គុណសម្បត្តិ ៥ នារីៗគួរហាត់ប្រាណនៅពេលព្រលឹម

  • 2019-11-01 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មាន​នរណាខ្លះ​មិនចង់​បាន​សុខ​ភាព​ល្អ​ប្រសើរ​នោះ? សុខភាព​ល្អ​ពិត​ជា​មាន​សារ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ។​ នៅក្នុង​ជីវិតរស់​នៅប្រចាំ​ថ្ងៃ អ្នក​មាន​ដែលចំ​ណាយ​ពេល​ហាត់​ប្រាណ​ដើម្បី​សុខ​ភាព​ល្អឬទេ? ជា​ការ​ពិត​ណាស់ សុភាព​នារី​មិន​គួររំ​លង​ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​ឡើយ ព្រោះ​ការហាត់​ប្រាណ​ពេល​ព្រឹក​មាន​គុណ​សម្បត្តិ​ធំៗ ៥ យ៉ាង​រួម​មាន៖

១. គេងលក់​ដោយ​ស្រណុក​ស្រួល

តាមការ​ស្រាវជ្រា​វបាន​ឲ្យ​ដឹង​ថា ការហាត់​ប្រាណ​ពេល​ព្រឹក​គឺល្អ​សម្រាប់​ការ​គេង​ជាង​ពេល​ហាត់​ប្រាណ​ពេល​ល្ងាច។ ដោយសារ​តែការ​ហាត់​ប្រាណ​ពេល​ល្ងាច​នឹង​ធ្វើ​ឲ្យ​រាង​កាយ​និង​សាច់ដុំ​អ្នក​សម្រាក ដូច្នេះ​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុងការ​គេងនៅ​ពេល​យប់។

រូបតំណាង

**២. ជីវិត​មានការ​រៀបចំ​បាន​ប្រសើរ​ជាង​មុន**

ជា​ធម្មតា ការហាត់​ប្រាណធ្វើ​ឡើង​នៅ​ពេលព្រឹក​និង​ល្ងាច។ ប្រសិន​បើអ្នក​ហាត់​ប្រាណ​នៅពេល​ល្ងាច​បន្ទាប់ពី​ចេញពី​សាលា​ឬ​កន្លែង​ធ្វើកា​រវា​អាច​បណ្តាល​ឲ្យអ្នកជួប​បញ្ហា​ផ្សេងៗ​ដូចជា​ស្ទះ​ចររា​ចរណ៍​ជាដើម។ ប៉ុន្តែ​ប្រសិន​បើ​អ្នក ងាក​មក​ធ្វើនៅ​ព្រឹកនោះ​គឺប្រសើរ​ជាង ព្រោះ​អ្នកក្រោក​ពីគេង​ហាត់​ប្រាណ រួច​ទើប​រៀប​ចំខ្លួន​ទៅ​សាលា​ឬធ្វើការ។

រូបតំណាង

៣. បង្កើន​ថាមពល​រាងកាយ​និង​ការគិត

ការធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ព្រឹក​គឺធ្វើ​ឲ្យ​រាងកាយ​មាន​ចលនា​ដែល​ជាប្រភព​នៃ​ថាមពល។ លើស​ពីនេះ វា​ធ្វើឲ្យខួរក្បាល​អ្នក​ស្រឡះ​និង​មាន​អារម្មណ៍​ល្អ។

រូបតំណាង

៤. ជួយអ្នក​មានរបប​អាហា​រល្អជា​ងមុន

ភ្ញាក់ពី​ព្រលឹម​ស្រាងៗ​ហាត់​ប្រាណ​នឹងជួយ​ឲ្យ​អ្នក​មាន​របប​អាហារ​បាន​ត្រឹម​ត្រូវ ព្រោះ​អ្នកបាន​ដុត​រំលាយ​កាឡូរី​ធ្វើឲ្យ​អ្នក​មាន​ភាពជឿ​ជាក់​ក្នុង​ការ​ទទួល​ទាន។

៥. បង្កើន​ការដុត​រំលាយ​អាហារ

​បន្ទាប់​ពី​ហាត់​ប្រាណ​រួច រាង​កាយ​នឹង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដើម្បីប្រើ​ប្រាស់​ថាមពល​ច្រើន​ជាង​ធម្មតា។ នេះមាន​ន័យថា​រាងកាយ​របស់​អ្នកនឹ​ង​បន្តដុត​រំលាយ​ថាមពល បើ​ទោះ​បីជា​មិន​មាន​សកម្មភាព​ហាត់​ប្រាណ​ក៏​ដោយ។

ចុចអានបន្ត៖

តិចនិកខ្លីៗ ជួយឱ្យអ្នកឆាប់គេងលក់ស្កប់ស្កល់

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម