អាយុ​ក្មេង​តែ​មុខ​ឆាប់​ចាស់​ ដោយ​សារ​​​​អ្នក​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ

  • 2019-10-02 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​តូច​តាច​​ដែល​អ្នក​​តែង​ទម្លាប់​​ធ្វើជា​ប្រចាំ ដោយ​មិន​បាន​​ចាប់​អារម្មណ៍​ថា​​​​វា​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​សម្រស់​របស់​អ្នក។ ប្រសិន​បើ​អ្នក​មិន​ចោល​​នូវ​ទម្លាប់​ទាំង​អស់​នេះ​ទេ ស្នាម​​អុជ​ខ្មៅ ស្នាម​ជ្រួញ នឹង​ធ្វើ​ឲ្យ​អ្នក​ចាស់​ជាង​វ័យ ទោះ​​អាយុ​ក្មេង​ប៉ុនណា​ក៏​ដោយ។

១. ញ៉ាំ​​​​​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង​ពេក

អាហារ​ឬ​បង្អែម​​ផ្សេងៗ ដែល​​ផ្អែម​ខ្លាំង​​គឺ​មាន​ជាតិ​ស្ករ​ច្រើន​ហួស​កម្រិត ​ហើយ​អាច​ចូល​ទៅ​​​​​បំផ្លាញ​ស្រទាប់​ស្បែក​ និង​ជាតិ​ខូឡាជែន​​នៅ​ក្នុង​ស្បែក ធ្វើ​ឲ្យ​ស្បែក​ឆាប់​លេច​ចេញ​​ស្នាម​​ជ្រីវជ្រួញ និង​កើត​មុន​ទៀត​ផង។ អ្នក​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ ហើយ​អាច​​ប្រើ​ទឹកឃ្មុំ​ជំនួស​វិញ​ទើប​មិន​ប៉ះពាល់​ដល់​សម្រស់។

២. យក​ដៃ​ច្រត​ចង្កា

អ្នក​ខ្លះ​ពេល​ទំនេរ​ឬ​ពេល​គិត​ស្មុគស្មាញ​ច្រើន​តែង​យក​ដៃ​ទៅ​ច្រត​ចង្កា ប៉ុន្តែ​អ្នក​ដឹង​អត់​ថា ការ​ធ្វើ​បែប​​​នេះ​ បណ្តាល​ឲ្យ​ស្បែក​ឆាប់​ចាស់​ដោយ​មិន​ដឹង​ខ្លួន ហើយ​បាក់តេរី​ដែល​មាន​នៅ​លើ​ដៃ​​​ នឹង​​បង្ក​ឲ្យ​អ្នក​​កើត​មុន​ផង​ដែរ។

៣. ឧស្សាហ៍​ញេច​​មុន

ត្រូវ​ហើយ​ពេល​​ឃើញ​​មុខ​កើត​មុន​ម្តងៗ ទ្រាំ​មិន​បាន​ទេ​ចង់​តែ​​ញេច​ចេញ​ឲ្យ​បាត់។ យ៉ាង​ណា​​​ការ​ញេច​មិន​បាន​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​​​ខូច​ស្បែក​​មុខ និង​​បន្សល់​​​ស្លាក​ស្នាម​ពិបាក​ព្យាបាល។ ហេតុ​នេះ​ហើយ អ្នក​គួរ​​ចេះ​ជ្រើស​រើស​​ផលិតផល​ ព្យាបាល​មុន​​​​ណា​ដែល​មាន​គុណភាព​និង​ប្រសិទ្ធភាព​ខ្ពស់។

៤. គេង​ផ្កាប់​ទៅ​លើ​​ខ្នើយ

​​​មាន​មនុស្ស​ជា​ច្រើន​តែង​ធ្វើ​បែប​នេះ ទាំង​មិន​បាន​​ដឹង​ថា ការ​គេង​ផ្កាប់​លើ​ខ្នើយ ហាក់​បី​​ដូច​ជា​អ្នក​យក​​របស់​ធ្ងន់​មក​សង្កត់​លើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​​ជ្រួញ​យ៉ាង​ឆាប់​រហ័ស។

៥. ​ចូល​​គេង​យប់​ជ្រៅ

កា​​ចូល​គេង​យប់​ជ្រៅ​មិន​ត្រឹម​តែ​​ប៉ះពាល់​​​ដល់​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ ​ថែម​ទាំង​​អាច​​បំផ្លាញ​ស្បែក​បាន​យ៉ាង​​ងាយ ដូច​ជា​ធ្វើ​​ស្បែក​ស្រអាប់​មិន​ស្រស់​ថ្លា ឬ​ក៏​​​មាន​ស្នាម​ស្លក់​ខ្មៅ​នៅ​ក្រោម​ភ្នែក​ជាដើម។ លើស​​​ពី​នេះ​ទៅ​ទៀត​ នៅ​ដល់​យប់​ជ្រៅ​ពេក ពេល​​ដែល​អ្នក​ឧស្សាហ៍​ស្ងាប​ញឹក​ញាប់ ក៏​អាច​​បង្កឲ្យ​មាន​ស្នាម​​ជ្រួញ​កាន់​តែ​ច្រើន​នៅ​លើ​​មុខ​​បាន​ដែរ។

៦. មិន​​ប្រើ​ក​ឡេ​ការពារ​កម្តៅ​​ថ្ងៃ

ប្រសិន​បើ​អ្នក​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​ ដោយ​មិន​បាន​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​មុន​សិន ពន្លឺ​ព្រះ​អាទិត្យ​ជា​​សត្រូវ​ដ៏​ធំ ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​​ស្នាម​អុជ​ខ្មៅ ស្នាម​ជាំ​ជា​ដើម។ ដូច្នេះ​​​​មិន​ត្រូវ​ភ្លេច​​លាប​ឡេ​ការពារ​​កម្តៅ​ថ្ងៃ​ឲ្យ​បាន​៣០​នាទី​ មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ​​ទើប​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។​

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម