មេរៀនមានតម្លៃ២យ៉ាងពីដើមឬស្សី បង្រៀនគ្រប់គ្នាដឹងថាជោគជ័យទាមទារពេលវេលា

  • 2019-10-01 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. ចង់​ជោគ​ជ័យ មិន​ត្រូវ​លេង​តាម​ផ្លូវ​កាត់​

​ដើម្បី​​លូត​បាន ​៣ cm ​​ឫស្សី​ត្រូវ​ចំណាយ​ពេល​​ជាង​៤​ឆ្នាំ ។ ​ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់ វា​អាច​លូត​បាន​ដល់​ទៅ​ជាង​៣០ ​cm ហើយ​​ជាង​៦ ​សប្ដាហ៍​​ក្រោយ​មក ​វា​អាច​លូត​ខ្ពស់​ដល់​ទៅ​១៥​ម៉ែត្រ ដែល​ធម្មជាតិ​ដ៏​អស្ចារ្យ​នេះ​ពិត​ជា​គួរ​ឲ្យ​ស្ងប់​ស្ងែង។

មាន​មនុស្ស​ជា​ច្រើន​​​ចង់​ជោគ​ជ័យ ប្រញាប់​ចង់​បាន​លទ្ធ​ផល​ភ្លាម​ៗ ដោយ​លេង​តាម​ផ្លូវ​កាត់។ ជោគ​ជ័យ​ មិន​ខុស​ពី​ឡើង​ភ្នំ​រដិប​រដុប​ប្រកប​ដោយ​ឧបសគ្គ​ជា​ច្រើន​នោះ​ឡើយ។ ​ថ្វី​ដ្បិត​មាន​រឿង​ខ្លះ ទោះ​ខំ​អស់​ពី​សមត្ថភាព​ក៏​​​ដោយ​ ក៏​យើង​មិន​អាច​ទទួល​បាន​ច្រើន​មក​វិញ​ ​ក៏​មិន​ត្រូវ​​ខក​ចិត្ត ហើយ​បោះ​បង់​ចោល​​នោះ​​ទេ​។ ​តាម​ពិត​ទៅ ​អ្នក​ត្រូវ​តែ​ក្រោក​ឈរ​ហើយ​ប្រឹង​ប្រមែប្រមូល​រឿង​មាន​តម្លៃ​ក្នុង​ជីវិត​ដូច​ជា ​បទ​ពិសោធន៍ ​ភាព​ខ្លាំង ​ការ​ប្រឹង​ប្រែង​បន្ត​និង​ពង្រឹង​បន្ថែម។

ពេល​ក្រឡេក​ឃើញ​ដើម​ឫស្សី​ដែល​មិន​ទាន់​ដុះ​ខ្ពស់ ​កុំ​យល់​ច្រឡំ​ថា​វា​ជា​ដើម​គ្មាន​ប្រយោជន៍។ ​ដូច​គ្នា​ដែរ ​នៅ​ពេល​អ្នក​បរាជ័យ កុំ​គិត​ថា​ខ្លួន​ឯង​អត់​​តម្លៃ​។ ​ត្រូវ​តែ​​បន្ត​ក្ដី​សង្ឃឹម​ឥត​ឈប់​ឈរ ដោះ​ស្រាយ​ភាព​ភ័យ​ខ្លាច ​ហើយ​ហ៊ាន​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ដែល​អ្នក​ប៉ង។

២. ​តែង​តែ​រៀប​ចំ​​រួច​ជា​ស្រេច

តើ​អ្នក​ដឹង​ទេ​ថា ​ដើម្បី​បាន​កម្ពស់​លើស​ពី​១៥​ម៉ែត្រ ឫស្សី​បាន​ចំណាយ​ពេល​អស់​ជាង​៤​ឆ្នាំ​​យ៉ាង​ស្ងៀម​ស្ងាត់​​រៀប​ចំ​ខ្លួន​ដើម្បី​លូត​លាស់។ ​អំឡុង​ពេល​នោះ ឬស​ធំ​របស់​ដើម​ឫស្សី​​កំពុង​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ​ក្នុង​ដី​ជម្រៅ​រាប់​ពាន់​ម៉ែត្រ ​ដើម្បី​ធានា​ថា​មាន​កម្លាំង​គ្រប់​គ្រាន់​​​ទ្រទ្រង់​និង​រក្សា​កម្ពស់​​របស់​វា​បាន​។

​ចំពោះ​មនុស្ស​វិញ​ក៏​ដូច​គ្នា ​ដើម្បី​សម្រេច​ជោគ​ជ័យ​គឺ​ត្រូវ​ចំណាយ​ពេល​វេលា​រៀប​ចំ រៀន​សូត្រ និង​ស្វែង​យល់។ ​មាន​រឿង​ខ្លះ​មិន​​មែន​គ្រាន់​តែ​លឺ​គឺ​អាច​យល់​បាន​ឡើយ ប៉ុន្តែ​ទាម​ទារ​ការ​ក្រ​ឡេក​មើល​​ស្ថាន​ការ​ណ៍​ដែរ។ បើ​អ្នក​ឆ្លង​កាត់​​គ្រាន់​តែ​ស្ដាប់​គេ​និយាយ ​ហើយ​មិន​ធ្វើ​ លទ្ធផល​ដែល​ទទួល​បាន​គឺ​​ប៉ុន​គ្រាប់​​​​​​ធញ្ញជាតិ​ប៉ុណ្ណោះ។ ​តែ​បើ​អ្នក​បាន​ស្រាវ​ជ្រាវ ហ៊ាន​សាក​ល្បង​​​ជីក​ឬស​គល់​នៃ​បញ្ហា ​នោះ​អ្នក​នឹង​ក្លាយ​​ជា​ម្ចាស់ និង​វិស័យ​នោះ​យ៉ាង​ពេញ​ដៃ​។

ម្ល៉ោះ​ហើយ ​ការ​ទទួល​បាន​ជោគ​ជ័យ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​និង​ឆាប់​ទាន់​ហន់​នោះ​ឡើយ បើ​ចង់​បាន​ផ្លែ​ផ្កា​ត្រូវ​អត់​ធ្មត់ បើ​ប្រញាប់​ពេក​​នោះ​នឹង​ជួប​លទ្ធផល​ជូរ​ចត់​មិន​ខាន៕​​​

ចុចអាន៖ ​​ មូលហេតុទាំង ៥ ដែលអ្នកគួរតែធ្វើការងារដែលខ្លួនស្រលាញ់

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម