បើមានសញ្ញាទាំងនេះ មានន័យថាអ្នករើសដៃគូស្នេហាខុសហើយ
- 2019-10-16 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានសញ្ញាទាំងនេះ មានន័យថាអ្នករើសដៃគូស្នេហាខុសហើយ
មានរឿងជាច្រើនកើតឡើងរវាងដៃគូរសងខាងដូចជាការកុហក ការងប់ងល់ និងកង្វះទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកជាមូលហេតុធ្វើឲ្យមានការបែកបាក់។ មនុស្សម្នាក់អាចមិនមានទម្លាប់អាក្រក់និងមានសុខភាពផ្លូវចិត្តល្អរួមទាំងរូបរាងកាយល្អ តែប្រៀបធៀបជាមួយទំនាក់ទំនងស្នេហាវិញប្រសិនបើដៃគូមានការឈ្លោះប្រកែកគ្នាខ្លាំងអាចឈានទៅដល់ការបែកបាក់ភ្លាមតែម្តង។ ហេតុដូចនេះហើយ អ្នកអាចដឹងថាអ្នកចាប់ដៃគូរខុសបានតាមរយៈសញ្ញាទាំង ៧ នេះរួមមាន៖
**១. អ្នកមានអារម្មណ៍មិនដូចគ្នា**
ភាពវៃឆ្លាតនៃអារម្មណ៍គឺជាសមត្ថភាពដើម្បីបញ្ចេញនិងទទួលដឹងពីអារម្មណ៍របស់ខ្លួនឯងផ្ទាល់ហើយអាចគ្រប់គ្រងបាន ពិសេសយល់ដឹងពីអារម្មណ៍របស់អ្នកដទៃ។ ដៃគូដែលមាន EQ ទាបមិនអាចស្រមៃឃើញខ្លួនឯងនៅក្នុងស្ថានភាពរបស់អ្នកដទៃ ដូចជាទទួលយកកំហុសរបស់ខ្លួនឬយល់ថានរណាម្នាក់ត្រូវការជំនួយ។ ទំនាក់ទំនងជាមួយមនុស្សបែបនេះនឹងមិនស្រួលសម្រាប់អ្នកទាំងពីរខណៈពេលដែលអ្នកកំពុងរង់ចាំការយល់ចិត្តនិងការយោគយល់ដៃគូរបស់អ្នករំពឹងថានឹងទទួលយកការយល់ឃើញរបស់ពួកគេទាំងស្រុង។
២. មិនដែលខ្វល់ខ្វាយរឿងផ្ទាល់ខ្លួនអ្នក
ប្រសិនបើដៃគូររបស់អ្នកមិនដែលអើពើនឹងអ្នកនោះតើអ្នកមានអារម្មណ៍យ៉ាងណា? អ្នកអាចមើលដឹងថាគេយកចិត្តទុកដាក់នឹងអ្នកតាមរយៈការចង់ដឹងចង់លឺរឿងផ្ទាល់ខ្លួនអ្នកដូចជាចំណាយពេលវេលានៅជាមួយអ្នកក្រោយសម្រាកពីការងារ ទៅលំហែកាយ ដើរលេងជាដើម។ ប្រសិនបើគេមិនបានខ្វល់ពីរឿងផ្ទាល់ខ្លួនអ្នកហើយនោះ អ្នកគួរតែគិតមើលទៅថាគេស្មោះត្រង់នឹងអ្នកឬយ៉ាងណា?
៣. គេព្យាយាមផ្លាស់ប្តូរអ្នក
ភាគច្រើនអ្នកមានដៃគូរច្រើនតែចេះជួយកែលម្អ ផ្តល់យោបល់តាមរយៈការបញ្ចេញមតិរបស់ខ្លួនទៅកាន់មនុស្សម្នាក់ទៀត។ ប៉ុន្តែចូរអ្នកគិតថា ការព្យាយាមផ្លាស់ប្តូរទម្លាប់ អត្តចរិតរបស់នរណាម្នាក់នោះ គឺមិនមែនសុទ្ធតែត្រឹមត្រូវគ្រប់ពេលវេលានោះទេ។ ពេលខ្លះការធ្វើបែបនេះអាចធ្វើឲ្យភាគីម្ខាងទៀតបាត់បង់ទំនុកចិត្តលើអ្នកក៏ថាបាន។
៤. គំនិតរបស់អ្នកគឺមិនមានន័យសម្រាប់គេ
ទំនាក់ទំនងរវាងមនុស្សប្រុសនិងស្រីអាចកើតឡើងបានលុះត្រាតែ ភាគីសងខាងយល់ចិត្តគ្នាទៅវិញទៅមក។ ផ្ទុយទៅវិញ នៅពេលអ្នកបញ្ចេញគំនិតយោបល់អីបន្តិចគេមិនដែលយកចិត្តទុកដាក់ខ្វាយខ្វល់នោះ សួរថាតើមានន័យអី?
៥. គេតែងយកការងារសំខាន់គ្រប់ពេល
មនុស្សម្នាក់ៗតែងស្រឡាញ់ការងាររបស់ខ្លួន។ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានការណ៍មួយសង្សារកំពុងងប់ងល់នឹងការងារពេក អ្នកគួរដកខ្លួនសិនទៅ។ ការយកការងារសំខាន់តែមួយមុខនោះអាចធ្វើឲ្យទំនាក់ទំនងមានភាពរង្គោះរង្គើរក៏ថាបាន។
៦. មានទម្លាប់រស់នៅខុសគ្នាដាច់ស្រឡះ
គ្មាននរណាអាចទ្រំាទ្ររស់នៅជាមួយមនុស្សដែលមិនមានលក្ខណៈដូចគ្នាបាននោះទេ។ ឧទាហរណ៍ថា អ្នកចូលចិត្តទៅមើលកុននៅខាងក្រៅ តែគេបែរជាមិនចូលចិត្តទៅមើលនៅខាងក្រៅ ក្នុងស្ថានការណ៍នេះអ្នកប្រហែលជាពិបាកធ្វើចិត្តបន្តិចហើយ។ យ៉ាងណាក៏ដោយ ដើម្បីរស់នៅជាមួយគ្នាចុះសម្រុងលុះត្រាតែមនុស្សពីរនាក់ចេះស្រលាញ់គ្នា យល់ចិត្តគ្នានិងមានលក្ខណៈដូចគ្នាទើបអាចស្រឡាញ់គ្នាបានយូរឋិតថេរ៕
ចុចអានបន្ត៖
សម្គាល់យ៉ាងម៉េច ទើបដឹងថាមនុស្សប្រុសពិតជាស្រលាញ់អ្នក