សុដន់តឹងណែនមូលក្លំស្អាតដោយមិនបាច់វះកាត់ គួរចេះក្បាច់ម៉ាស្សាងាយៗនៅផ្ទះ

  • 2019-10-14 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្រង់​និង​ទំហំ​នៃ​សុដន់​ ជា​​ចំណុច​មួយ​ដែល​អាច​បង្កើន​ទំនុក​ចិត្ត​សម្រាប់​មនុស្ស​ស្រី ជា​ពិសេស​នៅ​ពេល​ស្លៀក​សម្លៀក​បំពាក់​​ផ្សេងៗ​។ ដើម្បី​ទទួល​បាន​សុដន់​តឹង​ណែន​មូល​ក្លំ​ស្អាត ពុំ​ចាំ​បាច់​​ត្រូវ​ចំណាយ​លុយ​ទៅ​វះ​កាត់​ដោយ​​ប្រថុយ​ប្រថាន​នោះ​ទេ​។ អ្នក​អាច​​អនុវត្ត​​ក្បាច់​ម៉ាស្សា​នៅ​ផ្ទះ​ងាយៗ​រាល់​ថ្ងៃ ថ្វី​ដ្បិតត្រូវ​មាន​ភាព​អត់​ធ្មត់​បន្តិច​មែន ប៉ុន្តែ​អ្នក​នឹង​ឃើញ​លទ្ធផល​ជា​ទី​គាប់​ចិត្ត ដោយ​គ្មាន​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត។

អត្ថប្រយោជន៍​នៃ​ការ​ម៉ាស្សា

នេះ​គឺ​ជា​វិធី​ធម្មជាតិ ដែល​ត្រូវ​ប្រើ​ដៃ​ទាំង​សង​​ខាង​។ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ទម្រង់​សុដន់​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​សម្រួល​ដល់​ចលនា​ឈាម​នៅ​បរិវេណ​ដើមទ្រូង​​និង​ក្រពេញ​សុដន់​ ឲ្យ​មាន​ដំណើរ​ការ​ល្អ។

វិធី​ម៉ាស្សា៖

មុន​ពេល​ម៉ាស្សា​ត្រូវ​លាង​​ដៃ​សម្លាប់​មេរោគ​ឲ្យ​បាន​ស្អាត​ល្អ បន្ទាប់​មក​ត្រូវ​ប្រើ​ដៃ​កណ្តាល​ឬ​ដៃ​នាង នៅ​ពេល​លាប​ឡេ​ ប្រេង​ឬ​គ្រីម​សម្រាប់​សុដន់ ដើម្បី​​​ធ្វើ​ការ​ម៉ាស្សា ហើយ​មិន​​ចាំ​បាច់​​លាប​នៅ​លើ​ចុង​សុដន់​​​នោះ​ទេ។ អាច​ត្រដុស​ម្រាម​ដៃ​ឲ្យ​រាង​ក្តៅ​បនិ្តច​មុន​​ពេល​ចាប់​ផ្តើម​ម៉ាស្សា។ក្នុង​ក្បាច់​និមួយៗ អាច​ធ្វើ​ពី​ ១៥-២០​ដង​។ ​

​ក្បាច់​ម៉ាស្សា​ទី​១៖

ដំណាក់កាល​ដំបូង​ ត្រូវ​ប្រើ​ដៃ​ស្តាំ​សម្រាប់​សុដន់​ខាង​ឆ្វេង និង​ប្រើ​ដៃ​ឆ្វេង​សម្រាប់​សុដន់​ខាង​ស្តាំ។ ម៉ាស្សា​ថ្នម​ៗ​នៅ​ផ្នែក​ខាង​ក្រោម​សុដន់​ ដោយ​អូស​​​ពី​ក្រៅ​ចូល​មក​ក្នុង​។ បន្ទាប់​មក ត្រូវ​​ទាញ​ពី​ក្រោម​ឡើង​ទៅ​លើ ដើម្បី​​ការពារ​កុំ​ឲ្យ​សុដន់​ឆាប់​យារ​ធ្លាក់។

ក្បាច់​ម៉ាស្សា​ទី​២៖

ប្រើ​​ដៃ​ទាំង​សង​ខាង ​ដើម្បី​ធ្វើ​ការ​ម៉ាស្សា ​នៅ​ពេល​អូស​ទៅ​លើ​ចុះ​ឡើង​ៗ ត្រូវ​ប្រើ​ម្ខាង​សម្រាប់​​ទ្រ​សុដន់​។ ត្រូវ​ធ្វើ​នៅ​លើ​សុដន់​ទាំង​សង​ខាង ហើយ​ដាច់​ខាត​កុំ​ភ្លេច​ពើង​ទ្រូង​ឡើង​​បន្តិច មិន​​កោង​ខ្នង​ឬ​ឈ្ងោក​ចុះ ក្នុង​អំឡុង​ពេល​ម៉ាស្សា​។

ក្បាច់​ម៉ាស្សា​ទី​៣៖

ដាក់​ដៃ​ឆ្វេង​លើ​សុដន់​ខាង​ស្តាំ ត្រង់​បរិវេណ​ចុង​សុដន់ ដោយ​​ម៉ាស្សា​ថ្នម​ៗ អូស​ពី​ក្រោម​ឡើង​លើ​។ បន្ទាប់​មក ផ្លាស់​ប្តូរ​ទៅ​​ម្ខាង​ទៀត ដើម្បី​ធ្វើ​ឲ្យ​សុដន់​ទាំង​សង​ខាង​ មាន​ទំហំ​និង​ទម្រង់​ស្អាត​ស្មើ​គ្នា​៕​

ចុចអានបន្ត៖ ស្រីៗគួរស្វែងយល់! ពណ៌ឈាមរដូវអាចបង្ហាញច្បាស់ពីសុខភាពរបស់អ្នក

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម