២ ជំហានងាយបំផុតជួយឲ្យស្បែកសភ្លឺថ្លា ចេញក្រៅដោយភាពជឿជាក់ក្នុងខែធ្លាក់ខ្យល់

  • 2019-11-05 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាក់ខ្យល់ស្រាកៗ ត្រជាក់ស្រួលខ្លួនមែន តែកុំភ្លេចខ្លួនឲ្យសោះ ខ្យល់បែបនេះងាយធ្វើឲ្យស្បែកប្រែជាស្ងួតខ្លាំងយ៉ាងឆាប់រហ័ស។ ប្រសិនបើធម្មតាអ្នកទម្លាប់លាបឡេផ្តល់សំណើមដល់ស្បែក តែម្តងក្នុង ១ថ្ងៃនៅពេលព្រឹក នេះជាខែដែលអ្នកត្រូវលាបឡេផ្តល់សំណើមច្រើនជាងមុន ពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ តាមស្ថានភាពស្បែក។

បើបណ្តាយឲ្យស្បែកទៅជាស្ងួតខ្លាំង រហូតដល់ប្រេះបែកស្រកានោះ មិនត្រឹមតែបាក់សម្រស់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យរមាស់ ដល់ថ្នាក់អ្នកអេះដោយមិនដឹងខ្លួន ចេញទៅជាស្នាមដំបៅលើស្បែកទៀត។

បញ្ហាស្បែក ថែទាំងាយស្រួលជាងព្យាបាលឆ្ងាយណាស់។ ឥលូវ Sabay សូមណែនាំ ២ជំហានងាយៗ ពីការលាបឡេផ្តល់សំណើមដល់ស្បែក ដើម្បីថែទាំស្បែកខ្លួនឲ្យមានសុខភាពល្អក្នុងរដូវធ្លាក់ខ្យល់ ដូចជា៖

១. គួរលាបឡេថែបំប៉នស្បែកក្រោយងូតទឹកសម្អាតខ្លួន

យោងតាមវិបសាយ www.skincare.com វិជ្ជបណ្ឌិតជំនាញផ្នែកស្បែក Michael Kaminer បានលើកឡើងថា ៖ «ដើម្បីឲ្យការលាបឡេថែបំប៉នស្បែកទទួលបានប្រសិទ្ធភាពពេញលេញ និងឃើញលទ្ធផលឆាប់រហ័ស អ្នកគួរលាបឡេ ក្រោយងូតទឹករួចភ្លាមៗ»។

លោកស្រីបានពន្យល់ថា៖ «ក្រោយងូតទឹករួចភ្លាម ទោះស្បែកអ្នកឡើងត្រជាក់ តែតាមពិតវាអាច​ស្ងួត ដោយសារឥទ្ធិពលពីសាប៊ូដុសសម្អាតខ្លួនកំចាត់មេរោគផ្សេងៗ។ ដូច្នេះពេលអ្នកលាបឡេផ្តល់សំណើមក្រោយជូតខ្លួន​ឲ្យស្ងួត វីតាមីនរបស់ឡេ នឹងអាចចូលទៅដល់ស្បែកបានល្អ ជួយឲ្យស្បែកមានសំណើមបានយូរជាងពេលធម្មតា ព្រោះវាគ្មានសំណល់ធូលីដីកកលើស្បែក រារាំងឡេមិនឲ្យចូលដល់ស្បែកឡើយ។ គួរលាបរៀងច្រើនបន្តិច ហើយញីឲ្យសព្វ នៅត្រង់ ជង្គល់ និងកែងដៃ ដែលមានស្បែកក្រិន»។

២.លាបពេលឃើញស្បែករៀងស្ងួត

បើរវល់ អ្នកច្បាស់ជាគ្មានពេលសម្រាកដើម្បីទៅងូតទឹកសម្អាតខ្លួននោះទេ។ ទោះបែបនេះក្តី បើអ្នកសង្កេតឃើញថាស្បែកអ្នកចាប់ផ្តើមស្ងួតឡើងវិញ អ្នកក៏គួរលាបដែរ។ ក្រៅ​ពី​នេះ​អ្នក​ក៏​គួរ​លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក ក្រោយ​កោរ​​រោម ព្រោះ​ពេល​អ្នក​កោរ​រោម ឬ​បក​រោម អ្នក​ក៏​បាន​កោស​ស្រទាប់​លើ​នៃ​ស្បែក​ឲ្យ​ស្តើង​ដែរ។ បើ​មិន​បាន​លាប​ឡេ​ផ្តល​សំណើម​ទេ ស្បែក​អ្នក​នឹង​ឡើង​កន្តួល រមាស់ ​ភ្លាម​ៗ​តែ​ម្តង។

ពិសេសសម្រាប់ខែធ្លាក់ខ្យល់ អ្នកគួរលាបឲ្យបានយ៉ាងហោចណាស់ ២ទៅ ៣ដង ក្នុងមួយថ្ងៃ ហើយគួរជ្រើសរើសយកឡេដែលផ្តល់សំណើមល្អបំផុតដល់ស្បែក សម្បូរដោយវីតាមីន B3 ដូចជា វ៉ាសឺលីន ហ៊ែលស៊ីវ៉ាយ យូវីទ្បៃធើនីង (Vaseline Healthy UV Lighting)។

ជាមួយរូបមន្តថ្មីកាន់តែប្រសើរជាងមុន Vaseline Healthy UV Lighting មានវីតាមីន B3 ច្រើន ជួយកាត់បន្ថយភាពមិនស្មើគ្នា​ និងចំណុចខ្មៅនៅលើស្បែកដែលកើតចេញពីឥទ្ធិពលរស្មីព្រះអាទិត្យ។ លើសពីនេះទៀត Vaseline Jelly ជួយព្យាបាលស្បែកខូច ឲ្យទៅជាមានសុខភាពល្អ សភ្លឺថ្លាមានសំណើមបានយូរ ល្អបំផុតសម្រាប់ប្រើប្រាស់ពេលចេញក្រៅក្នុងខែធ្លាក់ខ្យល់៕

អត្ថបទ​ទាក់ទង៖ ស្រីៗគួរដឹង! តិចនិកថែទាំស្បែកក្នុងខែធ្លាក់ខ្យល់ កុំឲ្យស្ងួតបែកស្រកាថែមភ្លឺរលោងគួរឲ្យស្រលាញ់ទៀត

អត្ថបទ៖ លីដា

អត្ថបទពេញនិយម