និយាយ​ពី​ការ​សម្ងាត់ ឬ​រឿង​ពិសេស​របស់​អ្នកប្រាប់​អ្នក​ដទៃ** ទោះ​ក្នុង​ហេតុ​ផល​អ្វី​ក៏​ដោយ បើ​វា​មិន​ទាន់​ចេញ​ជា​រូបរាង។ ហេតុ​ផល​ព្រោះ​ថា អ្នក​មិន​អាច​ដឹង​ថា​ មនុស្ស​ដែល​អ្នក​កំពុង​ចែករំលែក​រឿង​ទាំង​នេះ​ជាមួយ​ជា​​មនុស្ស​បែប​ណា​នោះ​ទេ។ ម្យ៉ាង​ទៀត មនុស្ស​ភាគ​ច្រើន​អាច​សប្បាយ​ចិត្ត​ដែល​ឃើញ​យើង​​​ជោគជ័យ​ តែ​គេ​មិន​ដែល​សប្បាយ​ចិត្ត​ដែល​ឃើញ​យើង​បាន​​ល្អ​ជាង​គេ ខ្ពង់ខ្ពស់​ជាង​គេ​ឡើយ។

រូបតំណាង

កុំ​អួត​អ្វី​ដែល​ខ្លួន​កំពុង​មាន ឬ​អួត​ថា​ខ្លួន​ឯង​អស្ចារ្យ ព្រោះ​វា​អាច​ឱ្យ​អ្នក​ដទៃ​វាយ​តម្លៃ​អ្នក និង​បង្ក​គ្រោះថ្នាក់​ដោយ​សារ​របស់​ជាប់​ខ្លួន​ទាំង​នោះ។ គួរ​ដាក់​ខ្លួន ធ្វើ​ខ្លួន​ធម្មតា ទោះ​មិន​បាច់​អួត​ប្រាប់​អ្នក​ដទៃ ក៏​យើង​នៅ​តែ​អាច​មាន​ក្ដី​សុខ។ មិន​បាច់​ទាល់​តែ​ប្រាប់​ឱ្យ​គេ​ដឹង​ថា​យើង​មាន ឬ​ល្អ​ជាង​អ្នក​ដទៃ​​ក៏​បាន។

រូបតំណាង

កុំ​និយាយ​កុហក ទោះ​បី​ការ​កុហក​ក្នុង​ន័យ​ល្អ​ក៏​ដោយ ព្រោះ​ពាក្យ​កុហក​តែង​នាំ​ទុក្ខ​ដល់​ម្ចាស់​សម្ដី។ កាល​ណា​​និយាយ​កុហក វា​នឹង​ក្លាយ​ជា​ទម្លាប់ ហើយ​បង្រៀន​ឱ្យ​អ្នក​គេចវេះ​ពី​ការ​ពិត។ ដូច្នេះ​ត្រូវ​ស្មោះត្រង់ និង​ទទួល​យក​ការ​ពិត​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

រូបតំណាង

កុំ​បន្ទោស​ ឬ​ខឹង​អ្នក​ដទៃ បើ​គេ​ធ្វើ​មិន​ឱ្យ​យើង​ចូលចិត្ត ឬ​មិន​ដូច​អ្វី​ដែល​យើង​ចង់បាន។ ហេតុផល​គឺ​ថា ក្នុង​ជីវិត​នេះ គ្មាន​អ្នក​ណា​កើត​មក​ឥត​ខ្ចោះ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​កើត​មក​ដើម្បី​ផ្គាប់​ចិត្ត​យើង ហើយ​យើង​ក៏​មិន​បាច់​ត្រូវ​ទៅ​ផ្គាប់​ចិត្ត​អ្នក​ណា​ផ្សេង​ដែរ។ អ្វី​ដែល​សំខាន់​គឺ​ធ្វើ​តែ​អ្វី​ដែល​អ្នក​ចង់​បាន ហើយ​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ ឬ​អាច​​ផ្ដល់​ជា​ជំនួយ​ដល់​អ្នក​ដទៃ​ទៅ​បាន​ហើយ៕

ចុចអាន៖ អ្នក​ណា​ធ្វើ​ឱ្យ​បែក​ថូ? រើស​មនុស្ស​ម្នាក់​ក្នុង​ចំណោម​នេះ​នឹង​​ទាយ​ដឹង​ចរិត​លក្ខណៈ​របស់​អ្នក​ច្បាស់ៗ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម