សាក៣វិធីនេះ ជឿជាក់ថាពិតជាអាចយកឈ្នះចិត្តមនុស្សបាន

  • 2019-09-23 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​រស់​នៅ​ក្នុង​សង្គម ​ចាំ​បាច់​ត្រូវ​មាន​ទំនាក់​ទំនង​ ព្រោះ​អ្នក​មិន​មែន​ជា​កោះ​ទេ។ ​ប៉ុន្តែ​ពេល​ខ្លះ ​អ្នក​ពិបាក​ចុះ​សម្រុង ​ឬ​មិន​អាច​យក​ឈ្នះ​ចិត្ត​របស់​​អ្នក​ណា​ម្នាក់​បាន ។ ​មាន​៣​វិធី ​ដែល​អ្នក​អាច​បង្រៀន​ខ្លួន​ឯង​ក្នុង​ជីវិត ​ដើម្បី​យក​ឈ្នះ​ចិត្ត​របស់​មនុស្ស​បាន ​​។ ​ទាំង​នេះ​នឹង​ជួយ​ឲ្យ​អ្នក​រស់​នៅ​ប្រកប​ដោយ​ភាព​រុង​រឿង ​សប្បាយ​​រីក​រាយ​បាន។ ​​​

១. ​ពាក្យ​សម្ដី​ពីរោះ​ពិសា

​​ចាស់​ៗ​តែង​ទូ​ន្មាន​ថា ​"​ក្តី​ស៊ី​រាក់​ ត្រ​ជាក់​ស៊ី​ជ្រៅ​"​ ​ដែល​ចង់​សំដៅ​ថា ​បើ​អ្នក​និយាយ​ស្ដី​ដោយ​កាយ​វិការ​សម​រម្យ​នោះ​អ្នក​ផង​ណា​​ក៏​ចូល​ចិត្ត ​សូម្បី​តែ​មនុស្ស​ដែល​មាន​ចិត្ត​ក្តៅ​ដូច​កប៉ាល់​ភ្លើង ក៏​ប្រែ​ជា​ចិត្ត​ស្ងប់​​ដែរ។ ​តែ​បើ​សម្តី​​ដូច​ជះ​ទាំង​កន្ថោ អ្នក​មិន​អាច​សម្រេច​ផល​អ្វី​បាន​ទាំង​អស់។ ​ថា​មិន​ស្រួល​អ្នក​អាច​ស្លាប់​ដោយសារ​តែ​សម្តី​និយាយ​អត់​ចេះ​គិត​ទៀត។ ពាក្យ​សម្តី​ទន់​ភ្លន់ ​ជា​អាវុធ​អាច​​ចូល​ជ្រៅ​​ក្នុង​បេះ​ដូង​មនុស្ស​​បាន ព្រម​ទាំង​បង្កើត​ទំនុក​ចិត្ត​និង​ភាព​ជឿ​ជាក់។ ​មនុស្ស​ជោគ​ជ័យ​ដែល​មាន​ការងារ​ល្អ​តែ​ង​តែ​ប្រើ​ប្រាស់​នូវ​ភាសា​បែប​មនុស្ស​ចិត្ត​ត្រជាក់។ ​គេ​ដឹង​ពី​របៀប​និយាយ​ ថា​ពាក្យ​បែប​នេះ​គួរ​និយាយ​ពេល​ណា ​ពាក្យ​បែប​នោះ​កុំ​និយាយ​ល្អ​ជាង។ ​ដូច្នេះ​ហើយ​ ទើប​គេ​ថា ​ពាក្យ​សម្តី​ពីរោះ​ពិសា ​ពិត​ជា​អាច​យក​ឈ្នះ​ចិត្ត​មនុស្ស​បាន​យ៉ាង​ងាយ។

​២. ​ចេះ​ជួយ​អ្នក​ដទៃ

​​​​​ចិត្ត​ល្អ ​ទោះ​ទៅ​ដល់​ទី​ណា​ក៏​មិន​ខ្វះ​ញាតិ​រាប់​ដែរ ដូច្នេះ​ទោះ​មនុស្ស​ចិត្ត​អាក្រក់​យ៉ាង​​ណា​ក៏​ប្រែ​ជា​ចិត្ត​ទន់​ដូច​សំ​ឡី ​ដោយសារ​អំ​ពើ​ល្អ​របស់​អ្នក​។ ​ធ្វើ​អ្វី​គិត​ប្រយោជន៍​រួម ​​ជា​ផ្លូវ​បង្ហាញ​ថា​ មនុស្ស​គ្រប់​គ្នា​ឲ្យ​តម្លៃ​អ្នក​មិន​អាច​កាត់​ថ្លៃ​បាន។ ការ​ជួយ​ដោយ​មិន​សម្លឹង​ពី​ផល​ប្រយោជន៍ ​​មនុស្ស​នោះ​នឹង​តប​ស្នង​វិញ​ដោយ​ការ​ដឹង​គុណ ​ព្រម​ទាំង​សន្តាន​ចិត្ត​របស់​អ្នក​ទទួល ហើយ​សកម្មភាព​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​​អាច​​ហោះ​ចូល​ក្នុង​ក្រអៅ​បេះ​ដូង​របស់​ពួក​គេ​បាន​។

​៣. គោរព

បង្ហាញ​ពី​ការ​គោរព ​ជា​​ចំណុច​មុត​ស្រួច​ដែល​មាន​តែ​មនុស្ស​ឆ្លាត​វៃ​តែង​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។ ​មិន​ថា​នៅ​កន្លែង​ធ្វើ​ការ ​អ្នក​កុំ​ប្រញាប់​រអ៊ូ​រទាំ ​ឬ​ស្តី​បន្ទោស​កំហុស​អ្នក​ដទៃ​ ​គួរ​​យក​ចិត្ត​គេ​មក​ដាក់​ចិត្ត​ខ្លួន​ឯង។ ក្នុង​សង្គម ​ទំនាក់​ទំនង​​គឺ​ជា​រឿង​សំខាន់។ ​អ្នក​មិន​មែន​ចាំ​តែ​សុំ​ជំនួយ​ពី​គេ​ទេ ​មាន​ពេល​ខ្លះ​អ្នក​ត្រូវ​ជួយ​គេ​វិញ ​​ដែល​នេះ​ហៅ​ថា​ជា​ការ​គោរព​គ្នា​​ទៅ​វិញ​ទៅ​មក៕​​

ចុចអាន៖ ​​ ច្បាស់ដូចថ្ងៃ! ចង់ដឹងមនុស្សនោះស្មោះត្រង់ឬអត់ គ្រាន់តែមើលប៉ុន្មានចំណុចនេះ

​​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម