អាណិត​កូន​កម្លោះ​កូន​ក្រមុំ​ខ្លោច​ចិត្ត មង្គលការ​ខ្លួន​ឯងសោះតែ​គេ​ចាប់​អារម្មណ៍​តែ Lee Minho

  • 2019-10-30 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​នឹង​រូប​សម្បត្តិ​ស្រស់​សង្ហារ​របស់​ខ្លួន កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Lee Minho បាន​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​ថ្មីថ្មោង​មួយ​លិច​បាត់​ស្រមោល​ទាំង​ស្រុង​តែ​ម្ដង នៅ​ពេល​ខ្លួន​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គលការ​របស់​ពួក​គេ។

មុន​នេះ​បន្តិច​ កម្រង​រូបភាព​របស់​តារា​សម្ដែង​ប្រុស​ជួរ​មុខ​កូរ៉េ Lee Minho បង្ហាញ​មុខ​ក្នុង​កម្មវីធី​មង្គលការ​មួយ ក្រោយ​ពេល​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គមបាន​ល្បី​ជា​ខ្លាំង។ តាម​សម្ដី​របស់​អ្នក​ចែក​រំលែក​រូប​ភាព​នោះ បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​មង្គលការ របស់​បុគ្គលិក​ជិត​ស្និទ្ធិ​ម្នាក់ ដូច​នេះ​ហើយ​ តួ​រឿង Legend of the Blue Sea មិន​អាច​បាត់​មុខ​បាន​ឡើយ។

យ៉ាងណាក្ដី បើ​តាម​ការ​ឲ្យ​ដឹង​របស់​ប្រភព​ដដែល ខណៈ​កូន​កំលោះ​ កូន​ក្រមុំ​ដែល​តែង​តែ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ នៅ​ក្នុង​រាល់​កម្មវិធី​ការ​នោះ នៅ​លើ​កនេះ អ្នក​ដែល​ចូល​រួម​ទាំង​អស់ បាន​សន្លឹង​មើល​តែ​សិល្បករ​វ័យ​៣៣​ឆ្នាំ​ប៉ុណ្ណោះ ដ្បិត​លោក​សង្ហា​ខ្លាំង​ពេក។ យ៉ាងណាក្ដី​ ប្ដី​ប្រពន​ន្ធ​ថ្មី​ថ្មោង​រូប​នេះ​មិន​បាន​អាក់អន់​ស្រពន់​ចិត្ត​ឡើយ ព្រោះ​​បាន​កំពូល​តារា​សម្ដែង​នេះ​ចូល​រួម​​ដែល​​ចាត់​​ជា​កិត្តិយស​មួយ​សម្រាប់​​ពួក​គេ៕

ចុចអាន៖ ​ គ្មាន​លិខិត​ផ្ទេរ​មរតក ទ្រព្យ​សម្បត្តិ​រាប់​លាន និង​ភូមិគ្រឹះ​របស់ Sulli អ្នក​ណា​នឹង​ស្នង?

ចុចអាន៖ ​ កូន​ប្រុស​ជា​សេដ្ឋី​រាប់​រយ​លាន​ដុល្លារ ម្ដាយស្ដេច​កំប្លែង​ទិនហ្វី​នៅតែ​ទិញ​ឥវ៉ាន់​ចុះ​តម្លៃ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម