៣វិធីសាមញ្ញ បំបាត់ការធុញទ្រាន់ដោយសារក្បាលជង្គង់ខ្មៅ ពិបាកស្លៀកពាក់

  • 2019-10-01 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ឃើញ​ក្បាល​ជង្គង់​ខ្មៅ ​មាន​តែ​នារី​ប៉ុណ្ណោះ​ដែល​យល់​អារម្មណ៍​នេះ​ខ្លាំង​ជា​ង​គេ ព្រោះ​ពិបាក​ស្លៀក​ខ្លី​ជា​ទី​បំផុត។ ​​ម៉ូដ​មួយ​ចំនួន​ក្រោម​ក្បាល​ជង្គង់​ពេក​មិន​សូវ​​​ឃើញ​រាង​ស្អាត​ទេ ​ជា​​ហេតុ​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​មាន​បញ្ហា​ក្បាល​ជង្គង់​ខ្មៅ ងងឹត​មុខ​​ម្ដង​ៗ ។ ​តែ​ឈប់​បារម្ភ​ទៅ ​​អ្នក​អាច​អនុវត្ត​តាម​វិធី​សាមញ្ញ​ខាង​ក្រោម​បាន​។

​១. លាប​ម្សៅ ​Baking Soda

​​ប្រសិទ្ធភាព​នៃ​ការ​លាប​ Baking Soda ​អាច​ធ្វើ​ឲ្យ​ក្បាល​ជង្គង់​របស់​អ្នក​ប្រែ​ពី​ខ្មៅ​ស្រអាប់ ​មក​​ជា​ស​ភ្លឺ​រលោង​បាន។ ​យក​ម្សៅ ​Baking Soda ​លាយ​ជាមួយ​ទឹក​ឲ្យ​ក្លាយ​ជា​ល្បាយ​មួយ ​បន្ទាប់​មក​យក​មក​លាប​លើ​រង្វង់​ក្បាល​ជង្គង់​ដែល​ខ្មៅ​នោះ​។ ​ទុក​ចោល​ប្រហែល ​៣ -​៥ ​នាទី ​បន្ទាប់​មក​លាង​ចេញ​ដោយ​ទឹក​ធម្មតា។ ​ប្រការ​សំខាន់ ​អ្នក​មិន​ត្រូវ​ទុក​វា​យូរ​ពេក​ទេ ព្រោះ​នឹង​​ធ្វើ​ឲ្យ​ក្បាល​ជង្គង់​អ្នក​​ទៅ​ជា​ប្រេះ​បែក​ស្រកា​បាន។

​២. ខាត់​ក្បាល​ជង្គង់​ដោយ​ស្រា្កប់​រាល់​ថ្ងៃ​

​វិធី​ដ៏​សាមញ្ញ​មួយ​ទៀត ​សុភាព​នារី​ទាំង​ឡាយ​​គួរ​ខាត់​ស្បែក​ដោយ​ប្រើ​​ស្រ្កាប់​លើ​ក្បាល​ជង្គង់​រាល់​ថ្ងៃ​ក្រោយ​ងូត​ទឹក​រួច។ ​ស្រា្កប់​​នោះ​គឺ​ ​អាច​លាប​ស្ក្រាប់​អំបិល ឬ​អំពិល​លាយ​ជាមួយ​ស្ករ​ស​​កូរ​ឲ្យ​សព្វ​ជាមួយ​ទឹក។ ​ម្យ៉ាង​ទៀត ​អ្នក​អាច​ប្រើ​ស្រ្កាប់​​ទឹក​ដោះ​គោ ​ឬ ​ទឹក​ដោះ​គោ​ជូ​ក៏​​បាន ដុស​ខាត់​ស្បែក​រាល់​​ងូត​ទឹក​ពេល​ល្ងាច​ឲ្យ​បាន​ទៀង​ទាត់ ​នោះ​ស្បែក​ក្បាល​ជង្គង់​អ្នក​នឹង​ប្ដូរ​ជា​ទន់ ហើយ​របក​​ស្នាម​អុជ​ខ្មៅ​ចេញ​តែ​ម្ដង​។

៣. ​លាប​គ្រីម​និង​​ប្រើ​ថង់​រុំ

​​អ្នក​មិន​ត្រូវ​ភ្លេច​ចំណុច​ទី​៣​នេះ​ទេ បើ​ចង់​បាន​​ក្បាល​ជង្គង់​ភ្លឺ​រលោង​ទាន់​ចិត្ត។ ​គួរ​លាប​គ្រីម​ដែល​​ផ្ដល់​សំណើម ព្រម​ទាំង​អាច​យក​ថង់​មក​រុំ​ពី​លើ​ក្បាល​ជង្គង់​យ៉ាង​តិច​ ៥​ -​១០​ នា​ទី។ ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​​សារជាតិ​គ្រីម​រត់​ចូល​ស្បែក​បាន​១០០%។ ​កុំ​ភ្លេច​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ​​នោះ​ក្បាល​ជង្គង់​ដែល​ធ្លាប់​តែ​ខ្មៅ​ស្រអាប់​នឹង​លែង​កើត​មាន៕

ចុចអាន៖ ​​ នៅផ្ទះអត់ដឹងទៅណា មកធ្វើម៉ាស់បឺរបិទមុខឲ្យស្អាតតាមប្រភេទស្បែក

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម