គុណ​ប្រយោជន៍​ដែល​អ្នក​ស្មាន​មិន​ដល់​របស់​ផ្លែ​ពុទ្រា ជួយ​រាង​កាយ​ច្រើន​ណាស់

  • 2019-10-22 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សឹង​តែ​មិន​ជឿ​ថា​ផ្លែ​ពុទ្រា​មាន​អត្ថប្រយោជន៍​ចំពោះ​រាងកាយ​ច្រើន​យ៉ាង​នេះ។ នេះ​ជា​អ្វី​ដែល​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ផ្ដល់​ឲ្យ​អ្នក៖

១. ជួយ​ការពារ​ជំងឺ​មហារីក

ផ្លែ​ពុទ្រា​ក្រៀម​មាន​ផ្ទុក​បរិមាណ​សារ​ធា​តុវី​តា​មីន C យ៉ាង​ច្រើន​ដែល​ជួយ​ប្រឆាំង​នឹង​មេរោគ​មហារីក​យ៉ាង​មាន​ប្រសិទ្ធិ​ភាព។ បន្ថែម​ពី​នេះ​ទៀត ពុទ្រា​មាន​ផ្ទុក​អា​ស៊ីត triterpenic និង polysaccharide ដើម្បី​កម្ចាត់​កោសិកា​មហារីក និង​ការពារ​កុំ​ឲ្យ​មាន​ការ​រីក​រាល​ដាល​បន្ត​ទៀត​នៃ​ជំងឺ​មហារីក។

២. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង

ប៉ូ​តា​ស្យ៉ូម​ក្នុង​ផ្លែ​ពុទ្រា​ ជួយ​រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​ដំណើរ​ការ​ល្អ​ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ជាង​នេះ​ទៅ​ទៀត ភ្នាក់​ងារ​ប្រឆាំង​ជំងឺ​មហារីក​នៅ​ក្នុង​ផ្លែ​ពុទ្រា​ជួយ​ការពារ​ការ​បំបែក​ខ្លាញ់​ដែល​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​សរសៃឈាម។

៣​​​​​​. ជួយ​ព្យា​បាល​បញ្ហា​ការ​រំលាយ​អាហារ​

សារធាតុ Saponins និង tritrerpernoid​ ក្នុង​ពុទ្រា​មាន​តួនាទី​ស្រូប​យក​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ទៅ​ក្នុង​រាង​កាយ​និង​ជួយ​ឲ្យ​ចលនា​ពោះវៀន​មាន​ដំណើរ​ការ​ល្អ។ ហើយ​ក៏​ជួយ​ព្យាបាល​រាល់​បញ្ហា​ទាក់ទង​នឹង​ការ​រំលាយ​ដូច​ជា​ហើម​ពោះ​ជាដើម។

៤. ជួយ​ព្យាបាល​ការ​ទល់​លាមក​រ៉ាំរ៉ៃ

បរិមាណ​យ៉ាង​ច្រើន​នៃ​ជាតិ​សរសៃ​ក្នុង​ផ្លែ​ពុទ្រា ជួយ​ចលនា​ពោះវៀន​មាន​ដំណើរ​ការ​ប្រក្រតី​និង​ជួយ​បំបាត់​បញ្ហា​ទល់​លា​មក​បាន បើ​តាម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ។

៥. ជួយ​រក្សា​តុល្យ​ភាព​ទម្ងន់

ដោយ​សារ​តែ​ពុទ្រា​មាន​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់ ហើយ​វា​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ញ៉ាំ​កា​ឡូរី​ច្រើន​បន្ថែម​ទៀត​។ វា​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​រក្សា​តុល្យ​ភាព​ទម្ងន់​អ្នក បើ​អ្នក​ញ៉ាំ​វា​ឲ្យ​ទៀង​ទាត់។

៦. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ផ្លែ​ពុទ្រា​មាន​ផ្ទុក​សារ​ធាតុ polysaccharides ដែល​ជួយ​បន្ថយ​អុក​ស៊ីត​កម្ម​នៃ​រាង​កាយ​ដោយ​ការ​បន្សាប​រ៉ា​ឌី​កាល់​សេរី​។ អីច៊ឹង​ហើយ វា​ជួយ​ធ្វើ​ឲ្យ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាង​កាយ​យើង​ឲ្យ​មាន​ភាព​រ៉ឹងមាំ និង​ត្រៀម​ខ្លូន​ហើយ​ជា​ស្រេច​ដើម្បី​ការ​ពារ​រាល់​ជំងឺ​ដែល​មក​យា​យី​ដល់​រាង​កាយ​។

៧. កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម

សារធាតុ​ក្នុង​ពុទ្រា​ដើរ​តួ​ជា​ភ្នាក់​ងារ​ប្រឆាំង​នឹង​ atherogenic ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​និង​រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​តុល្យភាព។ ​

ចុចអានបន្ត៖

ស្រក​ទម្ងន់​តាម​បែប​ធម្មជាតិ​គ្រាន់​​ផឹក​ទឹក​បរិសុទ្ធ​ តែ​ត្រូវ​អនុវត្ត​តាម​ចំណុច​ទាំង​នេះ

​ ​

ប្រភព៖ soha ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម