មនុស្ស​ស្រី​មាន​ទម្រង់​មុខ​ ៤ បែប​នេះ តែង​តែ​ជួប​ស្នេហា​ខក​បំណង​

  • 2019-11-14 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​នរណា​អាច​ប្រាប់​បាន​ទេ​ថា​ តើ​មនុស្ស​​ស្រី​ម្នាក់​នេះ​ ឬ​ម្នាក់​នោះ​មាន​សំណាង​ ឬ​អភព្វ​?​ យោង​តាម​ការ​យល់​ឃើញ​របស់​នរវិទ្យា​ មនុស្ស​ស្រី​ភាគ​ច្រើន​ដែល​មាន​ទម្រង់​មុខ​ ៤ បែប​នេះ​ ភាគ​ច្រើន​តែង​តែ​ឈឺ​ចាប់​ក្នុង​រឿង​ស្នេហា និង​មិន​សូវ​មាន​សំណាង​ជា​មួយ​រឿង​គូ​ជីវិត​។​

មនុស្ស​ស្រី​ចិញ្ចើម​ក្រាស់

រូបតំណាង

យោង​តាម​នរវិទ្យា​ មនុស្ស​ស្រី​ដែល​មាន​ចិញ្ចើម​បែប​នេះ ជា​មនុស្ស​​ដែល​មិន​សូវ​មាន​ភាព​ទន់​ភ្លន់​ រាប​សារ​ និង​ភាព​ជា​ស្ត្រី​ប៉ុន្មាន​ទេ​។​ ទោះ​បី​ជា​ពួក​គេ​ មាន​អត្តចរិត​ជា​មនុស្ស​ស្រី​រឹង​មាំ​ក៏​ដោយ​ ដោយ​ឡែក​ព្រោះ​តែ​ភាព​រឹង​មាំ​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​ពួក​គេ​មិន​បាន​បង្កើត​ភាព​ទាក់​ទាញ​ទៅ​មនុស្ស​ភេទ​ផ្ទុយ​។​ ក្រៅ​ពី​នេះ​ បើ​សិន​ជា​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ទៀត​ កាន់​តែ​ងាយ​ធ្វើ​ឲ្យ​ប្តី​និង​ប្រពន្ធ​បង្ក​ជម្លោះ​នឹង​គ្នា​ជា​ញឹក​ញាប់​។​ នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ មិន​មាន​គំនិត​ស្រប​គ្នា​នៅ​ក្នុង​ជីវិត​គ្រួសារ​ ការ​រៀប​ការ​ងាយ​នឹង​ដល់​ផ្លូវ​បែក​ណាស់​។​

មាន​ឆ្អឹង​ថ្ពាល់​ខ្ពស់

​ តាម​ទ្រឹស្ដី​របស់​នរវិទ្យា​ មនុស្ស​ស្រី​ដែល​មាន​ឆ្អឹង​ថ្ពាល់​ខ្ពស់​ ជា​មនុស្ស​​ដែល​រឹង​មាំ​ ពូកែ​ទាំង​រឿង​ស្នេហា​ និង​ការងារ​ ហើយ​គេ​ក៏​មិន​ងាយ​នឹង​រក​បាន​មនុស្ស​ប្រុស​ដែល​សម​នឹង​គេ​ដែរ​។​ តែ​ភាគ​ច្រើន​គេ​ជា​ប្រពន្ធ​ដែល​មិន​នាំ​សំណាង​ល្អ​ដល់​ប្តី​ទេ​ ជា​ពិសេស​ក្នុង​រឿង​ការ​ងារ​ជា​ដើម​។​ ដោយ​សារ​តែ​គេ​ពូកែ​ និង​រើស​ខ្លាំង​ពេក​ ទោះ​បី​ជា​គូ​ស្នេហ៍​នឹង​គ្នា​មែន​ តែ​តែង​តែ​ឈ្លោះ​គ្នា​ នាំ​ឱ្យ​ភាព​ផ្អែម​ល្ហែម​ងាយ​នឹង​បាត់​បង់​ ហើយ​ឈាន​ដល់​ការ​បែក​បាក់​គ្នា​។​

មនុស្ស​ស្រី​ច្រមុះ​ខើច

ច្រមុះ​ខើច​មិន​មែន​ជា​ទម្រង់​ច្រមុះ​ស្អាត​ទេ​ ក្រៅ​ពី​នេះ​មនុស្ស​ស្រី​ប្រភេទ​នេះ​ ទុក​ខ្លួន​ឯង​ជា​ធំ​ អ៊ីចឹង​ហើយ​ គេ​ពិបាក​នឹង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ណាស់​ ជា​ពិសេស​មនុស្ស​ប្រុស​តែ​ម្តង​។​ ដោយ​សារ​តែ​អត្តចរិត​មិន​សូវ​ល្អ​នេះ​ហើយ​ ពួក​គេ​មាន​ការ​លំបាក​ក្នុង​ការ​យោគ​យល់​ និង​ចែក​រំលែក​ក្តី​ស្រលាញ់​ឱ្យ​អ្នក​ដទៃ​។​ ទោះ​បី​ជា​គេ​មាន​ស្នេហា​ក៏​ដោយ​ តែ​ទំនាក់​ទំនង​របស់​ពួក​គេ​ក៏​មិន​មាន​ភាព​ចុះ​សម្រុង​គ្នា​ដែរ​ ងាយ​នឹង​ជួប​បញ្ហា​ ហើយ​ក៏​ឆាប់​បែក​គ្នា​ដែរ​។​

មនុស្ស​ស្រី​មាត់​ធំ

រូបតំណាង

តាម​ការ​យល់​ឃើញ​របស់​នរវិទ្យា​ មនុស្ស​ស្រី​ដែល​មាន​មាត់​ធំ​ ភាគ​ច្រើន​មិន​មាន​សំណាង​ក្នុង​រឿង​ស្នេហា​ឡើយ​។​ ទោះ​បី​ជា​ពួក​គេ​មិន​តឹង​រឹង​ជា​មួយ​ប្តី​ ឬ​កូន​ៗ​ក៏​ដោយ​ ពួក​គេ​ជា​មនុស្ស​ស្រី​ដែល​ចេះ​ចាយ​លុយ​ តែ​មិន​ចេះ​ទុក​ដាក់​លុយ​ទេ​។​ ដោយ​សារ​តែ​ការ​ចាយ​ខ្ជះខ្ជាយ​ ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​មិន​មាន​ភាព​រលូន​ និង​មាន​តែ​បញ្ហា​ជា​មួយ​ប្តី​ និង​កូន​ៗ​។​ ក្នុង​គ្រួសារ​នឹង​មាន​តែ​បញ្ហា​ទាក់​ទង​នឹង​រឿង​លុយ​ឥត​ឈប់​ឈរ​៕

ចុចអាន៖ ​ អត្ថន័យ​នៃ​ទម្រង់​ប្រអប់​ជើង ចំណុច​​មនុស្ស​គ្រប់​គ្នា​មិន​សូវ​ចាប់​អារម្មណ៍​

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម