មនុស្ស៨ប្រភេទនេះ ហាមដាក់ចិត្តស្រលាញ់ងប់ងុលឲ្យសោះ
- 2019-10-16 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស៨ប្រភេទនេះ ហាមដាក់ចិត្តស្រលាញ់ងប់ងុលឲ្យសោះ
មនុស្សប្រភេទខាងក្រោមសូម្បីតែស្រលាញ់ធម្មតាក៏មិនគួរផង កុំថាដល់ស្រលាញ់ងប់ងុល។ បើកំពុងប៉ះអ្នកទាំងអស់នេះ ត្រូវដកខ្លួនចេញឲ្យឆ្ងាយ។
១. ចូលចិត្តយកគំនិតរបស់ខ្លួនឯងគាបសង្កត់លើគេ
មនុស្សគ្រប់រូបសុទ្ធតែមានការគិតផ្សេងៗគ្នា ហើយគ្មានអ្នកណាមានសិទ្ធិមកគាបសង្កត់លើការគិតរបស់អ្នកដទៃបានឡើយ។ នៅក្នុងរឿងមនោសញ្ចេតនាក៏ដូចគ្នា ប្រសិនបើការគិតរបស់អ្នកទាំង២គ្មានភាពដូចគ្នាទេ ជម្រើសដែលល្អនោះគឺមានតែចែកផ្លូវគ្នាដើរ។
២. អ្វីៗទាំងអស់ត្រូវតែតាមចិត្តគេ
ក្នុងរឿងស្នេហា បុគ្គលនីមួយៗត្រូវតាមចិត្តគ្នាម្ដងម្កាល។ បើថ្ងៃនេះគេតាមយើង ថ្ងៃស្អែកយើងត្រូវតាមគេវិញម្ដង។ សម្រាប់អ្នកដែលដាច់អហង្ការឲ្យគេតាមចិត្តខ្លួនរហូតនោះ ប្រសិនបើត្រូវគេបោះបង់ចោលក៏មិនចម្លែកដែរ។
៣. ចូលចិត្តប្រើលេសដើម្បីបិទបាំងកំហុសរបស់ខ្លួន
កើតមកលើលោកនេះ គ្មានអ្នកណាដែលល្អឥតខ្ចោះនោះឡើយ គឺរមែងតែងមានកំហុសទោះតិចក្ដីច្រើនក្ដី។ បើសិនជាយើងខុសហើយទទួលកំហុស នោះគេក៏នឹងអាចលើកលែងបានដែរ តែប្រសិនបើយើងចេះតែយកលេសមកលុបបំបាត់កំហុសរបស់យើងនោះ គ្មានអ្នកណាចង់រាប់រកឡើយ។
៤. យកទ្រព្យសម្បត្តិមកសង្កត់អ្នក ហើយគិតថាអ្នកពឹងពាក់លើគេ
ទោះដឹងថាលុយកាក់ជារឿងសំខាន់មួយ តែកិត្តិយសក៏សំខាន់មិនស្ទើដែរ។ មិនមែនឲ្យតែជះលុយមកចង់ថាឲ្យគេយ៉ាងម៉េចក៏បាននោះឡើយ។ ដូចនេះហើយស្ត្រីគួរតែឯករាជ្យរឿងលុយកាក់ដើម្បីកុំឲ្យគេមានប្រៀបលើ។
៥. រិះគន់តែមិនមែនក្នុងន័យស្ថាបនា
និយាយត្រង់ទៅគឺស្ដីបន្ទោសតែម្ដងមិនមែនរិះគន់ឡើយ។ ឧទាហរណ៍ប្រសិនបើគេមិនចូលចិត្តការស្លៀកខ្លី គេអាចនឹងថាអ្នកដែលស្លៀកនោះ មានចរិតមិនល្អតែម្ដងទាំងមិនដែលស្គាល់គេសោះ។
៦. គ្មានភាពអំណត់ក្នុងរឿងមនោសញ្ចេតនា
អ្នកណាក៏ត្រូវចាប់ផ្ដើមពីដៃទទេដែរ បើមិនខំទេ នឹងមិនបានស្រណុកនោះឡើយ។ តែបើគ្មានភាពអំណត់នោះ គេអាចនឹងបោះបង់ចោលដោយងាយស្រួលដើម្បីទៅរកនូវអ្វីដែលល្អជាងនេះ៕
ចុចអាន៖
ឈប់ឈឺម្នាក់ឯង! ៥វិធីដោះលែងខ្លួនឯងពីមនុស្សម្នាក់ដែលលែងស្រលាញ់យើង
មនុស្សស្រីវាយតម្លៃទៅលើបុរស ៦ ចំណុច ដើម្បីជ្រើសរើសជាគូអនាគត