ពងទា ៥ ប្រភេទ អ្នកខ្លះគ្រាន់តែឃើញហៀរទឹកមាត់ តែខ្លះបែរជាខ្ពើមលេបមិនចូល
- 2019-10-14 10:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពងទា ៥ ប្រភេទ អ្នកខ្លះគ្រាន់តែឃើញហៀរទឹកមាត់ តែខ្លះបែរជាខ្ពើមលេបមិនចូល
នៅលើពិភពលោក តែងមានមុខម្ហូបច្រើនបែបច្រើនយ៉ាង រួមទាំងរសនិយមខុសប្លែកគ្នា ទៅតាមតំបន់និងប្រទេសនិមួយៗ។ បើនិយាយពីមុខម្ហូបដែលទាក់ទាងនឹងពងទាវិញ ក៏មានច្រើនប្រភេទណាស់ដែរ។ អ្នកដែលចូលចិត្តប្រភេទពងទាទាំងនោះ គ្រាន់តែឃើញ ប្រាកដជាហៀរទឹកមាត់ទប់ចិត្តមិនញ៉ាំបាន ស្របពេលដែលមនុស្សមួយចំនួនទៀត យល់ថាវាជាអាហារកខ្វក់ ឃើញហើយក្រញែងខ្លួនញ៉ាំមិនចូលទេ។
១. ពងទាកូន
ភាគច្រើនប្រទេសកម្ពុជានិងប្រទេសជិតខាងដួចជា ថៃ វៀតណាមជាដើម ការនិយមញ៉ាំពងទាកូន គឺមានរយៈកាលយូរលង់ណាស់មកហើយ ប៉ុន្តែសម្រាប់ជនជាតិបរទេសមួយចំនួនវិញ បែរជាគិតថាវាជារឿងចម្លែកនិងគួរឲ្យខ្លាចទៅវិញ។ ដោយសារតែពួកគេ ញញើតពេលឃើញមានកូនទាទើបតែលេចចេញរូបរាង និងខ្លះទៀតធំខ្លាំងរហូតដូចកូនទាតែម្តង។
២. ពងទាយឿ
នេះគឺជាប្រភេទពងទាដែលមេរបស់វាក្រាបពងធម្មតា ប៉ុន្តែមិនអាចញាស់ចេញបាន។ ដោយសារតែកម្តៅក្តៅខ្លាំងពេក កត្តាបរិស្ថាន ទើបបណ្តាលឲ្យពងទាខូចខាត រីឯផ្នែកសនិងក្រហមក៏លាយវល់ចូលគ្នា។ ស្តាប់ទៅដូចជាគួរឲ្យខ្ពើមណាស់ តែតាមការពិតមានមនុស្សជាច្រើនចូលចិត្តញ៉ាំវា ជាងពងទាល្អធម្មតាទៅទៀត។
៣. ពងទាត្រាំឬពងទាស្អុយ
វាពេញនិយមខ្លាំងណាស់នៅក្នុងប្រទេសចិន ព្រោះពួកគេតែងយកប្រភេទរុក្ខជាតិផ្សេងៗមកធ្វើទុកជាថ្នាំ។ មិនខុសគ្នាពីពងទាប្រភេទនេះទេ ជនជាតិចិត្ត បានចំណាយពេលយ៉ាងយូរ ដើម្បីយកពងទាត្រាំនៅក្នុងទឹកតែ ទឹកក្រូចឆ្មារ ទឹកផ្លែឈើ និងផេះ ទម្រាំអាចញ៉ាំបាន។ ប្រហែលដោយសារតែវាមានក្លិនមិនល្អ ទើបអ្នកខ្លះខ្លាចមិនហ៊ានញ៉ាំ តែបើបានញ៉ាំម្តងហើយ អ្នកអាចនឹងញ៉ាមចង់ញ៉ាំហើយញ៉ាំទៀតមិនខានទេ។
៤. ពងទាស្ងោរក្នុងទឹកនោម
នេះគឺជាពងទា មកពីខេត្ត Zhejiang ប្រទេសចិន។ គ្រាន់ឭឈ្មោះ ក៏ខ្ពើមរអើមបាត់ទៅហើយ។ យ៉ាងណាមិញ វានៅតែជាម្ហូបពិសេសនៅប្រទេសចិន។ ពងទាត្រូវបានគេយកទៅស្ងោរនៅក្នុងទឹកនោមក្មេងប្រុស ដែលមានអាយុក្រោម ១០ឆ្នាំ អស់រយៈពេលមួយយប់មួយថ្ងៃ រហូតដល់ប្រេះសំបកតិចៗ។
៥. ពងទាខ្មៅ
ដើម្បីទទួលបានពងទាមានពណ៌បែបនេះ គេបានយកវាទៅចំហុយទុកប្រមាណ១សប្តាហ៍ រហូតដល់ស៊ុតផ្នែកសចេញពណ៌ត្នោតឬខ្មៅ។ ថ្វីត្បិតតែមើលទៅមិនទំនង ប៉ុន្តែវាគឺជាមុខម្ហូបតាមផ្លូវដល់ល្បី ប្រចាំតៃវ៉ាន់ ជាពិសេសផ្នែកក្រហមនៃស៊ុតគឺទន់ឆ្ងាញ់ ចំណែកឯផ្នែកសវិញក៏ឆ្ងាញ់ជាប់មាត់ដែរ៕
ចុះអ្នកវិញបានភ្លក់គ្រប់មុខអស់ហើយឬនៅ?
ចុចអានបន្ត៖ រៀនធ្វើគ្រឿងផ្សំពងទាកូនបែបថ្មី ឈ្ងុយឆ្ងាញ់លើសរសជាតិធ្លាប់ញ៉ាំកន្លងមក