រាងកាយសម្បូរជាតិពុលខ្លាំងណាស់ បើអ្នកមានសញ្ញា ១០ យ៉ាងនេះ គួររកវិធីសង្គ្រោះឲ្យហើយ

  • 2019-10-18 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាតិ​ពុល​មាន​នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ​ខ្លួន​អ្នក ទាំង​​ក្នុង​ខ្យល់​ដែល​អ្នក​ដក​ដង្ហើម ទាំង​ក្នុង​ទឹក​ដែល​អ្នក​ផឹក ឬ​អាហារ​ដែល​អ្នក​ញ៉ាំ។ សូម្បី​តែ​​នៅ​លើ​ទូរសព្ទ ដែល​អ្នក​ប្រើ​រាល់​ថ្ងៃ​ ក៏​ពោរពេញ​ទៅ​ដោយ​បាក់តេរី អាច​ចម្លង​ជំងឺ​ចូល​​ទៅ​រាង​កាយ​យ៉ាង​ងាយ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​បញ្ជាក់​ថា រាង​កាយ​របស់​អ្នក​មាន​ជាតិ​ពុល​លើស​លប់​ពេក​ហើយ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​ចេះ​ពី​វិធី​បណ្តេញ​​វា​ចេញ ឲ្យ​ទាន់​ពេល​វេលា។

១. ឧស្សាហ៍​ទល់លាមក

នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​មិន​ល្អ​មួយ​ចំនួន​ដូច​ជា អាហារ​វេច​ខ្ចប់​ទុក​បាន​យូរ អាហារ​បន្ថែម​ពណ៌ ឬ​រសជាតិ​​​ វា​មាន​ផ្ទុក​សារធាតុ​គីមី​​ជា​ច្រើន។ ហេតុ​នេះ​ហើយ ទើប​​បាន​ជា​ធ្វើ​ឲ្យ​ពោះវៀន​ពិបាក​ធ្វើការ​ជាមួយ​អាហារ​ទាំង​នោះ។ ជាតិ​ពុល​ក្នុង​អាហារ​ នាំ​ឲ្យ​ក្រពះ​ដំណើរ​ការ​​មិន​ល្អ​ បណ្តាល​ទៅ​ជា​ជំងឺ​ទល់​លាមក។ ដំណោះ​ស្រាយ​ដ៏​ល្អ​គឺ​ ត្រូវ​ញ៉ាំ​អាហារ​ធម្មជាតិ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន កាត់​បន្ថយ​ជាតិ​អាល់កុល និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

២. ស្ពឹក​ក្បាល​គិត​អី​មិន​ចេញ

បើ​អ្នក​មាន​អារម្មណ៍​ថា​វិល​មុខ វិលវល់ មិន​អាច​ផ្តោត​ចិត្ត​ពេល​ធ្វើ​កិច្ចការ​ផ្សេងៗ​ នៅ​ពេល​ព្រឹក ទោះ​បី​ជា​ពេល​យប់​គេង​លក់​ស្កប់ស្កល់​ក៏​ដោយ។ នេះ​មាន​ន័យ​ថា ជាតិ​ពុល​កំពុង​តែ​យាយី​អ្នក​ហើយ។ វា​បាន​ស្រូប​យក​វីតាមីន​និង​ជាតិ​រ៉ែ​សំខាន់​ ដែល​រាងកាយ​ត្រូវ​ការ ប្រៀប​​ដូច​ជា​អ្នក​ប្រើ​ប្រេង​ម៉ាស៊ីន​​កខ្វក់​នៅ​ក្នុង​ឡាន​អីចឹង​ដែរ។

៣. បែក​ញើស​ក្លៀក​ខ្លាំង​ ទោះ​ខំ​ប្រើ​ផលិតផល​​ក៏​ទប់​​មិន​ជាប់

បន្ទាប់​ពី​ងូត​ទឹក​រួច អ្នក​ប្រើ​ផលិតផល​ថ្លៃ​យ៉ាង​ណា​ ក៏​នៅ​ទប់​មិន​ជាប់​ដដែល ហើយ​អាច​ធុំ​ក្លិន​មិន​ល្អ​លើ​អ្នក​ដទៃ​ទៀត។ ដោយ​សារ​តែ​ជាតិ​ពុល​ក្នុង​ខ្លួន​ធ្វើ​ឲ្យ​ អ្នក​បែក​ញើស​​មិន​ឈប់។

៤. ឈឺ​សាច់​ដុំ​ចង្កេះ

បើ​អ្នក​មិន​បាន​ហាត់​ប្រាណ ឬ​ធ្វើ​ការ​អ្វី​ធ្ងន់​ៗ​ទេ ប៉ុន្តែ​បែរ​ជា​ឈឺ​ត្រង់​សាច់​ដុំ​ចង្កេះ ឬ​សន្លាក់ ច្បាស់​ណាស់​ជាតិ​ពុល​កំពុង​តែ​កើន​ឡើង ដូច្នេះ​ត្រូវ​តែ​រក​វិធី​​បណ្តេញ​ចេញ​ឲ្យ​ហើយ​។

៥. មាន​ស្នាម​ឬ​របក​នៅ​​លើ​ស្បែក

ស្បែក​គឺ​ជា​ស្បែក​ធំ​បំផុត​លើ​រាងកាយ ហើយ​តែង​តែ​ទទួល​រង​ជាមួយ​នឹង​សារធាតុពុល។ ផលិតផល​មួយ​ចំនួន​ដូច​ជា សាប៊ូ​កក់សក់ សាប៊ូ​បន្ទន់​សក់ សាប៊ូ​ដុំ និង​ឡេ​លាប​​ស្បែក ដែល​អ្នក​ប្រើ​ អាច​មាន​ផ្ទុក​ជាតិ​គីមី​គ្រោះ​ថ្នាក់​ច្រើន​យ៉ាង​។ វា​ក៏​អាច​បណ្តាល​​ឲ្យ​អ្នក​ចេញ​មុន រោល​ក្រហម ​និង​កើត​ជំងឺ​ត្រអក​ជាដើម។

៦. ពិបាក​ក្នុង​ការ​គេង

ពេល​ជាតិ​ពុល​កើន​ឡើង អ្នក​មាន​អារម្មណ៍​ថា​នឿយ​ហត់​អស់​កម្លាំង​រួម​ទាំង​ជួប​បញ្ហា​ផ្សេងៗ ដែល​​រំខាន​ដល់​ដំណេក។ ជាតិ​ពុល​ច្រើន ធ្វើ​ឲ្យ​អ័រម៉ូន​ក័រទីស៊ុល (Cortisol) កើន​ឡើង បណ្តាល​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​គេង និង​ប៉ះពាល់​​ដល់​​សុខភាព​ធ្ងន់ធ្ងរ។

៧. ឡើង​ទម្ងន់​មិន​ឈប់

មិន​ថា​អ្នក​ខំ​ហាត់ប្រាណ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ទម្ងន់​នៅ​តែ​កើន​ឡើង​មិន​ស្រក​សោះ​ ដោយ​សារ​តែ​​អ័រម៉ូន​មាន​បញ្ហា។ ជាតិ​ពុល​បាន​បង្ក​ផល​អវិជ្ជមាន​ដល់​កម្រិត​អ័រម៉ូន​ក្នុង​រាង​កាយ ធ្វើ​អ្នក​​​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ទម្ងន់។ បើ​ចង់​ឃើញ​ប្រសិទ្ធភាព​លុះត្រាតែ​អ្នក​តម​ឲ្យ​បាន​ត្រឹម​ត្រូវ ញ៉ាំ​តែ​អាហារ​សរីរាង្គ និង​រក​វិធី​បណ្តេញ​ជាតិ​ពុល​។

៨. មាន​ក្លិន​មាត់​មិន​ល្អ

បញ្ហា​ក្លិន​មាត់​ តែង​​​បណ្តាល​មក​ពី​ប្រព័ន្ធ​រំលាយ​អាហារ​​មិន​ប្រក្រតី។ ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​មិន​ល្អ​ ក៏​អាច​មក​ពី​ថ្លើម​របស់​អ្នក​ត្រូវ​តតាំង​ជាមួយ​ជាតិ​ពុល​ខ្លាំង​ពេក។

៩. ក្រចក​ជើង​មាន​សភាព​ផុយ​ឆាប់​បាក់​ឬ​អាក្រក់​មើល

​ពេល​រាង​កាយ​សម្បូរ​ជាតិ​ពុល​ច្រើន ក្រចក​ជើង​ជា​ផ្នែក​មួយ​ដែល​ងាយ​រងគ្រោះ។ វា​ជា​កន្លែង​មួយ​ដែល​មេរោគ​ផ្សិត​ចូល​ចិត្ត​ទុំ​នៅ​បំផុត មិន​ថា​ពេល​ដើរ ពេល​ពាក់​ស្រោម​ ឬ​ពាក់​ស្បែក​ជើង​ក៏ដោយ។ ដំណោះ​ស្រាយ​គឺ​ត្រូវ​ប្រើ​ទាំង​ថ្នាំ​ពេទ្យ​ដើម្បី​ព្យាបាល និង​ត្រូវ​បណ្តេញ​ជាតិ​​ពុល​​ចេញ​ពី​ក្នុង​កាន់​តែ​ល្អ។

១០. ជ្រុះ​សក់​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់

បញ្ហា​សក់​ជ្រុះ មិន​មែន​បណ្តាល​មក​ពី​ជាតិពុល​ដែល​អ្នក​ស្រូប​ចូល​ខ្លួន​​រាល់​ថ្ងៃ​នោះ​ទេ។ វា​អាច​មក​ពី​ជាតិ​ពុល​អាក្រក់​​មាន​ឈ្មោះ​ថា arsenic thallium (មាន​ក្នុង​ផ្សែង​បារី) ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខភាព។ បើ​អ្នក​មាន​បញ្ហា​សក់​ជ្រុះ​ខ្លាំង​គ្មាន​វិធី​តប់​ស្កាត់​បាន គួរ​ទៅ​រក​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ជជែក​ពិភាក្សា​រក​ដំណោះ​ស្រាយ។

វិធី​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន

  • បើ​អ្នក​បាន​ជួយ​ប្រទះ​បញ្ហា​ណាមួយ ក្នុង​​ចំណោម​ចំណុច​ដែល​បាន​លើក​ឡើង​ខាង​លើក គួរ​បណ្តេញ​ជាតិ​ពុល​​ចេញ​ពី​ក្នុង​ខ្លួន​ តាម​វិធី​ងាយៗ​​ដូច​ខាងក្រោម៖

  • ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​កម្ចាត់​​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​តាម​រយៈ​ទឹក​នោម។

  • ដើម្បី​ជួយ​ឲ្យ​ថ្លើម​រឹង​មាំ អាច​​ប្រឆាំង​នឹង​ជាតិ​ពុល​បាន​ល្អ គួរ​ផឹក​ទឹក​តែ​ចម្រាញ់​ពី​ផ្កា​ចន្ទន៍ ឬ​បន្ថែម​ជី​វ៉ាន់ស៊ុយ​ពី​លើ។

  • ហាត់​យូហ្កា ដើម្បី​ជួយ​ឲ្យ​រាង​កាយ​មាន​ចលនា អាច​បណ្តេញ​ជាតិ​ពុល​បាន។

  • ដុស​ធ្មេញ​រាល់​យប់​មុន​ពេល​ចូល​គេង ហើយ​កុំ​ភ្លេច​ដុស​អណ្តាត​ផង។

  • ញ៉ាំ​អាហារ​ដែល​មាន​អនាម័យ និង​ជា​របស់​សរីរាង្គ មិន​ប្រើ​ជាតិ​គីមី។

  • ប្រើប្រាស់​តែ​ផលិតផល​គ្រឿង​សម្អាង​ធម្មជាតិ គ្មាន​​ក្លិន​និង​សារធាតុ​ពុល​ផ្សេងៗ៕​​

ចុចអានបន្ត៖ ​​​​​​​​​​​មិន​គួរ​​ប្រហែស បើ​ឃើញ​​​​សញ្ញា​​​១០​យ៉ាង​នេះ​ ប្រែប្រួល​​លើ​​រាង​កាយ​របស់​​​​អ្នក

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម