ពាក់​ឈុត​ខ្លា​ឃ្មុំ ធ្វើ​ដំណើរ​២៤០០​គីឡូ​ដើម្បី surprise មិត្ត​ស្រី ទៅ​ដល់​ទើប​ដឹង​ថា​ត្រូវ​គេ​ក្បត់

  • 2019-10-01 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ចិន​ម្នាក់​បាន​ត្រឹម​ទទួល​ការ​ឈឺចាប់ នៅ​ពេល​ព្យាយាម​អស់​លទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​សង្សារ​ខ្លួន​សប្បាយ​ចិត្ត តែ​ប្ដូរ​មក​វិញ នាង​បាន​មាន​អ្នក​ថ្មី​មួយ​ទៀត។

ជាមួយ​សម័យកាល​ប្រកួត​ប្រជែង​ដូច​សព្វ​ថ្ងៃ រក​បាន​ការងារ​មួយ​ល្អ​គឺ​មិន​ងាយ​ស្រួល​ឡើយ។ ដូច​នេះ​ហើយ ដើម្បី​រក​បាន​ការងារ​មួយ ពេល​ខ្លះ មនុស្ស​មួយ​ចំនួន​ត្រូវ​លះបង់​រឿង​ខ្លះ ដូច​ជា​ស្នេហា​ជា​ដើម។ ដោយ​កន្លែង​ធ្វើ​ការ និង​សង្សារ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​រាប់​ពាន់​គីឡូ ហើយ​ការ​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​នេះ ក៏​មិន​សុវត្ថិភាព​ដូច​គ្នា ដ្បិត​​យើង​មិន​ដឹង​ឡើយ​ថា​ដៃ​គូ​កំពុង​ធ្វើ​អ្វី។

ជាក់​ស្ដែង ថ្មី​ៗ​នេះ​នៅ​ក្នុង​ថ្ងៃ​គម្រប់​ខួប​អនុស្សាវរីយ៍​របស់​ខ្លួន​និង​សង្សារ​របស់​បុរស​ចិន​ម្នាក់ ដែល​រស់​ឆ្ងាយ​ពី​គ្នា​២៤០០​គីឡូ​នោះ ខាង​ប្រុស​បាន​ត្រៀម​ខ្លួន ធ្វើ​កម្មវិធី​ភ្ញាក់​ផ្អើល​មួយ​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន។ ដោយ​ខាង​ប្រុស​បាន​សួរ ថា​សង្សារ​ខ្លួន​នៅ​ឯណា។ ខាង​ស្រី​ស្មាន​តែ​គ្រាន់​តែ​សួរ​សុខ​ទុក្ខ​ដូច​រាល់​ដង ក៏​ប្រាប់​ការ​ពិត​ថា​ខ្លួន​កំពុង​នៅកន្លែង​មួយ ដោយ​មិន​ដឹង​ថា​សង្សារ​នាង​កំពុង​ធ្វើ​ដំណើរ​មក​ជួប​នាង​ឡើយ។

បុរស​ជា​សង្សារ បាន​ទិញ​ឈុត​ខ្លា​ឃ្មុំ​មក​ពាក់ ហើយ​ធ្វើ​ដំណើរ​២៤០០​គីឡូ​មក​ជួប​មិត្ត​ស្រី​របស់​លោក តែ​នៅ​ពេល​ដល់​កន្លែង លោក​បាន​ត្រឹម​សន្លប់​ឈរ​នៅ​ពេល​ឃើញ​នាង​កំពុង​ផ្អែមល្ហែម​ជាមួយ​បុរស​ម្នាក់​ទៀត។ ក្រោយ​ពេល​សង្កេត​ប៉ុន្មាន​នាទី លោក​ដឹង​ថា​ពួក​គេ​កំពុង​ស្រលាញ់​គ្នា ហើយ​ក៏​រត់​ចេញ។

ខាង​ស្រី​ពេល​ឃើញ​មិត្ត​ប្រុស​របស់​ខ្លួន​ក៏​ដេញ​​តាម ដើម្បី​សុំ​ការ​លើកលែង តែ​ខាង​ប្រុស​មិន​បាន​ព្រម​ឡើយ។ អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​ឃើញ​ខាង​ប្រុស​ដើរ​ចេញ ហើយ​ពេល​នេះ​គេ​មិន​ដឹង​ថា​ចំណង​របស់​អ្នក​ទាំង​២​ទៅ​ជា​យ៉ាង​ម៉េច​ឡើយ៕

ចុចអាន៖ ​​ អ្នក IT ម្នាក់ខឹង​គ្រួសារ​បង្ខំ​យក​ប្រពន្ធ​ពេក តែង​ជា​ស្រី​ក្នុង​ថ្ងៃ​ណាត់​ជួប​ដំបូង​តែ​ម្ដង

ប្រភព៖ Lucid Motors ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម