ទម្លាប់​អាក្រក់​ៗ​ធ្វើឲ្យ​រាងកាយ​ស្ត្រី ចុះ​អន់​ថយ និង​បាត់បង់​ភាព​ស្រស់​ស្អាត

  • 2019-09-23 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​មួយ​ចំនួន​មិន​បាន​គិត​ទៅ​ដល់​ចំណុច​ខាងក្រោម​នេះ​ឡើយ ដោយ​ចេះ​តែ​បណ្ដែតបណ្ដោយ​វា​រហូត​ក្លាយ​ជា​ទម្លាប់។ ទម្លាប់​ទាំងប៉ុន្មាន​នោះ បាន​ធ្វើឲ្យ​រាងកាយ​ក៏​ដូចជា​សម្រស់​បាត់បង់​បន្តិច​ម្ដង​ៗ ហើយ​ពេល​ខ្លះ​មិន​អាច​កែខៃ​ឡើង​វិញ​បាន​ទៀត​ផង។

១.ស្លៀក​សម្លៀកបំពាក់​តឹង​ពេក

មនុស្ស​ស្រី​ចូលចិត្ត​ស្លៀក​សម្លៀកបំពាក់​តឹង​ៗ​ណាស់ ដើម្បី​ឲ្យ​ឃើញ​រាង​ស្អាត។ ទោះ​វា​ជួយ​ឲ្យ​រាង​ស្អាត ប៉ុន្តែ​វា​បាន​ធ្វើឲ្យ​សាច់ដុំ​ធ្វើការ​រឹតតែ​ធ្ងន់ធ្ងរ​ឡើង ជាពិសេស​បើ​ស្លៀកពាក់​ខោអាវ​ដែល​ផលិត​ពី​ក្រណាត់​គ្មាន​ខ្យល់​ចេញ​ចូល។ ជា​ទូ​ទៅ​ក្រណាត់​តឹង​អាច​ធ្វើឲ្យ​ញើស ធូលី ដី និង​ប្រេង​ជាប់​ពេញ​ខ្លួន។

រូបតំណាង

២.ការ​ប្រើ​ផលិតផល​ខុស​លើ​រាងកាយ

មុន​ជ្រើសរើស​ផលិតផល​អ្វី​យក​មក​ប៉ះ​លើ​រាងកាយ សូម​ពិចារណា​ឲ្យ​មែនទែន។ មុន​លាប មុន​ខាត់​អ្វី​មួយ​ត្រូវ​ប្រយ័ត្ន ព្រោះ​វា​អាច​ធ្វើឲ្យ​ស្បែក​រលាក​បាន។

៣.មិន​ងូត​ទឹក

ភាព​កខ្វក់ ប្រេង និង​ញើស​នឹង​នៅ​ជាប់​លើ​ដង​ខ្លួន ឬ​សម្លៀកបំពាក់ ហើយ​វា​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​តឹងណែន​រាងកាយ។ បើ​ស្ថិត​ក្នុង​ពេល​អាកាសធាតុ​ក្ដៅ​ទៀត​នោះ អ្នក​នឹង​មិន​អាច​អង្គុយ​សុខ​ឡើយ។ មិន​ងូត​ទឹក​ជាតិ​កង្វក់​ទាំង​ឡើយ​ត្រូវ​បាន​ស្រូប​ចូល​ក្នុង​វិញតាម​រន្ធញើស​។ មួយ​វិញ​ទៀត​បើ​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លាង​សម្អាត​ខ្លួនប្រាណ​ឲ្យ​ល្អ​ទេ នោះ​នឹង​នាំ​ឲ្យ​ស្បែក​មាន​បញ្ហា​ធ្ងន់ធ្ងរ ការ​​ស្ទះ​រន្ធញើស មុន ស្នាម​ជ្រីវជ្រួញ។

៤.មិន​បោក​សម្អាត​ខោអាវ​ក្នុង

បើ​អ្នក​គិត​ថា ខោអាវ​ក្នុង​មិន​មាន​ជាប់​ធូលី​អ្វី​ផង ហើយ​ជ្រើសរើស​មិន​បោក​គក់ ពិតជា​ខុស​ធ្ងន់​មិន​ខាន។ ការ​សម្អាត​ខោអាវ​ក្នុង​អាច​ជួយ​បណ្ដេញ​ញើស និង​ក្អែល​ជាប់​ខោអាវ​បាន ហើយ​ពេល​ពាក់​ទៅ អ្នក​នឹង​មាន​អារម្មណ៍​មាន​ផាសុកភាព។ តែ​បើ​ស្លៀកពាក់​មិន​គក់ នោះ​បាក់តេរី​នឹង​ជ្រាប​ចូល​រាងកាយ។

រូបតំណាង

៥.ការ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

នៅ​តាម​ហាង​នានាមាន​លក់​ឡេ​ដែល​មាន​រូបមន្ត​អាច​ជួយ​ការពារ​កម្ដៅ​ថ្ងៃ​បាន។ ព្រោះតែ​បែប​នោះ​ហើយ អ្នក​ខ្លះ​មិន​បាន​អាន​ពាក្យ​ណែនាំ​លម្អិតមុន​ប្រើ​ប្រាស់​ឡេ​ឡើយ ហើយ​គិត​ថាពេល​លាប​រួចមិន​ចាំបាច់​ពាក់​ខោអាវ​វែង​ៗ​​អ្វី ដើម្បី​​ជួយ​បិទបាំងបន្ថែមដោយ​សម្អាង​ឡេការពារ​កម្ដៅ​ថ្ងៃ​អាច​ទប់ទល់​បាន​ទាំងស្រុង៕

ចុចអាន៖ងាយ​ៗ​ធ្វើឲ្យ​សាច់​មុខ​ស​ខ្ចី​ដូច​កូន​ក្មេង​ ដោយ​គ្រាន់តែ​ប្រើ​ម៉ាស​ទឹក​ដោះ​គោ​កក​

ប្រភព៖ gurl ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម