៤ ឧបសគ្គ​ដែល​មិន​មែន​គូ​ស្នេហ៍​ស្រលាញ់​គ្នា​ឆ្ងាយ​ក៏​អាច​ឆ្លង​ផុត​បាន

  • 2019-10-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Long distance relationship (ចំណង​មនោសញ្ចេតនា​ដែល​មិន​នៅ​ជិត​គ្នា) គឺ​ជា​ប្រភេទ​ស្នេហា​ដែល​ការ​លំបាក​ច្រើន ប្រសិន​បើ​ភាគី​ទាំង​សង​ខាង​មិន​ចេះ​ជ្រោមជ្រែង​គ្នា។ ថា​ស្នេហា​ធម្មតា​ទៅ ដែល​មាន​រឿង​ច្រើន ស្នេហា​ប្រភេទ​នេះ​គឺ​កាន់​តែ​មាន​ភាព​ស្មុគស្មាញ​មិន​តិច​ឡើយ។

១. ឃ្លាត​កាយ​ណាយ​ចិត្ត

មិន​ថា​នៅ​សម័យ​ណា​ទាំង​អស់ មនុស្ស​២​នាក់​ស្រលាញ់​គ្នា បើ​មិន​បាន​នៅ​ក្បែរ​គ្នា​ទេ ប្រាកដ​ជា​មាន​ការ​ឃ្លាត​ឆ្ងាយ​បន្តិច​ហើយ។ មនុស្ស​២​នាក់​នៅ​កន្លែង​តែ​មួយ ពេល​ខ្លះ​មិន​ទាន់​យល់​ពី​គ្នា​អស់​ផង ទម្រាំ​តែ​មនុស្ស​២ នៅ​ទីក្រុង​២​ទៀត គឺ​កាន់​តែ​ឆ្ងាយ​ខ្លាំង។ នេះ​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ស្រលាញ់​គ្នា​ឆ្ងាយ​ជា​ច្រើន ត្រូវ​ឈាន​ដល់​ផ្លូវ​បំបែក។

២. ការ​ទុក​ចិត្ត

បើ​អ្នក​ស្រលាញ់​ប៉ះ​មនុស្ស​ដែល​ស្មោះ​ត្រង់ មិន​ថា​អី​ទេ តែ​បើ​អ្នក​ប៉ះ​ចំ​មនុស្ស​ដែល​សាវា មិន​ចេះ​ស្កប់ស្កល់ នោះ​អ្នក​ប្រហែល​ជា​ត្រូវ​ឈឺ​ក្បាល​បន្តិច​ហើយ ព្រោះ​គ្រប់​សកម្មភាព​របស់​​គេ​ទាំង​អស់ យើង​មិន​អាច​ក្ដាប់​បាន​ឡើយ មាន​តែ​បន់​ឲ្យ​គេ​ស្មោះ​មួយ​នឹង​មួយ​ប៉ុណ្ណោះ។

៣. គ្មាន​ពេល​បង្កើន​មនោសញ្ចេតនា

សម្រាប់​គូ​ស្នេហ៍​ដែល​នៅ​ក្បែរ​គ្នា អត្រា​នៃ​ភាព​ផ្អែមល្ហែម​របស់​ពួក​គេ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​មាន​តែ​កើន​ឡើយ ដ្បិត​ពួក​គេ​មាន​ពេល​នៅ​ជាមួយ​គ្នា​ច្រើន។ ផ្ទុយ​មក​វិញ គូ​ស្នេហ៍​ដែល​នៅ​ឆ្ងាយ​ពី​គ្នា មាន​ពេល​តិច​បំផុត ឬ​អត់​មាន​តែ​ម្ដង សម្រាប់​បន្ថែម​កម្ដៅ​មនោសញ្ចេតនា។ សម្រាប់​មនុស្ស​ឆាប់​ធុញ ពួក​គេ​នឹង​មិន​អាច​ទ្រាំ​នៅ​ក្នុង​មនោសញ្ចេតនា​នេះ​យូរ​បាន​ឡើយ។

៤. មាន​អារម្មណ៍​ថា​មាន​សង្សារ ដូច​អត់​សង្សារ

មនុស្ស​ជា​ច្រើន​នៅ​ពេល​រក​គូ​ស្នេហ៍ គឺ​តែង​ចង់​មាន​ពេល​វេលា ក៏​ដូច​ជា​រក​បាន​មនុស្ស​ម្នាក់​ដើម្បី​ចែក​រំលែក​ពី​រឿង​ប្រចាំ​ថ្ងៃ ដើម្បី​បាន​ធូរ​ស្រាល​ខ្លះ។ តែ​ចំពោះ​អ្នក​ដែល​មាន​ចំណង​មនោសញ្ចេតនា​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​នោះ ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា មាន​សង្សារ​ដូច​ជា​អត់​ដដែរ ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាប់អន់​ស្រពន់​ចិត្ត​មិន​តិច​ដែរ៕

ចុចអាន៖ ​ បើ​មិន​ស្រលាញ់​ កុំ​ធ្វើ​ល្អ​ដាក់​អ្នក​ឯកា​ខ្លាំង​ពេក ព្រោះ​ពួក​គេ​ងាយ​ទន់​ចិត្តណាស់

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម