កាយវិការនៃការគេង អាចបញ្ជាក់ថាអ្នកជាមនុស្សបែបណា
- 2019-11-01 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាយវិការនៃការគេង អាចបញ្ជាក់ថាអ្នកជាមនុស្សបែបណា
ទម្លាប់និងកាយវិការផ្សេងៗគ្នានៅពេលគេង ដែលអ្នកចូលចិត្តធ្វើជាប្រចាំ អាចជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ល្អ។ មិនតែប៉ុណ្ណោះ វាក៏អាចបញ្ជាក់ពីអត្តចរិតរបស់មនុស្សម្នាក់ៗផងដែរ។
សាកល្បងសង្កេតមើលខ្លួនឯង តើអ្នកទម្លាប់គេងបែបណាដែរ?
១. គេងផ្កាប់
អ្នកខ្លះទាល់តែគេងផ្កាប់ ទើបអាចគេងលក់ទល់ភ្លឺ។ បើអ្នកចូលចិត្តគេងបែបនេះដែរ មានន័យថា អ្នកជាមនុស្សដែលមានជំហរអាចពឹងលើខ្លួនឯងបាន ប៉ុន្តែក៏ត្រូវការអ្នកយល់ចិត្តបំផុតនៅក្បែរខ្លួន។ ជួនកាល អ្នកគិតស្មុគស្មាញច្រើន ព្រោះអ្នកតែងព្រួយបារម្ភពីនេះពីនោះជានិច្ច។
២. គេងផ្អៀងទៅចំហៀង
មនុស្សភាគច្រើនមានទម្លាប់គេងផ្អៀង ម្តងប្រែទៅស្តាំឬប្រែទៅឆ្វេង។ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានទម្លាប់រស់នៅល្អ តស៊ូក្នុងការសិក្សារៀនសូត្រ និងធ្វើការងារផ្សេងៗ ប្រកបដោយទំនុកចិត្តខ្ពស់។ ដោយសារតែការខិតខំព្យាយាមអស់ពីកម្លាំងកាយចិត្ត ទើបបានជាអ្នកតែងទទួលជោគជ័យ បានផលលឿនជាងអ្នកផ្សេង។
៣. គេងកើយនៅលើដៃ
បើមិនបានកើយនៅលើដៃទេ ច្បាស់ជាមានអារម្មណ៍មិនស្ងប់។ បែបនេះមានន័យថា អ្នកជាមនុស្សដែលអត្តចរិតសុភាពរម្យទម ស្មោះត្រង់ មានភាពរ៉ូមែនទិកលើរឿងស្នេហា ប៉ុន្តែខ្វះភាពជឿជាក់លើខ្លួនឯងនិងចូលចិត្តអៀនបន្តិច។ ម្យ៉ាងវិញទៀត អាចព្រោះតែអ្នកខ្វះភាពកក់ក្តៅក្នុងជីវិត ទើបបានជាចេញកាយវិការបែបនេះមក។
៤. គេងបម្រាស់ចុះឡើង
បើអ្នកចូលចិត្តគេងរើចុះរើឡើង មានន័យថាអ្នកជាមនុស្សស្រលាញ់សេរីភាព មានទំនុកចិត្តលើខ្លួនឯង ថែមទាំងមានភាពកំប្លុកកំប្លែងគួរឲ្យស្រលាញ់ទៀតផង។ អ្នកពូកែខាងចាយលុយ តែក៏ចេះរកចំណូលបានមកវិញដូចគ្នា។
៥. គេងយកភួយដណ្តប់ជិត
អ្នកដែលមានទម្លាប់គេងបែបនេះ គឺត្រូវការភួយជាចាំបាច់ ពុំដូច្នោះទេមិនអាចគេងលក់ឡើយ។ អ្នកអាចធ្លាប់ជួបប្រទះរឿងខូចចិត្តក្រៀមក្រំ កាលពីអតីតកាល និងឆាប់មានអារម្មណ៍ឯកា សង្ស័យច្រើន គ្មានភាពជឿជាក់លើខ្លួនឯង ព្រោះអ្នកខ្វះក្តីស្រលាញ់ ភាពកក់ក្តៅ និងភ័យខ្លាច៕
ចុចអានបន្ត៖ ទៅណាក៏មានញាតិ! គន្លឹះរស់នៅឆាប់ចុះសម្រុង និងសប្បាយចិត្តជាមួយអ្នកដទៃ