នារីគួរឲ្យចាប់អារម្មណ៍ គឺចេះផ្តល់តម្លៃសម្រាប់ខ្លួនឯងនិងអ្នកដទៃ

  • 2019-10-17 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​អ្វី​មួយ ​នារី​សម័យ​ថ្មី​នឹង​ប្រើ​លុយ​ខ្លួន​ឯង​ដើម្បី​ទិញ ​​នាង​មិន​រំអុក​សុំ​លុយ​ពី​មនុស្ស​ប្រុស​ឡើយ។ ​នាង​ប្រើ​ពេល​វេលា​ជា​មាស​ប្រាក់ ហើយ​ស្វែង​​រក​ចំណេះ​ដឹង ​ជា​ជាង​អង្គុយ​អផ្សុក​នៅ​ហាង​កាហ្វេ​ថត​រូប ​Selfies ​ឬ​​ថត​​សៀវ​ភៅ​​ពី​បី​ក្បាល​​លើ​បណ្ដាញ​សង្គម ​ហើយ​បង្អួត​អ្នក​ដទៃ​ថា​កំពុង​ប្រឹង​ប្រែង។ ​ស្ងាត់​ៗ​របស់​នាង ​ជា​អន្ទាក់​ពង្វក់​ចិត្ត​បុរស​ជា​ច្រើន​ឲ្យ​ចាប់​អារម្មណ៍​ពី​ជីវិត​នាង​ដក​មិន​រួច​។ ​

រូបតំណាង

ជា​នារី​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​នាង​មិន​ស្រលាញ់​បុរស​អ្នក​មាន​​ដោយ​ស្រួល​ៗ​ហើយ​ក៏​មិន​ស្រលាញ់​បុរស​ដែល​គ្មាន​លុយ​ដែរ។ ​និយាយ​រួម​ទៅ ​គឺ​បុរស​ដែល​ចេះ​គោរព ចេះ​និយាយ​ស្តី ​និង​ពូ​កែ​រក​​ប្រាក់។

​ជា​នារី​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​នឹង​មិន​និយាយ​អាក្រក់​ពី​មនុស្ស​ស្រី​ដទៃ​ក្រោយ​ខ្នង។ ​នាង​មិន​និយាយ​ពាក្យ​ឈឺ​ចាប់​ឲ្យ​មនុស្ស​ស្រី​ដូច​គ្នា​​អាប់​តម្លៃ ហើយ​ក៏​មិន​បន្ទាប​បន្ថោក​អ្នក​ដទៃ​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង។ ​នាង​​មិន​វាយ​តម្លៃ​​តាម​រយៈ​សម្បក​ក្រៅ ​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​ឡើយ។ ​នាង​មិន​សម្ដែង​ជា​មនុស្ស​ក្រអឺត​ក្រទម ​ហើយ​គិត​​ថា​អ្នក​ដទៃ​មិន​អាច​ប្រៀប​នឹង​ខ្លួន​ឯង​ឡើយ។

រូបតំណាង

ចំណែក​បុរស​វិញ ​ក៏​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​និយាយ​ច្រើន​អត់​ប្រយោជន៍ កាន់​តែ​មិន​ចូល​ចិត្ត​អ្នក​ប៉ិន​និយាយ​ដើម​គេ​ទៀត។ ​ដូច្នេះ ​ទោះ​មាន​សម្រស់​ស្អាត ​រូប​រាង​ស្រឡូន ​ឬ​ការ​សិក្សា​ខ្ពស់​​អស់​ថ្នាក់ ​តែ​បើ​គ្មាន​ការ​រម្យ​ទម​ទេ ​នោះ​មិន​មែន​ជា​នារី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​កែវ​ភ្នែក​មនុស្ស​ប្រុស​ឡើយ៕​​​ ​​

រូបតំណាង

​ចុចអាន៖ ​ កូនសោសម្ងាត់ ៣ ជួយឲ្យអ្នកស្វែងរកក្តីសុខឲ្យខ្លួនឯង មិនបៀមទុក្ខក្នុងជីវិត

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម