ភ្ញាក់ផ្អើលនឹងគុណប្រយោជន៍ទឹកខ្ពុលមាត់ច្រើនសន្ធឹក សូម្បីធ្វើជាទឹកជូតកុំព្យូទ័រក៏បាន

  • 2019-10-28 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទិញ​ទឹក​ខ្ពុល​មាត់​​មួយ​ដប ​តែ​អ្នក​អាច​ប្រើ​បាន​ច្រើន​មុខ​​មិន​មែន​សម្រាប់​តែ​ខ្ពុល​មាត់​ក្រោយ​ដុស​ធ្មេញ​​​នោះ​ឡើយ។ ​លើស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត​កន្លង​មក ​ទឺក​ខ្ពុល​មាត់​​មាន​​ផ្ទុក​សារធាតុ​ច្រើន​ប្រភេទ​ជួយ​កម្ចាត់​បាក់​តេរី ​និង​ប្រើ​​ផ្សេង​ៗ​ទៀត។ ​ទាំង​នេះ​ពិត​ជា​​ជួយ​សន្សំ​សំចៃ​លុយ​​កាក់​បាន​យ៉ាង​ច្រើន​មែន។

១. លាង​សម្អាត​​បង្គន់

គ្រាន់​តែ​ចាក់​ទឹក​ខ្ពុល​មាត់​ចូល​ក្នុង​ចាន​បង្គន់ ​នោះ​វា​មាន​ប្រសិទ្ធភាព​កម្ចាត់​ក្លិន​មិន​ល្អ​បាន​យ៉ាង​​ភ្ញាក់​ផ្អើល។

២. ​លាង​សម្អាត​មុខ​របួស

​​​ពេល​មាន​របួស ​អ្នក​អាច​ប្រើ​ទឹក​ខ្ពុល​មាត់​​ដើម្បី​សម្អាត​​មេរោគ​បាន។ ​អ្នក​គ្រាន់​តែ​បន្តក់​​ទឹក​​ខ្ពុល​មាត់​លើ​សំ​ឡី​​រួច​ជូត​លើ​មុខ​របួស ​នោះ​​អាច​ជួយ​សម្លាប់​មេរោគ​បាន​យ៉ាង​ងាយ។

៣. ​កម្ចាត់​អង្គែ​

យក​ទឹក​ខ្ពុល​មាត់​មក​ឈ្លី​ឲ្យ​ពេញ​សក់​រួច​រក​ថង់​មក​រុំ​សក់​ឲ្យ​ជិត ​ នោះ​អ្នក​នឹង​ភ្ញាក់​ផ្អើល​ជាមួយ​លទ្ធផល​ជា​ទី​គាប់​ចិត្ត​មិន​ខាន។

៤. ​កម្ចាត់​ចៃ

បើ​សត្វ​ឆ្កែ​​ជា​ទី​ស្រលាញ់​របស់​អ្នក ​មាន​ចៃ​ច្រើន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល ​​ពេល​នេះ​ល្មម​ដល់​ពេល​​សប្បាយ​ចិត្ត​វិញ​ហើយ។ ​អ្នក​អាច​ប្រើ​ទឹក​ខ្ពុល​មាត់​ចាក់​លើ​រោម​វា​ ញី​ឲ្យ​សព្វ​​ពេល​ងួត​ទឹក​ឲ្យ​សត្វ​ចិញ្ចឹម​របស់​អ្នក។ ​ទឹក​ខ្ពុល​មាត់​ផ្ដល់​ប្រសិទ្ធភាព​ល្អ​ជាង​ផលិត​ផល​ផ្សេង​ៗ ​ដែល​អ្នក​​អាច​ទុក​ចិត្ត​បាន​។

៥. ​ប្រើ​ជា​ទឹក​ជូត​មុខ

​​​​ជំនួស​ឲ្យ​ការ​​បារម្ភ​រឿង​កើត​មុន​ពេញ​មុខ ​អ្នក​អាច​ប្រើ​ទឹក​ខ្ពុល​មាត់​ជូត​មុខ​នៅ​ពេល​ព្រឹក​និង​ល្ងាច​ ដោយ​​វា​មាន​ឥទ្ធិពល​ជួយ​​កុំ​ឲ្យ​កើត​មុន​ផង​ដែរ។

៦. ​ត្រាំ​ច្រាស​ដុស​ធ្មេញ

​នៅ​លើ​ច្រាស​ដុស​ធ្មេញ​មាន​បាក់​តេរី​ច្រើន​ណាស់ ​ដូច្នេះ​អ្នក​អាច​យក​ទឹក​ខ្ពុល​មាត់​ត្រាំ​ច្រាស​ដុស​ធ្មេញ​បាន​។

៧ ​ប្រើ​ដើម្បី​​ជូត​កញ្ចក់​កុំ​ព្យូទ័រ

​ស្នាម​ប្រឡាក់​លើ​កញ្ចក់​កុំ​ព្យូទ័រ​របស់​អ្នក ​អាច​ប្រើ​ត្រឹម​តែ​ទឹក​ខ្ពុល​មាត់​ជូត​បាន ​ដើម្បី​សម្អាត​ស្នាម​កខ្វក់​​លើ​កញ្ចក់​។

៨. ​បំ​បាត់​ក្លិន​ក្នុង​ធុង​សំរាម

​គ្រាន់​តែ​ចាក់​ទឹក​ខ្ពុល​មាត់​​ ២ -​៣ ​​ដំណក់​​លើ​ក្រដាស​ជូត​មាត់ ​រួច​​ដាក់​ក្នុង​ធុង​សំរាម ​នោះ​ក្លិន​អាក្រក់​ទាំង​ប៉ុន្មាន​នឹង​សាយ​ភាយ​ចេញ​បាត់​អស់​រលីង​តែ​ម្ដង៕

ចុចអាន៖​​ កុំឲ្យក្រញាញ់ខួរពេលចេញវិក័យបត្រភ្លើងអស់លុយច្រើន គួរដឹងល្បិចសំចៃប្រើកំសៀវអគ្គីសនី

ប្រភព៖ chonburipost ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម