ឈ្លោះ​គ្នា​ជាមួយ​កូនប្រុស អ្នក​ម្ដាយ​លោត​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន ទោះ​ត្រូវ​គេ​អង្វរ​យ៉ាងណាក៏ដោយ

  • 2019-10-03 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ត្រូវ​បាន​អ្នក​ឆ្លង​កាត់​ផ្លូវ​សុំ​ចិត្ត កុំ​គិត​ខ្លី​យ៉ាង​ណា​ក៏​ដោយ តែ​នារី​រូប​នេះ​នៅ​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​របស់​ខ្លួន។

យោង​តាម​បណ្ដាញ​ព័ត៌មាន China Press បាន​ចុះ​ផ្សាយ​ថា នារី​មួយ​រូប​ដែល​ធ្វើ​ការ​នៅ​ផ្សារ​ទំនើប​មួយ​នា​ទីក្រុង Selangor ប្រទេស​ម៉ាឡេស៊ី បាន​លោត​ពី​លើ​ស្ពាន​សម្លាប់​ខ្លួន​ក្រោយ​ពេល​ឈ្លោះ​ប្រកែក​ជាមួយ​កូន​ប្រុស​របស់​ខ្លួន។ ហេតុការណ៍​របស់​នារី​អភ័ព្វ​រូប​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល។

យោង​តាម​សម្ដី​របស់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​បាន​ឃើញ​នារី​វ័យ​កណ្ដាល​ម្នាក់​មក​ឈរ​នៅ​លើ​បង្កាន់​ដៃ​ស្ពាន​ដោយ​កំពុង​យំ​ផង​ដែរ។ ដោយ​ឃើញ​ហេតុការណ៍​ដូច​មិន​សូវ​ស្រួល បុរស​ម្នាក់​បាន​ចូល​មក​សួរ​នាំ ព្រម​​ទាំង​បាន​អង្វរ​ឲ្យ​អ្នក​ម្ដាយ​នេះ​កុំ​គិត​ខ្លី ។ មុន​នោះ​ដែរ នារី​រូប​នេះ​បាន​ឈ្លោះ​ប្រកែក​គ្នា​អឺង​កង​ជាមួយ​កូន​ប្រុស​របស់​ខ្លួន។

គួរ​ឲ្យ​សោក​ស្ដាយ ទោះ​បី​ជា​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ផ្ដល់​យោបល់​ច្រើន​ប៉ុណ្ណា នៅ​តែ​មិន​អាច​ឃាត់​នារី​រូប​នេះ​បាន ហើយ​ចុង​បញ្ចប់​នាង​ក៏​លោត​ពី​លើ​ស្ពាន ហើយ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នេះ​មិន​យូរ​ប៉ុន្មាន បុរស​មក​ពី​ប្រទេស​ចិន​ម្នាក់ ក៏​បាន​ស្ទុះ​ចេញ​ពី​លើ​ឡាន ​ហើយ​លោត​ពី​លើ​ស្ពាន​សម្លាប់​ខ្លួន​ដូច​គ្នា ដោយ​សារ​ឈ្លោះ​គ្នា​ជាមួយ​ម្ដាយ​៕

ចុចអាន៖​ ​ ពាក់​ឈុត​ខ្លា​ឃ្មុំ ធ្វើ​ដំណើរ​២៤០០​គីឡូ​ដើម្បី surprise មិត្ត​ស្រី ទៅ​ដល់​ទើប​ដឹង​ថា​ត្រូវ​គេ​ក្បត់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី