៤យ៉ាងជួយឲ្យគេងលក់ស្រួល ថែមទាំងបានស្បែកស្រស់ថ្លាពេលភ្ញាក់ពីដំណេក

  • 2019-10-21 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​រយៈ​ការ​គេង ​ក៏​​អាច​ជួយ​នារី​ឲ្យ​ស្រស់​ស្អាត​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ច្រើន។ ​អ្នក​ដឹង​ទេ ​​បើ​អ្នក​គេង​លក់​ស្កប់​ស្កល់ ​ច្បាស់​ណាស់​​អំ​ឡុង​ពេល​នោះ​ស្បែក​របស់​អ្នក​រស់​ឡើង​វិញ ​ដែល​ជួយ​ឲ្យ​​មើល​ទៅ​ស្រស់​ថ្លា។

រូបតំណាង

​ម្ល៉ោះ​ហើយ ​គុណ​សម្បត្តិ​នៃ​ការ​គេង​លឿន​និង​លក់​ស្រួល​ពិត​ជា​អស្ចារ្យ​ណាស់។ ​នេះ​ជា​តិច​និក​ខ្លះ​ៗ ​ជួយ​ឲ្យ​ដំណេក​អ្នក​លង់​លក់​ព្រម​ទាំង​ទទួល​បាន​​សម្រស់​ផូរ​ផង់​ថែម​ទៀត។​

១. ងួត​ទឹក​ក្តៅ ​មុន​ចូល​គេង

ងូត​ទឹក​ក្តៅ​នឹង​ជួយ​រំលាយ​ភាព​ស្រេ្តស​ក៏​ដូច​ជា​ការ​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​អ្នក​តាន​តឹង។ ​មិន​ត្រឹម​ជួយ​ឲ្យ​រាង​កាយ​បាន​ធូរ​ស្រាល តែ​ក៏​ជួយ​ជំ​រុញ​អ្នក​ចូល​គេង​បាន​លក់​ស្កប់​ស្កល់​យ៉ាង​មាន​ប្រសិទ្ធភាព។ ​​តែ​បន្ទាប់​ពី​ងួត​ទឹក​ក្តៅ​រួច ​កុំ​ភ្លេច​លាប​ឡេ​បំប៉ន​ស្បែក​ផង ​ដើម្បី​ឲ្យ​ស្បែក​មាន​សំណើម។

រូបតំណាង

២. ចាប់​ផ្ដើម​ចូល​គេង ដើម្បី​សម្រស់

​​អ្នក​ដឹង​ទេ ​អំ​ឡុង​ពេល​គេង​លក់​ស្កប់​ស្កល់ ​អ័រម៉ូន​សំខាន់​​ៗ​​លូត​លាស់​ហើយ​មេ​ឡា​តូ​នីន​កើន​ឡើង ។​​រី​ឯ​អ័រម៉ូន​ប្រភេទ Cortisol ​​នឹង​កាត់​បន្ថយ​កម្រិត​ស្រ្តេស​បាន​ថែម​ទៀត។ ​​លើស​ពី​នេះ ​វា​អាច​​ជួយ​ស្តារ​និង​ជួស​ជុល​​ស្បែក​កុំ​ឲ្យ​លេច​ស្នាម​ជ្រីវ​ជ្រួញ​ផង​ដែរ។ ​ម្ល៉ោះ​ហើយ ​បើ​ចង់​បាន​ភាព​ស្រស់​ស្អាត​គួរ​ចូល​គេង​កុំ​ឲ្យ​យឺត​ជាង​ម៉ោង ១០​យប់។ ឆាប់​ចូល​គេង​កាន់​តែ​លឿន ​រាង​កាយ​នឹង​មាន​ពេល​វេលា​កាន់​តែ​ច្រើន​ជួស​ជុល​ផ្នែក​សំខាន់​ៗ​។ ដូច្នេះ ​ត្រូវ​គេង​ឲ្យ​បាន​យ៉ាង​ហោច​ ​៧ -​៨ ​ម៉ោង​ក្នុង​មួយ​​ថ្ងៃ​។ ​​

​៣. ​កុំ​ចុច​ទូរសព្ទ​មុន​ចូល​គេង

ដោយសារ​តែ​​រវល់​ចុច​ទូរសព្ទ​ពេក ​ធ្វើ​ឲ្យ​យើង​មិន​សូវ​ចង់​ចូល​គេង​ឲ្យ​បាន​លឿន។ ​ជួន​កាល​ឆ្លង​ចូល​​ម៉ោង ១ ឬ ​២ ​យប់​ជា​ដើម។ ​ពន្លឺ​ពណ៌​ខៀវ​ចាំង​ពី​​ទូរសព្ទ​ធ្វើ​ឲ្យ​ខួរ​ក្បាល​យល់​ច្រលំ​ថា​​ជា​ពេល​ថ្ងៃ​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​អ្នក​​​ពិបាក​គ្រប់​គ្រង​ការ​ចូល​គេង។

រូបតំណាង

៤. ព្យាយាម​គេង​ដោយ​សណ្ដូក​ខ្លួន​ត្រង់

​គេង​ដោយ​ដាក់​ខ្នង​លើ​គ្រែ​ឲ្យ​ត្រង់ ជា​ទី​តាំង​ល្អ​បំផុត​។ ​ម្យ៉ាង​ទៀត ​ក៏​ជួយ​​ការពារ​មិន​ឲ្យ​ស្បែក​មុខ​យារ​ធ្លាក់ ​​ព្រម​ទាំង​កាត់​បន្ថយ​ស្នាម​ជ្រួញ​បាន​ទៀត​។ ​ការ​គេង​មិន​ប៉ះ​ខ្លាំង​ផ្ទៃ​មុខ​ពី​ខ្នើយ ​ក៏​ជួយ​មិន​ឲ្យ​កើត​មុន​ផង​ដែរ៕

រូបតំណាង

ចុចអាន៖ ​ ពេលអ្នកកើតអាឡែហ្សី នេះជាអ្វីដែលអ្នកគួរដឹងដើម្បីកាត់បន្ថយបានឆាប់រហ័ស

​​​

ប្រភព៖ ladyissue ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម