ចង់​បំភ្លេច​មនុស្ស​ម្នាក់​ត្រូវ​យក​មនុស្ស​ម្នាក់​ទៀត​មក​ជំនួស​?

  • 2019-11-05 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិត​ណាស់ ​គ្មាន​ការ​ស្រាវ​ជ្រាវណា​អាច​មក​បញ្ចាក់​ថា​ វិធី​សាស្រ្ត​អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​បំភ្លេច​មនុស្ស​ម្នាក់​ទៀត​បាន​ ងាយ​ស្រួល​ឬ​លឿន​នោះ​ទេ។ វា​មិន​ខុស​គ្នា​ទេ​ទៅ​លើ​ពាក្យ​មួយ​ឃ្លា​ដែល​គេ​តែង​តែ​និយាយ​នោះ​គឺ "ការ​បើ​អ្នក​ចង់​បំភ្លេច​អ្នក​ណា​ម្នាក់ អ្នក​គួរ​យក​មនុស្ស​ម្នាក់​ទៀត​មក​ជំនួស" គឺ​គ្មាន​នរណា​ម្នាក់​បញ្ចាក់​ថា​វា​ ខុស​ឬក៏​ត្រូវ​ឡើយ។ មាន​មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា​ ពាក្យមួយ​ឃ្លា​នេះ​គឺ ត្រូវ​ពិត​មែន​ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ថា​វា​មិន​ពិត​នោះ​ទេ។

ហេតុ​ដូច​ម្តេច​បាន​ជា​មាន​អ្នក​ខ្លះ​ថា​ពិត​ និង​ អ្នក​ខ្លះ​ថា​មិន​ពិត?

រូបតំណាង
រូបតំណាង

ពិត ៖ សម្រាប់​អ្នក​ដែល​គិត​ថា​ "ទាល់​តែ​មាន​អ្នក​ថ្មី​ ទើប​អាច​បំភ្លេច​អ្នក​ចាស់ ឬ ចង់​បំភ្លេច​មនុស្ស​ម្នាក់​ត្រូវ​យក​មនុស្ស​ម្នាក់​ទៀត​មក​ជំនួស​" ពិត​ជា​ត្រឹម​ត្រូវនោះ​ព្រោះ​ថា​ ជាក់​ស្តែង នារី​មួយ​ចំនួន​​ទម្លាប់​មាន​គេ​នៅ​ក្បែរ មិន​ចេះ​នូវ​ម្នាក់​ឯង​ឡើយ ហើយ​សម្រាប់​ពួក​គាត់ ស្នេហា​គឺ​ជា​រឿង​ដែល​ចាំបាច់​។ មិន​ថែម​តែ​ប៉ុណ្ណោះ មាន​នារី​មួយ​ប្រភេទ​ទៀត​ដែល​ជាមនុស្ស​ដែល​ងាយ​ស្រឡាញ់ ហើយ​ក៏​ងាយ​នឹង​បំភ្លេច​វិញ​ដែរ។ សម្រាប់​អ្នក​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​ ការ​ជ្រើស​រើស​អ្នក​ថ្មី​ដើម្បី​បំភ្លេច​អ្នក​ចាស់​អាច​ជា​ វិធី​សាស្រ្ត​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​គាត់។

រូបតំណាង
រូបតំណាង

មិន​ពិត ៖ ផ្ទុយ​ទៅ​វិញ មាន​នារី​មួយ​ភាគ​ដែល​គាត់​​មិន​ងាយ​ស្រឡាញ់​អ្នក​ណា តែ​បើ​ស្រឡាញ់​ហើយ​គឺ​ស្មោះ​ស្ម័គ្រ​តែ​ម្តង និង​នារី​មួយ​ប្រភេទ​ទៀត​ដែល​ ទោះ​ជា​គាត់​ពិបាក​ចិត្ត​បែប​ណា​ ក៏​មិន​ត្រូវ​ការ​ ការ​កំដរ ឬ ស្នេហា​ថ្មី​អ្វី​នោះ​ឡើយ។ ដូចនេះ វិធីសាស្រ្ត​ដែល​ត្រូវ​យក​មនុស្ស​ម្នាក់​ដើម្បី​បំភ្លេច​មនុស្ស​ម្នាក់​ទៀតនោះ គឺ​គ្មាន​​ប្រសិទ្ធភាព​ទេ​សម្រាប់​ពួក​គាត់​ ពីព្រោះ​ពួក​គាត់​អាច​រៀន​ធ្វើ​អ្វី​ផ្សេងៗ ក្រៅ​ពី​ប្រើ​វិធី​នេះ៕

រូបតំណាង
រូបតំណាង
រូបតំណាង

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម