អាហារ ៥ ​​យ៉ាង​ដែល​ងាយ​ធ្វើ​ឱ្យ​មុខ​ឡើង​មុន

  • 2019-11-01 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​នារីៗ​ជា​ច្រើន​ដែល​កំ​ពុង​ជួប​ប្រទះ​នូវ​បញ្ហា​ស្បែក​មុខ​ ជា​ពិសេស​គឺ​ការ​កើត​មុន​នៅ​លើ​មុខ​ ដែល​ធ្វើ​ឱ្យ​​​សម្រស់​ត្រូវ​បាន​កាត់​បន្ថយ ហើយ​ថែម​ទាំង​ពិបាក​ស្វែង​រក​ផលិតផល​ជួយ​ព្យាបាល​ទៀត​ផង។ ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​នេះ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​របប​អាហារ​ផង​ដែរ ក្នុង​នោះ​អ្នក​គួរ​តែ​លះ​បង់​នូវ​អាហារ​មួយ​ចំនួយ​ដែល​ត្រូវ​មាន​រៀប​រាប់​ខាង​ក្រោម​។

១. ធញ្ញជាតិ​ និង​ ស្ករ​ដែល​ត្រូវ​បាន​ចម្រាញ់

រូបតំណាង

អ្នក​ដែល​ផ្ទៃ​មុខ​មាន​បញ្ហា​មុន​ ភាគ​ច្រើន​តែង​បរិភោគ​អាហារ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូអ៊ីដ្រាត​រួម​មាន​៖នំ​បុ័ង​ នំស្រួយ បាយស ភេសជ្ជៈ​កំប៉ុង ទឹកអំពៅ ទឹកស៊ីរ៉ូ និង ទឹក​ឃ្មុំ ជាដើម។

២. ទឹក​ដោះ​គោ​

រូបតំណាង

ទឹក​ដោះ​គោ​មាន​សារជាតិ​ដែល​អាច​ធ្វើ​ឱ្យ​មុន​ងាយ​នឹង​កកើត​ឡើង ប៉ុន្តែ​ក៏​គ្មាន​ការ​ស្រាវ​ជ្រាវ​ មួយ​ណា​ដែល​អះអាង​ថា​​ប្រភេទ​ទឹក​ដោះ​គោ​បែប​ណា​ដែល​បង្ក​ឱ្យ​ឡើង​មុន​នោះ​ទេ។

៣. អាហារ​សម្រន់

រូបតំណាង

អាហារ​ដែល​មាន​ជាតិ​កាឡូរី​ច្រើន​មាន​ដូច​ជា​៖ បឺហ្គឺ ហតដក ដំឡូងបំពង សូដា ឬ ទឹក​ដោះ​គោ​ក្រឡុក​ជាដើម។

៤. អាហារ​ដែល​សម្បូរ​ជាតិ​ អូមេហ្គា ៦

រូបតំណាង

អាហារ​ទាំង​នេះ​អាច​មាន​ដូចជា៖ ពោត​និង​ ប្រេង​សណ្តែក​ ជាដើម។ អូមេហ្គា ៦ និង​ អូមេហ្គា ៣​ មាន​ផ្ទុក​ជាតិអាស៊ីត​ខ្លាញ់ ដែល​អាច​ប៉ះ​ពាល់​ដល់​ស្បែក​ បើ​សិន​បរិភោគ​ក្នុង​បរិមាណ​ច្រើន​។

៥. សូកូឡា

រូបតំណាង

នរណា​ក៏​បាន​ដឹង​ដែរ​ថា​ការ​បរិភោគ សូកូឡា​ច្រើន​ធ្វើ​ឱ្យ​ឡើង​ទម្ងន់ តែ​និយាយ​ពី​ការ​ឡើង​មុន​ក៏​ដូច​គ្នា​។ ថ្វី​​ត្បិត​តែ​គ្មាន​អំនះ​អំនាង​ច្បាស់​លាស់​ថា​ សូកូឡា​ធ្វើ​ឱ្យ​កើត​មុន​ ប៉ុន្តែ​តាម​ការ​សាក​ល្បង​ញុំា​វា​ ២៥ក្រាម​ ជា​រៀង​រាល់​ថ្ងៃ​របស់​បុរស​មួយ​ក្រុម​ បាន​ធ្វើ​ឱ្យ​ពួក​គាត់​ឡើង​មុន​ក្នុង​រយៈ​ពេល​តិច​ជាង​ពីរ​សបា្តហ៍៕

អានបន្ត៖ អាហារ ៥ ពណ៌ នារីកូរ៉េចូលចិត្តញ៉ាំមិនដែលខាន ដើម្បីជួយឲ្យស្បែកភ្លឺរលោងពីខាងក្នុង

ប្រភព៖ healthline ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម