តើតារានិករ​​ណា​​ ដែលនឹង​មាន​សំណាង​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ ២០២០?

  • 2019-11-06 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មា្នក់ៗ​តែង​មាន​សញ្ញា​នៃ​ឆ្នាំឬ​តារានិករ​រៀងៗ​ខ្លួន​ដែល​បង្ហាញ​នូវ​ជោគ​វាសនា​ផ្សេងៗ​គ្នា។ ជាក់​ស្តែង​តារានិករ​មាន​ទាំង​អស់ ១២​ដួង ហើយ​តារានិករ​នីមួយៗ​ត្រូវ​បាន​កំណត់​ដោយ​ថ្ងៃ​កំណើត​របស់​យើង​ម្នាក់ៗ​។ ប្រសិន​បើ​អ្នក​មិន​ទាន់​ស្គាល់​នូវ​តារានិកររបស់ខ្លួន ចូរមើល​តារាង​ខាង​ក្រោម៖

រូបតំណាង
រូបតំណាង

ក្រោយ​ពី​បាន​មើល​នូវ​តារាង​តារា​និករ​ហើយ អ្នក​ប្រហែល​ជា​បាន​ស្គាល់​នូវ​សញ្ញា​របស់​ខ្លួន​ច្បាស់​ហើយ ដូច្នេះ​ចង់​ដឹង​ទេ​ថា​ តារានិករ ៣​ ដួង​ដែល​នឹង​មាន​សំណាង​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០២០ គឺ​តារានិករ​ណាខ្លះ?

រូបតំណាង

តាម​ក្បួន​ហោរាសាស្រ្ត តារានិករ​ដែល​នឹង​មាន​សំណាង​ជាង​គេ​នៅ​ឆ្នាំ២០២០ ខាង​មុខ​មាន​ដូចជា៖

១. Virgo: នៅ​ដើម​ឆ្នាំ​ អ្នក​អាច​ជួប​ការ​លំបាក​តិចតួច តែ​​កុំ​បោះ​បង់​ចោល ព្រោះ​ការ​លំបាក​ទាំង​នោះ​នឹង​ឱ្យ​ផល​ទៅ​អ្នក​នៅ​ចុង​ឆ្នាំ​ជា​មិន​ខាន។

រូបតំណាង

២. Sagittarius: ២០២០​នឹង​ជា​ឆ្នាំ​ដែល​ពោរពេញ​ទៅ​ដោយ សំណាង និង ភាពវិជ្ជមាន​សម្រាប់​អ្នក។​ វា​អាច​ជា​ឆ្នាំ​ដែល​ផ្លាស់​ប្តូរ​នៅ​ឆាក​ជីវិត​របស់​អ្នក​ ដូចជា ការ​ទទួល​បាន​ឱកាស​ការងារ​ថ្មី ការ​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​ ការ​រៀប​ការ ឬ ការ​យក​កូន​ជាដើម។

រូបតំណាង

៣. Scorpio: តារានិករ​នេះ​នឹង​ទទួល​បាន​អ្វី​ដែល​ខ្លួន​ប្រាថ្នា​នៅ​ឆ្នាំ​ ២០២០​នេះ ។ អ្នក​គ្រាន់​តែ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោល​ជំហរ និង ក្តី​ស្រមៃរបស់​ខ្លួន​ឱ្យ​បាន​ល្អ នោះ​អ្នក​គង់​បាន​សម្រេច៕

រូបតំណាង

អានបន្ត៖ រឿង​៤​ សំខាន់ៗ​ដែល​មិន​គួរ​យក​មក​លេង​សើច​ជាមួយ​មនុស្សស្រី

ប្រភព៖ astrofame ប្រែ​សម្រួល៖ Siyou Tang