នារីមាន ៦​យ៉ាង​ដែល​បុរស​ភាគ​ច្រើន​តាម​ស្វែង​រក​មក​ធ្វើ​​ជា​គូ​អនាគត

  • 2019-10-16 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបតំណាង

**១. ទំនុក​ចិត្ត​លើ​ខ្លួន​ឯង**

មនុស្ស​ស្រី​​យើង​មិន​ចាំ​បាច់​ត្រូវ​តែ​ស្អាត​ឥត​ទាស់​ដូច​តារា​ មិន​ចាំបាច់​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ស្គម​ពេក​ឡើយ ព្រោះ​មនុស្ស​ស្រី​​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង គឺ​ជា​មនុស្ស​ស្រី​ដែល​ជោគជ័យ​លើស​ពី ៥០%​ទៅ​ហើយ។ មនុស្ស​ប្រុស​ជា​ច្រើន ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​មាន​ភាព​ជឿជាក់ ព្រោះ​ភាព​ជឿជាក់​នេះ​ហើយ​ដែល​ជួយ​ឲ្យ​មនុស្ស​ស្រី​កាន់​តែ​មើល​ទៅ​ស្រស់​ស្អាត​តាម​បែប​របស់​ខ្លួន​ឯង។ ម្យ៉ាង​មនុស្ស​ប្រុស​ក៏​មិន​មែន​សុទ្ធ​តែ​ស្រលាញ់​មនុស្ស​ស្រី​សាច់​ស ឬ​ស្គម​គ្រប់​គ្នា​នោះ​ដែរ។

២. ទឹក​ចិត្ត​ល្អ និង​ភាព​ឆ្លាត​វៃ

មនុស្ស​ស្រី​សម័យ​នេះ​មាន​តែ​ស្អាត និង​ទន់ភ្លន់​តែ​ម្យ៉ាង​គឺ​មិន​គ្រប់គ្រាន់​ឡើយ ប៉ុន្តែ​ក៏​ត្រូវ​មាន​គំនិត ភាព​ឆ្លាត​វៃ អាច​សម្រេច​ចិត្ត​ខ្លួន​ឯង​បាន។ មិន​មែន​អ្នក​ត្រូវ​តែ​រៀន​ពូកែ​នោះ​ទេ ប៉ុន្តែ​ភាព​ឆ្លាត​វៃ​ត្រង់​នេះ គឺ​សំដៅ​​លើ​​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ជីវិត មាន​ភាព​ឧស្សាហ៍​ព្យាយាម ចេះ​គោរព​ចាស់​ទុំ និង​ស្គាល់​កាលៈទេសៈ។

៣. ​ធម្មជាតិ

ធម្មជាតិ​ទី​នេះ​មិន​មែន​​សំដៅ​លើ​​ការ​មិន​លាប​ម្សៅ មិន​ផាត់​មុខ​អី​​នោះ​ទេ ប៉ុន្តែ​គឺ​សំដៅ​លើ​​ឥរិយាបថ អាកប្បកិរិយា ចរិត​លក្ខណៈ​ដែល​មើល​ទៅ​បែប​ធម្មជាតិ បែប​ជា​ខ្លួន​ឯង មិន​លាក់​គំនួច។ មនុស្ស​ស្រី​ជា​ច្រើន​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​រហូត​បាត់​បង់​ធម្មជាតិ​ដើម​របស់​ខ្លួន ប៉ុន្តែ​​​ត្រូវ​ចាំ​ថា​បើ​គេ​ស្រលាញ់​អ្នក គឺ​គេ​នឹង​ស្រលាញ់​ធម្មជាតិ​របស់​អ្នក មិន​មែន​ចរិត​ក្លែងក្លាយ​នោះ​ទេ។

រូបតំណាង

៤. ភាព​ស្មោះត្រង់

មនុស្ស​ស្រលាញ់​គ្នា​ក៏​ត្រូវ​ទុក​ចិត្ត និង​មាន​ភាព​ស្មោះត្រង់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ហើយ​ភាពស្មោះ​ត្រង់​មិន​​មែន​តែ​មនុស្ស​ប្រុស​នោះ​ទេ​ដែល​ត្រូវ​ការ ប៉ុន្តែ​​មនុស្ស​ស្រី​យើង​ក៏​ត្រូវ​ការ​ភាព​ស្មោះ​ត្រង់​ពី​គេ​វិញ​ដូច​គ្នា។ មិន​ត្រឹម​តែ​ត្រូវ​ស្មោះ​ត្រង់​ជាមួយ​ដៃ​គូ ប៉ុន្តែ​យើង​ក៏​ត្រូវ​ស្មោះ​ត្រង់​ជាមួយ​ខ្លួន​ឯង​ដូច​គ្នា។

៥. ការ​គាំទ្រ

មនុស្ស​ប្រុស​ភាគ​ច្រើន​ចូល​ចិត្ត​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​គាំទ្រ លើក​ទឹក​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ ឬ​ទង្វើ​ល្អ​ៗ លទ្ធផល​ល្អ​ៗ​របស់​គេ ជា​ពិសស​គឺ​គាំទ្រ​ឲ្យ​គេ​ធ្វើ​នូវ​អ្វី​ដែល​គេ​ចូល​ចិត្ត។

៦. ចេះ​លេង​សើច

មនុស្ស​ស្រី​ច្រើន​តែ​បាក់​ចិត្ត​លើ​បុរស​ដែល​ចេះ​កំប្លែង​លេង​សើច និយាយ​ជាមួយ​គ្នា​មាន​អារម្មណ៍​ល្អ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់​តែ​មាន​ភាព​ស្រស់​ស្រាយ ប៉ុន្តែ​កុំ​ភ្លេច​ថា​មិន​មែន​តែ​យើង​ទេ​ដែល​ចូល​ចិត្ត​បែប​នេះ ប៉ុន្តែ​ប្រុស​ៗ​ក៏​ចូល​ចិត្ត​ស្រីៗ​ដែល​ចូល​ចិត្ត​លេង​សើច​​តិច​តួច​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​ជីវិត​គូ​កាន់​តែ​​រីករាយ។ ​មិន​មែន​លេង​សើច​ខ្លាំង​ពេក​នោះទេ ត្រឹម​ល្មម​ៗកុំ​ឲ្យ​បរិយាកាស​សោះកក្រោះ​ពេក​ទៅ​បាន​ហើយ ៕

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម