ឆ្ងាញ់​ៗ តារា​ថោន អេនី​ហ្សាម ឡើង ១០​គីឡូ សាច់​ឡើង​ទ្រលុកទ្រលន់

  • 2019-10-31 08:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ផ្លាស់​ប្ដូរ​របប​ហូប​ចុក​ខ្លះ​ៗ បាន​ធ្វើ​តារា​ស្រី​ខ្មែរ​ល្បី​ៗ​ប៉ុន្មាន​ដួង ផ្លាស់​ប្ដូរ​រូបរាង​ពី​ស្គម​មាន​រាង​ទៅ​ជា​ធាត់​សាច់​ទ្រលុក​ទ្រលន់ ជាក់​ស្ដែង​ដូច​ជា​តារា​ស្រី​មុខ​ស្រទន់ ឌុច សុភា បាន​ឡើង​គីឡូ​ខ្លាំង​មើល​ស្ទើរ​មិន​ស្គាល់។ ក្រៅ​ពី​នេះ ដួង ហ្សូរីដា ស៊ឹម សូលីកា និង ហេង កែវនីតា ជា​ដើម​ក៏​ឡើង​គីឡូ​ដែរ បូក​រួម​ទាំង​កញ្ញា អេនី​ហ្សាម ទៀត ដែល​ថ្មី​ៗ​នេះ គេ​ប្រទះ​ឃើញ​មាន​រូបរាង​ធាត់​ទ្រលុកទ្រលន់ ធៀប​នឹង​ពេល​មុន។

អេនី កាល​នៅ​ខ្ទង់ ៤៧គីឡូក្រាម

តារា​ស្រី​របស់​ផលិតកម្ម​ថោន ត្រូវ​បាន​គេ​កត់​សម្គាល់​ថា បាន​ស្ងាត់​ពី​ការងារ​សិល្បៈ គឺ​ការ​ច្រៀង​ប្រមាណ​ជាង ១​ឆ្នាំ​មក​ហើយ​ដោយ​មិន​ដឹង​មូលហេតុ។ ក្រៅ​ពី​សកម្ម​សិល្បៈ​នៅ​ខាង​ក្រៅ ដូច​ជា​ឡើង​ច្រៀង​តាម​ខុនសឺត​នានា ក៏​មិន​ឃើញ​ទេ ពោល​គឺ តារា​ស្រី​ហាក់​ដូច​ជា​បន្សាត់​ខ្លួន​ចេញ​ពី​សិល្បៈ​តែ​ម្ដង។ ការ​ដែល​ស្ងាត់​ពី​ការងារ​សិល្បៈ​នេះ ប្រិយមិត្ត​អ្នក​គាំទ្រ អាច​គ្រាន់​តែ​ឃើញ​នាង​តាម​រយៈ​បណ្ដាញ​សង្គម IG ប៉ុណ្ណោះ។

អេនី បាន​បង្ហោះ​រូប​ខ្លួន​ឯង​ស្ទើរ​រៀងរាល់​ថ្ងៃ អ្វី​ដែល​គួរ​កត់​សម្គាល់ គឺ​នាង​ឡើង​គីឡូ​ខ្លាំង មើល​សឹង​មិន​ស្គាល់​ដូច​នឹង​រៀម​ច្បង ឌុច សុភា ដែរ។ ម្ចាស់​បទ "សង្ស័យ​តែ​ឆេះ​អ៊ីសេ" ហាក់​បណ្ដោយ​ឲ្យ​គីឡូ​ឡើង​តាម​ចិត្ត ត្បិត​ថា រូបភាព​ដែល​នាង​បង្ហោះ​ឡើង​ប្រមាណ ៦០% គឺ​ជា​រូប​អាហារ និង​រូប​ភាព​នាង​ញុំា​អាហារ​ដែល​សុទ្ធ​តែ​របស់​ឆ្ងាញ់។

ជុំ​វិញ​បញ្ហា​នេះ សាមី​ខ្លួន​បាន​ប្រាប់​សារព័ត៌មាន​ថា នាង​ពិត​ជា​ឡើង​គីឡូ​មែន គឺ​ឡើង​ប្រមាណ ១០​គីឡូ​ឯណោះ​ពី​ខ្ទង់ ៤៨ ទៅ ៥៨គីឡូ។ ជាមួយ​គ្នា​នឹង​ការ​ឡើង​គីឡូ​នេះ មាន​ចចាមអារ៉ាម​ថា អេនី ឡើង​ដោយ​សារ​ការ​ពពោះ។ ប៉ុន្តែ​ត្រូវ​សាមី​ខ្លួន​បាន​បដិសេធ ដោយ​នាង​ថា គីឡូ​នាង​ឡើង​ដោយ​ឯកឯង ក្រោម​ឥទ្ធិពល​អាហារ​ប៉ុណ្ណោះ។

វិល​មក​ការងារ​សិល្បៈ​វិញ អេនីហ្សាម ប្រាប់​ថា នាង​ស្ងប់​ស្ងាត់​មួយ​រយៈ​ហើយ ប៉ុន្តែ​ថា នាង​នៅ​តែ​ច្រៀង​ឲ្យ​ផលិតកម្ម​ថោន ដដែល ប៉ុន្តែ​ថា នាង​មិន​មាន​កុងត្រា​ជាមួយ​ផលិតកម្ម​នោះ​ទេ ពោល​គឺ​មាន​បទ​ក៏​ច្រៀង បើ​អត់​ក៏​ហី។ តារា​ស្រី បន្ត​ថា បើ​ចាក​ចេញ​ពី​ផលិតកម្ម​ថោន គឺ​នាង​ឈប់​ពី​សិល្បៈ​តែ​ម្ដង ដោយ​មិន​ទៅ​ណា​ទៀត​ឡើយ។

មើល​រូបរាង អេនីហ្សាម បន្ទាប់​ថយ​ពី​សិល្បៈ​មួយ​រយៈ តាម​រូប​ភាព​ទាំង​ឡាយ​ខាង​ក្រោម៖

រូបភាព៖ IG អេនីហ្សាម

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម