ចង់ស្លៀកខោចង្កេះវែង ចេញរាងខ្ពស់សមស្អាត កុំរំលងម៉ូដអាវទាំងនេះ

  • 2019-10-01 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​នេះ​វេបសាយ​ "កញ្ញា" នឹង​ពាំនាំ​​នូវ​របៀប​ស្លៀកពាក់​ថ្មី​ប្លែក​មួយ​ទៀត​ហើយ គឺ​ម៉ូដ​ខោ​ចង្កេះ​វែង ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង ជាពិសេស​អ្នក​វៃ​ខ្ទង់​២០​ឆ្នាំ​ឡើង​ទៅ​។ ដោយ​សារ​តែ​ស្ទីល​មួយ​នេះ អាច​ជួយ​រំលេច​ចេញ​នូវ​​រូប​រាង​ដ៏​ទាក់ទាញ​ និង​មើល​ទៅ​ឃើញ​ខ្ពស់​ស្រលះ​សម​​ស្អាត​តែ​ម្តង។ ម៉ូដ​ខោ​ប្រភេទ​នេះ​ដែរ កាន់​តែ​លេច​ធ្លោ​មួយ​កម្រិត​ទៀត​ បើ​បាន​ពាក់​ជាមួយ​នឹង​ស្បែក​ជើង​មាន​កែង​ខ្ពស់​ល្មម។ ម៉ូដ​ខោ​សម​ស្អាត​យ៉ាង​ណា​ក៏​ដោយ​ ហ៊ាន​តែ​រើស​ម៉ូដ​អាវ​មិន​ទំនង ច្បាស់​ជា​មិន​អាច​យឹតយោង​គ្នា​បាន​ទេ​ ប៉ុន្តែ​​កុំ​បារម្ភ​ច្រើន​អី ព្រោះ​បណ្តុំ​ម៉ូដ​​ខាង​ក្រោម សុទ្ធ​សឹង​តែ​ស្ទីល​ ដែល​ស៊ី​គ្នា មិន​ភ័យ​ខ្លាច​ឆ្គង​ឡើយ​។

​​#​១ ខោ​ខ្មៅ​​ជើង​ធំ​តឺនុយ​ជាមួយ​អាវ​សាច់​ក្រណាត់​ពណ៌​ស

#២​ ខោ​ពណ៌ផ្ទៃមេឃ​ស្រាល​និង​អាវ​ស​រឹប​រាង

#​៣ ខោ​ខ្មៅ​និង​អាវ​សំយេះ​ស្មា​ដៃ​វែង

#​៤ ខោ​ពណ៌​សាច់​និង​អាវ​ដៃ​តូច

#៥​ ខោ​ខ្មៅ​និង​អាវ​យឺត​ខ្លួន​ខ្លី​ពណ៌​ចុង​ឈូក

#៦​ ខោ​ខោវប៊យ​និង​អាវ​សឺមី​ពណ៌​ស

#​៧ ខោ​ពណ៌​សាច់​និង​អាវ​​ដៃ​វែង​រឹប​រាង

#​៨ ខោ​ពណ៌​សាច់​​ជើង​ប៉ាត់​និង​អាវ​ដៃ​វែង​ពណ៌​ខ្មៅ

#​៩ ខោ​ពណ៌​ខ្មៅ​ជើង​ប៉ាត់​និង​អាវដៃ​វែង​មាន​ចង​ពី​មុខ

#​១០ ខោ​ពណ៌​សាច់​​​និង​អាវ​សាច់​រលាស់​

#​១១ ខោ​ពណ៌​បៃតង​ខ្ចី​និង​អាវ​យឺត​ពណ៌​បៃតង​ស្រាល

#​១២ ខោ​ពណ៌​ដី​និង​អាវ​​ដៃ​វែង​រឹប​រាង​ពណ៌​សាច់

#​១៣ ខោ​​ពណ៌​ខ្មៅ​ជើង​ធំ​និង​អាវ​សំយេះ​ស្មា​ដៃ​ប៉ោង

#១៤​ ខោ​ពណ៌​ខ្មៅ​ចង​ចង្កេះ​និង​អាវ​​ដៃ​វែង​ពណ៌​ស​ក​តាំង

#​១៥ ខោ​ខោវប៊យ​និង​អាវ​សាច់​ចាក់​ពណ៌​ដី​

#​១៦ ខោ​ខោវប៊យ​រហែក​និង​អាវ​យឺត​ខ្មៅ​ បន្ថែម​អាវ​ក្រៅ​ពី​លើ

#​១៧ ខោ​រឹប​ជើង​ពណ៌​សាច់​និង​អាច​ក​​ក្អម​ដៃ​វែង

#​១៨ ខោ​មាន​ឆែក​និង​អាវ​ពណ៌​ស​​ខ្លួន​ខ្លី

#​១៩ ខោ​ពណ៌​ខ្មៅ​​និង​អាវ​​ដៃ​វែង​ពណ៌​ក្បឿង

#​២០​ ខោ​ជើង​វែង​ពណ៌​សាច់​និង​អាវ​យឺត​ពណ៌​ទឹក​ក្រូច

#​២១ ខោ​ទឹក​ប៊ិច​និង​យឺត​ស​ខ្លួន​ខ្លី

#​២១ ខោ​ពណ៌​សាច់​និង​អាវ​បង្កង់​ដៃ​វែង

ចុចអានបន្ត៖ មិនថាស្លៀកខោឬសំពត់ ស្ទីលអាវចងចង្កេះពិតជារំលេចរាងស្អាតមែន

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី