និស្សិត​​ខ្មែរ​​​​​​​​​​​​មួយ​​​​រូប​​​​​​ចែក​​រំលែក​​​បទពិសោធន៍ ក្រោយ​ទទួលបានការងារ​​​​​ក្នុង​​​​​​​​​​រដ្ឋាភិបាល​​​អាមេរិក​​​​​

  • 2019-10-17 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កញ្ញា ថៃ សារីយ៉ា ​​​​​​​​​​ជា​​​​​​​​ជនជាតិ​​ខ្មែរ​​រស់​នៅ​​​​​ក្នុង​​រដ្ឋ​​ Los Angeles កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក អស់​​​រយៈ​​ពេល​​​ ១០​ ​ឆ្នាំ។ ​នាង​គឺ​​​ជា​​​អតីត​និស្សិត​​​​ឆ្នាំ​​ទី៣ នៃសាកល​​វិទ្យាល័យ​​ភូមិន្ទ​​នីតិសាស្រ្ត និង​​វិទ្យាសាស្រ្ត​​​សេដ្ឋកិ្ចច​ (​​​​​​RULES) ជំនាញ​​​​​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ហើយបាន​​បន្ត​​ការ​សិក្សា​​​​​​​​​នៅ​​​​​​កាលីហ្វ័រញ៉ា​រហូត​​​បញ្ចប់​​​​​​ថ្នាក់​​បរិញាបត្រ​ផ្នែក​​គ្រប់​គ្រង​អាជីវកម្ម​​​ក្នុង​​ឆ្នាំ​​​២០១៦។

ថ្ងៃ​​នេះ​​ដែរ ​​​​សារីយ៉ា បាន​​ចូល​រួម​​ចែក​​រំលែក​​បទ​​ពិសោធន៍​​​​​​ខ្លះៗ​ មក​កាន់​​វេបសាយ​ "​កញ្ញា" ទាក់​ទង​ទៅ​​នឹង​​ការ​ទទួល​បាន​​​​ការងារ​ជា​​អ្នក​កត់​ត្រា​​ចុះ​​​បញ្ជី​​សន្លឹក​​​ឆ្នោត​​​​ នៅ​​ក្នុង​​​​​​រដ្ឋាភិបាល​​​​នៃ​​សហរដ្ឋអាមេរិក។​​

តួនាទី​​ និង​​ទំនួល​​ខុសត្រូវ​​​មាន​ដូច​ជា៖

  • ទទួល​​ខុស​ត្រូវ​លើ​ការងារ​រដ្ឋបាល​ទូទៅ និង​​ការ​​បោះឆ្នោត​​​​​ពិសេស​​

  • កិច្ចការ​ទាំង​​ឡាយ​ដែល​​​​​​​ពាក់ព័ន្ធ​​​ក្នុង​​នាយកដ្ឋាន​​​​ត្រួត​ពិនិត្រ​និង​​រាប់​​​​សន្លឹក​​ឆ្នោត​ក្នុង​​​តំបន់

  • រៀប​​ចំ​​ឯកសារ​​ផ្សេងៗ​​ទៅ​តាមនីតិវិធី

  • ត្រួត​ពិនិត្យ​ឯកសារ​ទាំង​​អស់​​ឡើង​វិញ ឲ្យ​​​បាន​​ពេញ​លេញ​ជាក់​លាក់​ អនុលោម​​ស្រប​ទៅ​​​​​តាម​ផ្លូវ​​​ច្បាប់​​និង​​តម្រូវ​ការ

  • ​រៀប​ចំ​ដឹក​នាំ​​ការ​​ធ្វើ​បទ​បង្ហាញធំៗ

  • ចូល​រួម​ក្នុង​ព្រឹត្តការណ៍​​ផ្សេងៗ

  • ​​​​​​​​​​​​​រៀប​ចំ​បង្កើត​​តារាងព័ត៌មាន

  • ​​ត្រួតពិនិត្យ​​បុគ្គលិក​​​ក្រោម​​បង្គាប់ ​​​​ក្នុង​អំឡុង​ពេល​​​ដំណើរ​ការ​​​​បោះ​ឆ្នោត

  • ​​​​​​​រក​​ដំណោះ​​ស្រាយ​​ ​នៅ​ពេល​​ប្រតិបត្តិការ​ជួប​​​បញ្ហា

  • រៀប​ចំ​និង​​សម្របសម្រួល​ ក្នុង​​​​​​​​ដំណើរ​​​​ការ​​បោះ​​ឆ្នោត​​ជាតិ​​នៃ​​សហរដ្ឋ​អាមេរិក​​​ និង​​​ទំនួល​​ខុស​ត្រូវ​​​​​លើ​កិច្ចការ​ផ្សេងៗ​ទៀត។

កូន​​ខ្មែរ ចូល​​​​សញ្ជាតិ​​អាមេរិក​​រូប​នេះ បាន​​​បន្ត​​​​ទៀត​ថា​ "ក្នុង​នាម​ជា​កូន​ខ្មែរ​ ខ្ញុំ​​ពិត​ជា​​​សប្បាយ​​ត្រេក​អរ​​​ខ្លាំង​ណាស់ ​​ដែល​​អាច​​មាន​​​សិទ្ធិ​​ទទួល​​បាន​​​តួនាទី​បម្រើ​ការ​ក្នុង​​រដ្ឋាភិបាល​​អាមេរិក​ ព្រោះ​​​មាន​​​​​មនុស្ស​​ជា​​ច្រើន​​​​​​ធ្លាប់​​និយាយ​​បង្អាប់​​​ថា​​ខ្ញុំ​​​​​​​​​​​​​​​ខ្វះ​បទពិសោធន៍ និង​​មិន​​ស័ក្តិសម​​នឹង​​​​​​​​​​ទទួល​បាន​​​​​​​ការងារ​​​មួយ​នេះ​ ផ្ទយ​​ទៅ​​វិញ​ពាក្យ​​​ទាំង​​នោះ​​​​​​មិន​អាច​​បំបាក់​​ទឹក​​ចិត្ត​​​​ខ្ញុំ​​បាន​ឡើយ ប៉ុន្តែ​​វា​ធ្វើ​​ឲ្យ​​ខ្ញុំ​​ខិត​​ខំ​​ប្រឹង​​ប្រែង​​កាន់​​តែ​​ខ្លាំង​​​ឡើង​​រហូត​​​ទទួល​​បាន​​ជោគជ័យ​​​​​​​"។

"សម្តី​​អ្នក​​ដទៃ​​​​​​​​មិន​​អាច​​​​មក​បញ្ចប់​​ក្តី​​​សុបិន​​របស់​អ្នក​បាន​ឡើយ ​​ត្រូវ​​​អត់​​​​​​​ធ្មត់​​ព្យាយាម​​ឈោង​​ចាប់​វា​ឲ្យ​បាន​​ ជាក់​​ស្តែង​​​ដូច​​​ជា​​រូប​នាង​ខ្ញុំ​​ផ្ទាល់ ក្រោយ​​បញ្ចប់​​​​ការ​សិក្សា​ ក៏​​​ធ្លាប់​​​​ឆ្លង​​​កាត់​ភាព​​​​​​​​​​​បរាជ័យ​​លើ​​ការ​សម្ភាស​​​​​​ការងារ​រាប់​​សិប​​ក្រុមហ៊ុន​មក​​​ហើយ​ដែរ ប៉ុន្តែ​​​ខ្ញុំ​គ្មាន​​​​ថ្ងៃ​​ចុះ​​ចាញ់​​ដាច់​​ខាត"។ សារីយ៉ា បន្ត។​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​គម្រោង​ទៅ​ថ្ងៃ​អនាគត​វិញ កូន​​ខ្មែរ​​ដ៏​មាន​សមត្ថភាព​​រូប​​​នេះ ​មាន​​បំណង​​ចង់​ពាំនាំ​​បទ​ពិសោធន៍​​​​ និង​​​ចំណេះ​​​​​ដឹង​ទាំង​​ប៉ុន្មាន​​​ដែរ​នាង​មាន ត្រលប់​មក​​​​​ប្រទេស​​​​ខ្មែរ​​​វិញ​ ​​​ដើម្បី​​​​ការ​​​អភិវឌ្ឍ​និង​ផ្តល់​ផល​​ប្រយោជន៍​​​សម្រាប់​ជាតិ ព្រោះ​​កម្ពុជា​គឺ​ជា​ទឹក​​ដី​កំណើត​តែ​មួយ​​គត់​​ស្ថិត​នៅ​ក្នុង​​ចិត្ត​​របស់​​នាង​៕​

​​​

រូបភាព៖ផ្ដល់ឲ្យ

ចុចអានបន្ត៖

​​​

​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម