មិនបាច់កុម្ម៉ង់ពីក្រៅប្រទេសទេ! ម៉ាកល្បី Love Moschino សុទ្ធៗពីអ៉ីតាលីបើកហាងផ្លូវការនៅកម្ពុជា

  • 2019-11-01 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នក​ចូលចិត្ត​លេង​ម៉ូដ​បែបខ្យូតៗ គួរឲ្យស្រលាញ់បែបថ្លៃថ្នូរទាន់សម័យនោះ​ អ្នក​ច្បាស់​ជាស្គាល់ប្រេនដ៏ល្បីលំដាប់ពិភពលោក Love Moschino ។

Moschino គឺ​ជា​ប្រ៊េន​អ៉ីតាលី​ដែល​ល្បី​ល្បាញ​លំដាប់​ពិភព​លោក​មួយ ដែល​ខុស​ប្លែក​ពី​ប្រ៊េន​ដទៃ​ទាំង​ការ​រចនា​ម៉ូដ​សំលៀកបំពាក់ កាបូប ស្បែកជើង ព្រម​ទាំង​ការ​លេង​ម៉ូដ និង​ពណ៌​ប្លែកៗ ដែល​ឌីហ្សាញ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​ឈ្មោះ គឺ​លោក Jeremy Scott ជន​ជាតិ អាមេរិក។

រូបថត Jeremy Scott ជាមួយតារាម៉ូដែល Moschino

លោក Jeremy Scott មិន​ត្រឹម​តែ​រចនា​ម៉ូដ Fashion ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​អ្នក​រចនា​ម៉ូដ​ឲ្យ​រទេះ​រុញ​សម្រាប់​កូន​ក្មេង​តូច​ឲ្យ​ក្រុមហ៊ុន​អាល្លឺម៉ង់​ដ៏​ល្បី​មួយ​ដែរ គឺ​រទេះ​រុញ​ម៉ាក Cybex ដែល​រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​គ្រួសារ​ទាន់​សម័យ។

រទេះ​រុញម៉ាក Cybex

ក្នុង​នោះ​ផង​ដែរ ក៏​មាន​ប្រ៊េន​មួយ​ទៀត គឺ​ឈ្មោះ Love Moschino ដែល​ជា​ផ្នែក​មួយ​នៅ​ក្នុង Moschino ដែល​រចនា​ម៉ូដ​យ៉ាង​ស្រស់​ស្អាត ទាក់​ទាញ​បំផុត​សម្រាប់​អ្នក​និយម​លេង​ស្ទាយ​តុប​តែង​ខ្លួន​បែប​ស៊ី​វិល័យ ស្រស់​ស្អាត​ប្លែក​ដាច់​ពី​គេ ទាំង​សំលៀក​បំពាក់ កាបូប ស្បែក​ជើង និង​សំភារៈ​តុប​តែង​ខ្លួន​ដ៏ទៃ​ទៀត។

ឥឡូវ​នេះ Love Moschino បាន​បើក​ហាង​លើក​ដំបូង​នៅ​កម្ពុជា​ហើយ​។ ទាំង​ការ​តុប​តែង​ហាង មើល​ទៅ​មាន​លក្ខណៈ​ទាក់​ទាញ​ល្អ​ឥត​ខ្ចោះ ជា​ពិសេស​ម៉ូដ​សំលៀកបំពាក់ កាបូប និង​ស្បែក​ជើង​ស្អាតៗ គួរ​ឲ្យ​ចង់​ទិញ និង​ជា​ទី​ពេញ​និយម​បំផុត​សម្រាប់​នារី​សម័យ​ថ្មី មិន​ថា​ជនជាតិ​ខ្មែរ ឬ​ជនជាតិ​ដ៏ទៃ​ទៀត​ជុំវិញ​ពិភព​លោក គឺ​សុទ្ធ​តែ​ចូល​ចិត្ត​នូវ​គ្រប់​ស្ទាយ​ទាំង​អស់​របស់​ប្រេន​ Love Moschino របស់​ប្រទេស​អ៉ីតាលី ។

ហាង Love Moschino មាន​ទី​តាំង​តែ​មួយ​គត់ គឺ​នៅ ផ្សារ​ទំនើប Exchange Square ជិត​វត្ត​ភ្នំ ក្រោយ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និង​ជា​ហាង​ដែល​ទទួល​បាន​សិទ្ធ​ផ្តាច់​មុខ​ក្នុង​ការ​នាំ​យក​ប្រ៊េន Love Moschino មក​លក់​នៅ​ក្នុង​កម្ពុជា​យើង។

កាដូ​ពិសេស​ពី Love Moschino សម្រាប់​ឱកាស​ បើក​ហាង​ថ្មី​ជា​លើក​ដំបូង​នៅ​កម្ពុជា​ និង​អបអរសាទរ​ព្រះ​រាជ​ពិធីបុណ្យ​អុំ​ទូក​ខាង​មុខ​នេះ គឺ​ ការ​បញ្ចុះ​តម្លៃ​រហូត​ទៅ​ដល់ ៥០% សម្រាប់​គ្រប់​ផលិតផល​ទាំង​អស់។

ដើម្បី​ដឹង​ព័ត៌មាន និង​ប្រូម៉ូសិន​ថ្មីៗ របស់ Love Moschino សូម​តាម​ដាន​ហ្វេស​ប៊ុកផេក Love Moschino KH

សុខណា

អត្ថបទពេញនិយម