អេមអត់? ៦ សន្លឹកស្ទីលថតរូប Cool Cool យុវវ័យសម័យថ្មី មិនគួររំលង​

  • 2019-09-26 09:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​និយាយ​ពី​រឿង​ថត​រូប​វិញ ម្នាក់ៗ​ច្បាស់​ណាស់​ពូកែ​ទាំង​ធ្វើស្ទាយ និងតុប​តែង​ខ្លួន។ ហើយ​ជឿ​ជាក់​ថា​យុវវ័យ​សម័យ​ថ្មីនេះ ភាគ​ច្រើន​ចូលចិត្ត ធ្វើ​ខ្លួន​បែប​សាមញ្ញៗ​តែ Swag ព្រោះ​ថា​វា​ជា​ស្ទីល​ដែល​កំពុង​ពេញ​និយម។ ទាំង​នេះ ​ជា​គន្លឹះ​ខ្លះៗ ដើម្បី​តែង​ខ្លួន Swag ឲ្យ​ទាក់​ភ្នែក សមរម្យ និង​មិន​ឆើត​ឆាយ​ពេក៖

អ្នកទាំងអស់គ្នា បើចង់ងាយស្រួលអាចជ្រើសរើសអាវយឺត ខោខូវប៊យ បើស្រីៗវិញស្លៀកជាមួយសំពត់ខ្លី ឬ​រ៉ូប​រលុងៗ​យ៉ាងឡូយ ហើយ​បើ​ថែម​អាវ​ក្រៅ​ទៀត​ កាន់​តែ​ពេញ​និយម​សម្រាប់​យុវវ័យ​ ព្រោះ​ការ​ស្លៀក​ពាក់​បែប​នេះ​ងាយ​ស្រួល​ហើយ​មើល​ទៅ​ក្មេង​ទៀត​។

ម្យ៉ាង​គួរ​បន្ថែម​នូវ​ ស្បែក​ជើង​ប៉ាតា ព្រោះ​វា​ងាយ​ស្រួល ហើយ​មាន​អត្ថ​ប្រយោជន៍​ច្រើន​ទៀត​ដូចជា​ ការពារ​កម្ដៅ​ថ្ងៃ ប្រអប់​ជើង​សស្អាត ព្រម​ទាំង​មើល​ទៅ​បែប​ក្មេងៗ Cute Cute ទៀត។

ជាក់ស្ដែង ស្បែក​ជើង​ប៉ាតា​ដែល​កំពុង​តែ​វាយ​លុក​ពេញ​ស្រទាប់​យុវវ័យ​នោះ​គឺប្រភេទ Converse ដែល ពណ៌ ​មាន​គ្រប់​ម៉ូត​គ្រប់​ម៉ាក​បំពេញ​តម្រូវ​ការ​របស់​អតិថិជន។ បើ​និយាយ​ពីភាពពេញ​និយម​វិញ​ សូម្បី​តែ​តារា​ល្បីៗ​មួយចំ​នួន​ក៏​ពាក់​ដែរ។

Converse ជាស្បែកជើងដែលកាលីពទាន់សម័យ ស្រាលងាយស្រួលដើរមាន គុណភាពវិញល្អ ពាក់បានយូរ ហើយគក់ក្នុងម៉ាស៊ីនបោកគក់ក៏មិនខូចដែរ។ តោះចង់ដឹងថា ពាក់ស្បែកជើង Convere ជាមួយស្ទាយប្លែកៗ បែបយុវវ័យធ្វើឲ្យយើងកើនសម្រស់បានប៉ុណ្ណាមកមើលរូបភាពខាងក្រោមនេះ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម