និយាយ​អ្វី​ក៏​ដោយ ក៏​យុវភាព​គួរ​ស្គាល់​ថា​ស្នេហា​ជា​អ្វី​ម្ដង​ដែរ

  • 2019-10-18 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​​ធំ​ដឹង​ក្ដី​ហើយ គេ​ហាក់​ដូច​ជា​លែង​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​ស្នេហា។ មនុស្ស​មួយ​ចំនួន កាល​ពី​ក្មេង មិន​ទាន់​បាន​ឆ្លង​កាត់​ស្នេហា​សូម្បី​តែ​មួយ​ដង ដល់​ពេល​ស្រលាញ់​គ្នា គិត​ដល់​តែ​រឿង​រៀបការ មិន​ចាប់​អារម្មណ៍​រឿង​មនោសញ្ចេតនា។ នៅ​ពេល​នោះ មិន​មែន​យើង​បាន​បាត់​បង់​រយៈ​កាល​ដ៏​ស្រស់​ស្អាត​នៃ​យុវភាព​ហើយ​ទេ​ឬ?

រូបតំណាង

ចំពោះ​មនុស្ស​មួយ​ចំនួន យុវភាព​បើ​មាន​ស្នេហា គឺ​ជា​រឿង​ដែល​ខុស​ឆ្គង​មួយ ព្រោះ​ពួក​គេ​គិត​ថា យុវភាព​គួរ​ចំណាយ​ពេល​ដើម្បី​ផ្ដោត​លើ​ការ​រៀន​សូត្រ​ក៏​ដូច​ជា​អនាគត។ តែ​ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា មនុស្ស​វ័យ​ក្មេង​មាន​ស្នេហា ជា​រឿង​ធម្មតា។ ព្រោះ​អាយុ​ក្មេង យើង​ត្រូវ​ដើរ​ឆ្លង​កាត់​ឧបសគ្គ និង​ភាព​ខុស​ឆ្គង​ទាំង​ឡាយ ទើប​អាច​ធំ​ដឹង​ក្ដី​បាន។

រូបតំណាង

នៅ​ថ្ងៃ​អនាគត គេ​អាច​យក​កំហុស​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ឆ្លង​កាត់ មក​ផ្គត់ផ្គង់​ឲ្យ​ជីវិត​គូ​របស់​ខ្លួន​វិញ។ ជីវិត​មនុស្ស​កើត​មក​មាន​យុវភាព​តែ​មួយ​ប៉ុណ្ណោះ ហើយ​វា​ខ្លី​ខ្លាំង​ណាស់ មិន​វែង​ដូច​អ្នក​បាន​គិត​ឡើយ។ បើ​ក្នុង​រយៈ​ពេល​ដ៏​ស្រស់​ស្អាត​បំផុត​នៃ​ជីវិត​របស់​ខ្លួន ហើយ​មិន​គិត​ដល់​រឿង​មនោសញ្ចេតនា តើ​អ្នក​ប្រុង​ពេល​ណា​បាន​គិត​ដល់?

រូបតំណាង

នៅ​ពេល​ឆ្លង​ផុត​វ័យ​នេះ​ហើយ បាន​ចាប់​ផ្ដើម​គិត​នោះ ទោះ​បី​ជា​ខំ​ប្រឹង ក៏​វា​នឹង​បន្សល់​អនុស្សាវរីយ៍​ដ៏​ស្រស់​ស្អាត​ដូច​ពេល​យើង​នៅ​ក្មេង​ទៀត​ដែរ។ មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ថា មាន​ស្នេហា រាល់​សមិទ្ធផល​ផ្សេង​ៗ​ទៀត​នឹង​ធ្លាក់​ចុះ ដូច​ជា​រឿង​រៀន​សូត្រ​ជា​ដើម។ តែ​កុំ​ព្រួយ ប្រសិន​បើ​អ្នក​ចេះ​រក្សា​តុល្យភាព​រវាង​រឿង​ទាំង​២​នេះ​ អ្នក​នឹង​ធ្វើ​បាន​ប្រសើរ​ទាំង​២​យ៉ាង។

អ្នក​ខ្លះ​ទៀត មិន​មែន​មិន​គិត​ដល់​រឿង​ស្នេហា​ឡើយ តែ​មិន​ហ៊ាន​បើក​មាត់ ខ្លាច​មនុស្ស​ដែល​ខ្លួន ពេញ​ចិត្ត​នោះ មិន​មាន​ចិត្ត​ដូច​គ្នា​តប​មក​វិញ។ តែ​សួរ​ថា​បើ​អ្នក​មិន​ក្លាហាន​បើក​មាត់​ខ្លួន​ឯង តើ​នឹង​មាន​គេ​និយាយ​ជំនួស​អ្នក​មែន​ទេ? ពិត​មែន​ហើយ គេ​នឹង​និយាយ​ហើយ​គេ​ក៏​នឹង​ដណ្ដើម​មនុស្ស​ដែល​អ្នក​ស្រលាញ់​ពី​អ្នក​ដូច​គ្នា។

ទោះ​បី​ជា​យើង​អាច​ត្រូវ​គេ​បដិសេធ តែ​យ៉ាងណា​ក៏​គ្រាន់​ជាង​ទុក​ក្នុង​ចិត្ត​ដោយ​មិន​ដឹង​ចម្លើយ​មួយ​ជីវិត​ដែរ។ យុវភាព​ធ្មេច​បើក​ដើរ​ជិត​អស់​ទៅ​ហើយ សូម​កុំ​បង្អង់ ហើយ​រក​មនោសញ្ចេតនា​ឲ្យ​ខ្លួន​មួយ មុន​ពេល​ឈាន​ជើង​ចូល​ជីវិត​របស់​មនុស្ស​ពេញ​វ័យ​ពេញ​លក្ខណៈ ទើប​ចាស់​ទៅ​នៅ​មាន​អ្វី​នឹក​ដល់៕

ចុចអាន៖ ​ ពេលខឹងគ្នា បើមិត្តប្រុសពិតជាបានលះបង់បេះដូងជូនអ្នកមែន គាត់ប្រាកដហ៊ានធ្វើរឿងទាំងនេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម