ក្រោយ​ពេល​សារភាព​ស្នេហ៍​បរាជ័យ មនុស្ស​ស្រី​គួរ​ធ្វើ​អ្វី​ខ្លះ?

  • 2019-10-24 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​រូប​តែង​មាន​វាសនា​ខុស​គ្នា ខណៈ​អ្នក​ខ្លះ​ទើប​មាន​ស្នេហា​លើក​ទី​១​ក៏​ស្រលាញ់​ប៉ះ​ចំ​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​វីញ​តែ​ម្ដង។ ឯ​ខ្លះ​ទៀត ស្រលាញ់​ប៉ះ​ចំ​តែ​មនុស្ស​គ្មាន​ចិត្ត​លើ​យើង សារភាព​ស្នេហ៍​ក៏​ត្រូវ​បដិសេធ។ ដើម្បី​បំបាត់​ភាព​ខូច​ចិត្ត​ពេល​ត្រូវ​គេ​បដិសេធ​នេះ មនុស្ស​ស្រី​គួរ​ធ្វើ​យ៉ាង​ណា?

១. ញញឹម​នឹង​គេ

ក្រោយ​ពេល​សារភាព​ស្នេហ៍​បរាជ័យ មិន​ត្រឹម​តែ​មនុស្ស​ស្រី​ទេ តែ​មនុស្ស​ប្រុស​ក៏​ដូច​គ្នា ជៀស​មិន​ផុត​ឡើយ​ថា​មិន​ដឹង​គួរ​ប្រឈម​មុខ​នឹង​គេ​យ៉ាង​ណា។ យើង​មិន​ដឹង​ឡើយ​ថា យើង​គួរ​បន្ត​ស្រលាញ់​គេ ឬ​ត្រូវ​កាត់​ចិត្ត​ត្រឹម​នេះ។ ទោះ​បី​ជា​ភ្ញាក់​ផ្អើល​យ៉ាង​ណា ក៏អ្នក​គួរ​ញញឹម​ដាក់​គេ​បន្តិច​ដែរ។ ហើយ​ត្រូវ​ដើរ​ចេញ​ភ្លាម ដើម្បី​កុំ​ឲ្យ​អារម្មណ៍​ឈឺចាប់​ឈ្លានពាន​ខ្លួន​ប្រាណ​យើង​ទាន់។

២. ចែក​រំលែក​នឹង​មិត្ត​ជិត​ស្និទ្ធិ

នៅ​ពេល​ត្រូវ​មនុស្ស​ដែល​ខ្លួន​លួច​ស្រលាញ់​យូរ​បដិសេធ​ មនុស្ស​ស្រី​ពិត​ជា​ឈឺចាប់​ខ្លាំង​ជាង​មនុស្ស​ប្រុស ដ្បិត​ខ្លួន​បើក​ចិត្ត​មុន​ហើយ តែ​នៅ​បរាជ័យ​ទៀត។ ប្រសិន​បើ​អ្នក​លាក់​អារម្មណ៍​តែ​ឯង អ្នក​អាច​ស្ទះ។ ដូច​នេះ អ្នក​គួរ​ស្វែង​រក​មិត្តភ័ក្ដិ​ជិត​ស្និទ្ធិ​ប៉ុន្មាន​នាក់ មក​ចែក​រំលែក​ចេញ​ឲ្យ​អស់ ហើយ​នៅ​ក្នុង​ពេល​នោះ​ដែរ អ្នក​ក៏​អាច​យំ​ចេញ​ឲ្យ​អស់​ដូច​គ្នា ដើម្បី​ឲ្យ​ស្រាល​ចិត្ត។

៣. ផ្អាក​ប្រើ​បណ្ដាញ​សង្គម​មួយ​រយៈ​សិន

នៅ​ពេល​ត្រូវ​គេ​បដិសេធ ចិត្ត​យើង​គឺ​ពិបាក​ទទួល​យក​បាន​ខ្លាំង​ណាស់។ នៅ​ពេល​នេះ​ សូម​កុំ​រក​រូបភាព ក៏​ដូច​ជា​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​គេ​លើ​បណ្ដាញ​សង្គម​ឲ្យ​សោះ ព្រោះ​វា​គ្រាន់​តែ​រឹត​ធ្វើ​ឲ្យ​អ្នក​នឹក​គេ​លើស​ដើម​ប៉ុណ្ណោះ។ អ្នក​កុំ​គិត​ថា status ពិបាក​ចិត្ត​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទន់​ចិត្ត​ឲ្យ​សោះ វា​នឹង​ធ្វើ​ឲ្យ​គេ​ចង់​ឃ្លាត​ឆ្ងាយ​ពី​អ្នក​លើស​ដើម​ប៉ុណ្ណោះ។ ល្អ​បំផុត ក្នុង​រយៈ​ពេល​នេះ អ្នកកុំ​ចែក​រំលែក​អ្វី​លើ​បណ្ដាញ​សង្គម​ឲ្យ​សោះ ព្រោះ​ពេល​នោះ​អារម្មណ៍​យើង​មិន​នឹង​ន អាច​ស្ដាយ​នៅ​ពេល​ក្រោយ។

៤. លុប​គ្រប់​អនុស្សាវរីយ៍​រវាង​អ្ន​ក និង​គេ

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​គេ​នោះ​គឺ អនុស្សាវរីយ៍​ដែល​បាន​កើត​ឡើង​រវាង​អ្នក នឹង​គេ។ ដូច​នេះ​នៅ​ពេល​ត្រូវ​បដិសេធ​ហើយ មាន​ន័យ​ថា​យើង និង​គេ​មិន​អាច​ក្លាយ​ជា​គូ​ឡើយ។ ដូច​នេះ វិធី​ដែល​អាច​ឆាប់​បំភ្លេច​គេ​បាន​បំផុត​គឺ​ព្យាយាម​បំភ្លេច​គ្រប់​ពេល​វេលា​ដែល​អ្នក​ធ្លាប់​មាន​នឹង​គេ។ វិធី​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ដក​គេ​ចេញ​ពីចិត្ត​បាន៕

ចុចអាន៖ ​ សង្សារចាស់ស្រាប់តែបង្ហាញខ្លួន មិត្តស្រីឆ្លាតនឹងប្រើវិធីនេះដើម្បីទប់ទល់

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម