ផ្ទះ​មិន​ល្អ​៤​ប្រភេទ​ដែល​គួរ​ចេញ​ឲ្យ​ឆ្ងាយ មិន​គួរ​ទិញ​ជា​ដាច់​ខាត ប្រយ័ត្ន​ជួប​គ្រោះ

  • 2019-10-04 04:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ទិញ​ផ្ទះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ ដែល​គ្រប់​អ្នក​ទិញ​ទាំង​អស់​គួរ​ពិចារណា​ឲ្យ​ច្បាស់​លាស់​មុន​ពេល​ឈាន​ដល់​ការ​សម្រេច​ទិញ។ ផ្ទះ​មួយ​ចំនួន​ដែល​មាន​រាង​មិន​ប្រក្រតី​គឺ​មិន​គួរ​ទិញ​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​យីអ៊ុន​របស់​លោក​អ្នក​ទៅ​ថ្ងៃ​ក្រោយ។

១. ផ្ទះ​មាន​បន្ទប់​គេង​រាង​មូល

ចាស់​បុរាណ​ជឿ​ថា មេឃ​គឺ​មូល ឯ​ដី​គឺ​ជ្រុង។ រាង​មូល​គឺ​អាច​បន្លាស់​ទី​បាន រីឯ​រាង​ជ្រុង​គឺ​នៅ​មួយ​កន្លែង។ កន្លែង​ដែល​យើង​ស្នាក់​នៅ គឺ​តម្រូវ​ឲ្យ​មាន​ភាព​រឹង​មាំ និង​អចិន្ត្រៃយ៍ គ្មាន​ការ​ផ្លាស់​ប្ដូរ។ ដូច​នេះ​ហើយ ប្រការ​ដែល​មាន​បន្ទប់​រាង​មូល​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ធ្វើ​ឲ្យ​ជីវិត​ម្ចាស់​ផ្ទះ​គ្មាន​លំនឹង និង​រសាត់​អណ្ដែត។

២. ផ្ទះ​មាន​ច្រើន​ជ្រុង

ផ្ទះ​ដែល​មាន​រាង​ល្អ​បំផុត​គឺ​ការ៉េ ឬ​ចតុកោណកែង​ដែល​មាន​រាង​ត្រឹម​តែ​៤​ជ្រុង​ប៉ុណ្ណោះ។ ផ្ទះ​បែប​នេះ​នឹង​ផ្ដល់​ភាព​រឹង​មាំ​ដល់​អ្នក​ស្នាក់​នៅ។ ផ្ទះ​ដែល​មាន​រាង​ឆក​លើ​ឆក​ក្រោម ហើយ​មាន​ច្រើន​ជ្រុង សង់​លើ​ដី​មិន​ស្មើ គឺ​មិន​នាំ​មក​ឥទ្ធិពល​ល្អ​ឡើយ ហើយ​គួរ​ជៀសវាង​ការ​ទិញ​ផ្ទះ​ប្រភេទ​នេះ។

៣. ផ្ទះ​មាន​ដើម​ឈើ និង​បង្គោល​ភ្លើង​ពេញ​ពី​មុខ

តាម​ទំនាយ​បុរាណ ដើម​ឈើ​គឺ​ជា​ជម្រក​នៃ​ក្រុម​អ​រូបិយ​ស្នាក់​នៅ ដែល​មិន​មែន​ជា​រឿង​ល្អ​ឡើយ សម្រាប់​ការ​នៅ​ក្បែរ​ដើម​ឈើ​ទាំង​នេះ ព្រោះ​អាច​នាំ​ដង្ហើម​មិន​ល្អ​ចូល​ផ្ទះ។ នៅ​ពេល​ជ្រើស​រើស​ទិញ​ផ្ទះ គួរ​ទិញ​ផ្ទះ​ដែល​មើល​ពី​មុខ​មក​ស្រឡះ មាន​ពន្លឺ​ចាំង​ចូល​បាន​ពេញ ទើប​លើក​រាសី​ដល់​អ្នក​នៅ។

៤. ផ្ទះ​នៅ​ចំ​ផ្លូវ​បំបែក​ជា​បី

ផ្ទះ​ដែល​នៅ​ចំ​ផ្លូវ​បំបែក​ជា​បី នឹង​គ្មាន​អ្វី​ជួយ​ជា​ទម្រ​ទាំង​អស់ បើ​គិត​តាម​ក្បួន​ហុងស៊ុយ គឺ​កណ្ដោចកណ្ដែង​តែ​ឯង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្ទះ​បែប​នេះ​ក៏​នឹង​ត្រូវ​រែក​ផ្ទះ​ដែល​នៅ​សង​ខាង​របស់​ខ្លួន​ដែរ ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ហាក់​មាន​សម្ពាធ​អ្វី​ម្យ៉ាង​មើល​មិន​ឃើញ។ នេះ​គឺ​ជា​ប្រភេទ​ផ្ទះ​ដែល​គួរ​ជៀសវាង​បំផុត​ពេល​មាន​បំណង​ទិញ​ផ្ទះ៕

ចុចអាន៖ ​ តាមរយៈការក្តោបដៃអាចមើលដឹងថាអ្នកជាមនុស្សប្រភេទណាបាន

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម