ពិសោធន៍​បង្ហាញ​ថា មនុស្ស​ស្រី​មាន​ដៃ​គូ​ស្អាត​កើត​ទុក្ខ​ច្រើន​ជាង អ្នក​មាន​ដៃ​គូ​អាក្រក់

  • 2019-10-14 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ឲ្យ​ខ្លី​ទៅ មនុស្ស​ស្រី​ដែល​មាន​សង្សារ ឬ​ប្ដី​ដែល​មាន​រូប​សម្បត្តិ​ទាក់ទាញ គឺ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ច្រើន រីឯ​មនុស្ស​ស្រី​ដែល​មាន​ដៃ​គូ​រូបរាង​ធម្មតា មាន​អារម្មណ៍​ថា​ធូរ​ចិត្ត​ច្រើន​ជាង។

រូពតំណាង

មុន​នេះ​បន្តិច ការ​ពិសោធន៍​មួយ​របស់​សកលវិទ្យាល័យ Florida State University ដែល​បាន​ធ្វើ​លើ​ប្ដី​ប្រពន្ធ​ចំនួន​២២៣​គូ អាយុ​ចន្លោះ​ពី​២០ ទៅ​២៩ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ស្រី​ដែល​មាន​ដៃគូ​ជីវិត​អាក្រក់ ទទួល​បាន​សុភមង្គល​ច្រើន​ជាង​មនុស្ស​ស្រី​មាន​ដៃ​គូ​ស្អាត។

ការ​ពិសោធន៍​ដដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នារី​ដែល​មាន​ដៃ​គូ​ស្អាត តែង​ត្រូវ​បង្ខំ​ខ្លួន​សម្រក​គីឡូ​ដើម្បី​ឲ្យ​មាន​រូប​រាង​ស្អាត ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ចិត្ត និង​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

រូបតំណាង

ផ្ទុយ​មក​វិញ នារី​ដែល​មាន​ប្ដី​មាន​រូប​រាង​មិន​ទាក់ទាញ​នោះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មិន​ដែល​ដាក់​សម្ពាធ​ថា​ខ្លួន​ត្រូវ​ស្រក​គីឡូ​ឡើយ ដែល​ធ្វើ​ឲ្យ​ចំណង​របស់​ពួក​គេ​មាន​សុភមង្គល​ច្រើន​ជាង។

យោង​តាម​លោក Tania Reynolds ប្រធាន​នៃ​ការ​ពិសោធន៍​ខាង​លើ មនុស្ស​ស្រី​ដែល​មាន​ដៃ​គូ​ស្អាត​ក៏​ទទួល​រង​ឥទ្ធិពល​អាក្រក់​ដូច​គ្នា ប្រសិន​បើ​ខាង​ស្រី​មិន​មាន​រូប​សម្បត្តិ​ស្អាត​ដូច​ខាង​ប្រុស​ទេ​នោះ​។​ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ៕

រូបតំណាង

ចុចអាន៖ ​​ បើ​អារម្មណ៍​មិន​ទាន់​ស្ងប់​ជាមួយ​អ្នក​ចាស់ សូម​កុំ​ទាន់​ចាប់​ផ្ដើម​ជាមួយ​អ្នក​ថ្មី

ប្រភព៖ Lucisphilippines ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម