សម្គាល់​យ៉ាង​ម៉េច ទើប​ដឹង​ថា​មនុស្ស​ប្រុស​ពិត​ជា​ស្រលាញ់​អ្នក

  • 2019-10-14 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​វា​គ្មាន​អ្វី​ប្លែក​នោះ​ទេ​គ្រាន់​តែ​ចង់​ដឹង​ថា​មនុស្ស​អ្នក​កំពុង​ទាក់​ទង​ជាមួយ​មាន​ចិត្ត​ស្រលាញ់​ស្មោះ​នឹង​អ្នក​​ឬ​ក៏​អត់​នោះ។ បើ​អ្នក​សង្កេត​ឃើញ​មាន​ប៉ុន្មាន​ចំណុច​នេះ អ្នក​ក៏​អាច​ធ្វើ​ការ​សន្និដ្ឋាន​បានហើយ​ថា​គេ​ស្រលាញ់​និង​ចង់​ចំណាយ​ពេល​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ក្នុង​ជីវិត​គេ​រស់​នៅ​ជាមួយ​អ្នក។

​១. អ្នក​ជា​អាទិភាពទី១របស់គេ

មិន​ថា​មាន​ការ​ងារ​រវល់​រាប់​រយ​ជំ​ពូក​យ៉ាង​ណា​ក៏​ដោយ គេ​ពិត​ជា​មាន​ពេល​មួយ​ឲ្យ​អ្នក។ ព្រោះ​បើ​គេ​ពិត​ជា​ស្រលាញ់​អ្នក គេ​ប្រាក​ដ​ជា​ចង់​ក្បែរ​អ្នក ចង់​និយាយ​ជាមួយអ្នកមុនគេ ឬ​ចង់​ជួប​មុខ​ជា​ដើម។ អ្នក​ជា​មនុស្ស​ដែល​គេ​ចង់​ចែក​រំ​លែក​បទពិសោធន៍​ជីវិត​ទាំង​អាក្រក់​និង​ល្អ​ជា​មួយ ជា​ពិសេស​គេ​តែង​គិ​ត​ដល់​​អ្នក​ជា​និច្ច ហើយ​អ្នក​នឹង​ដឹង​តាម​ការ​បង្ហាញ​ជាក់​ស្ដែង​របស់​គេ។ ​

២. គេ​យល់​ពី​អ្នក​គ្រប់​យ៉ាង

គេ​ជា​មនុស្ស​ដែល​យល់​គ្រប់​យ៉ាង​ពី​អ្នក មិន​ថា​អ្នក​ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​អ្វី​មួយ​នោះ​ទេ គេ​ដឹង​ចិត្ត​អ្នក​ពី​រឿង​ទាំង​នោះ ហើយ​ជា​មនុស្ស​ដែល​យល់​ចិត្ត​បំផុត។

៣. ហ៊ាន​យំ​ចំពោះ​មុខ​អ្នក

មនុស្ស​ប្រុស​មិន​ចង់​បង្ហាញ​ភាព​ទន់​ជ្រាយ​ខ្លួន​ឲ្យ​នរណា​មាន​ឃើញ​ឡើយ ជា​ពិសេស​មនុស្ស​ស្រី។ ប៉ុន្តែ​បើ​គេ​ហ៊ាន​យំ​នៅ​ចំពោះ​មុ​ខ​អ្នក នោះ​មាន​ន័យ​ថា​គេ​មិន​ខ្លាច​ឲ្យ​អ្នក​ដឹង​ពី​ចំណុច​ខ្សោយ​គេ​នោះ​ទេ។ អ្នក​ជា​មនុស្ស​ម្នាក់​សំខាន់​ចំពោះ​គេ ជា​មនុស្ស​ម្នាក់​ដែល​គេ​ជឿ​ជាក់​និង​ទុក​ចិត្ត​ ជា​មនុស្ស​ដែល​អាច​យល់​ពី​ភាព​ទន់​ខ្យោ​យ​គេ ដែល​ធ្វើ​ឲ្យ​គេ​ហ៊ាន​បើក​ចិ​ត្ត​ក្នុង​ការ​និយាយ​ពី​អារម្មណ៍​ស្រលាញ់​គេ​ទៅ​កាន់​អ្នក​។

៤. តែង​មាន​វត្ត​មាន​គេពេល​អ្នក​ត្រូវ​ការ

គ្រប់​ពេល​អ្នក​ត្រូវ​ការ​គេ គេ​តែង​មាន​វត្ត​មាន​សម្រាប់​អ្នក។ ទោះ​ជា​អ្នក​ចង់​ទៅ​ណា ចង់​ធ្វើ​អ្វី ពិបាកចិត្ត ចង់​មាន​អ្នក​និយាយ​ជា​មួយ គេ​នឹង​ចេញ​មុខ​មក​ជាក់​ជា​ពុំ​ខាន។

៥. និយាយ​តិច ធ្វើ​ច្រើន

ពេល​គេ​ស្រលាញ់​អ្នក​ពិត​ប្រាកដ ជា​រឿយ​ៗ​គេ​មិន​សូវ​និយាយ​ពាក្យ​ទន់ភ្លន់​ពេក​នោះ​ទេ ប៉ុន្តែ​គេ​ឱប​អ្នក​ជំ​នូ​ស ផ្ដល់​ស្នាម​ញញឹម​ដល់​អ្នក សម្លឹង​កែវ​ភ្នែក​អ្នក​ដោយ​ក្ដី​ស្រលាញ់​និង​ក្ដី​បារម្ភ។ ​​

៦. មិន​ចង់​ចាញ់​ឈ្នះ​ជា​មួយ​អ្នក

នៅ​ពេល​អ្នក​ទាំង​ពីរ​ទាស់​ចិត្ត​គ្នា គេ​ត្រៀម​ចិត្ត​ហើយ​រួច​រាល់​សម្រាប់​ការ សម្រុះ​សម្រួល​ឬ​សុខ​ចិត្ត​ចាញ់​អ្នក ហើយ​នៅ​តែ​នៅ​ក្បែរ​អ្នក​ដោយ​ឥត​លក្ខខណ្ឌ។

៧. មិន​លែង​ដៃ​អ្នក

​ទៅណាមកណា គេ​ពេញ​ចិត្ត​នឹង​កាន់​ដៃ​អ្នក ដើម្បី​បញ្ជាក់​ថា​អ្នក​ជា​របស់​គេ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​អ្នក។

៨. គិត​គូរ​​គម្រោង​អនាគត​ជា​មួយ​អ្នក

គេ​នឹង​រៀប​ចំ​ផែន​អនាគត​គេ​ជា​មួយ​អ្នក បង្កើត​គ្រួសារ​តូច​មួ​យ​មាន​អ្នក​ជា​ម្ដាយ​របស់​កូន​ៗ​និង​ប្រពន្ធ​ដ៏​ល្អ ដោយ​សារ​តែ​អ្នក​និ​ង​កូន​ជា​កម្លាំង​លើក​ទឹក​ចិត្ត​យ៉ាង​សំខាន់​សម្រាប់​ជីវិត​ដែល​នៅ​សល់​របស់​គេ។

ចុចអានបន្ត៖

ចង់​ដឹង​ថា Crush មាន​ចិត្ត​លើ​យើង​ឬ​ក៏​អត់ សង្កេត​មើល​ចំណុច​ទាំង​នេះ​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម