ចាប់ចិត្តអត់? ចេញម៉ូដរដូវកាលថ្មីក្តៅៗ Pandora ប្រកាសកាដូខ្សែដៃប្រាក់ស្តាលីងបើទិញចាប់ពី ៣៨៨ដុល្លារ

  • 2019-09-21 09:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​លួច​ស្រលាញ់ Pandora យូរ​ហើយ កុំ​ខក​ខាន​ឱកាស​នេះ​ឲ្យ​សោះ​ ទាន់ឥលូវកំពុងមានកម្មវិធីពិសេស​

ថ្មីៗនេះ Pandora ដែល​ជា​ម៉ាក​ផលិតផល​គ្រឿង​អលង្ការ​ដ៏​ល្បី​មក​ពី​ ដាណឺម៉ាក​តាំង​ពី​ឆ្នាំ ១៩៨២ និង ល្បី​ឈ្មោះ​បោះ​សំលេង​ទូទាំង​ពិភពលោក បាន​ប្រកាស​ផ្តល់​កាដូ​ពិសេស​ខ្សែ​ដៃ ប្រាក់ ស្តាលីង ​មួយ​ខ្សែ​ភ្លាម​ៗ សម្រាប់​រាល់​ការ​ជាវ​ទំនិញ​ចាប់​ពី ៣៨៨ដុល្លារ។

កម្មវិធី​ផ្តល់​ជូន​ដ៏​ពិសេស​នេះ គឺ​ដើម្បី​អបអរ​ការ​សម្ពោធ​ដាក់​លក់ ខូឡិកសិន​ថ្មី​សម្រាប់​រដូវ​កាល​ស្លឹក​ឈើ​ជ្រុះ (Pandora Autumn 2019) គឺ Pandora O Collectionនៅ​ផ្សារ​ទំនើប​អូឡាំព្យា​ជាន់​ផ្ទាល់​ដី​ដែល​ជា​សាខា​ថ្មី​របស់​ខ្លួន កាលពី​ម្សិល​មិញ​នេះ​។

ច្នៃ​ប្រឌិត​ថ្មី​មួយ​ទៀត​ក្នុង​គោល​បំណង​ចែក​រំលែក​នូវ​សេចក្តី​ស្រលាញ់​ជាមួយ​នឹង​មនុស្ស​ទូទាំង​ពិភពលោក Pandora Autumn 2019 បាន​រចនា​ឡើង​ដោយ​ដៃ​យ៉ាង​យក​ចិត្ត​ទុកដាក់ ជាមួយ​​ម៉ូដ Pandora O Pendant ដែល​អាច​ពាក់​បាន​តាម​របៀប​ជាច្រើន​បែប និង​អាច​ដាក់​លម្អ​ជា​បន្តោង​(Charm) តាម​ស្ទាយ​របស់​អ្នក​ផង​ដែរ។​

ម៉ូដ​ថ្មី​នេះ​បាន​រចនា​ឡើង​ដក​ស្រង់​ចេញ​ពី​និមិត្ត​សញ្ញា​របស់ Pandora តែម្តង គឺ​អក្សរ O ដែល​តំណាង​ឲ្យ​ឥទ្ធិពល​នៃ​ការ​រួម​បញ្ចូល​គ្នា​នៃ​គ្រឿងអលង្ការ និង​អាច​ប្រើ​ប្រាស់​បាន​គ្រប់​កាលៈទេសៈ ដោយ​មិន​ត្រឹម​តែ​ពាក់​វា​ជា​បន្តោង​ខ្សែ​ក​នោះ​ទេ អ្នក​ក៏​អាច​ដាក់​វា​ជា​បន្តោង​កាបូប កាបូប​ក្រវាត់​ចង្កេះ ឫ​ក៏​ពាក់​តាម​ការ​ច្នៃ​ប្រឌិត​បែប​ថ្មី​ផ្សេង​ៗ​ទៀត ដើម្បី​បង្ហាញ​ពី​ស្ទាយ​ទាន់​សម័យ​ថ្មីៗ ប្លែកៗ ផ្ទាល់​ខ្លួន​របស់​មនុស្ស​ជំនាន់​ថ្មី​។

ការ​ផ្តល់​ជូន​នេះ​គឺ​ចាប់​ពី​ថ្ងៃ ទី ២០ កញ្ញា រហូត​ដល់​ថ្ងៃ​ទី ៣០ កញ្ញា ២០១៩។

សុភាពនារី​យើង! សូម​ប្រញាប់​ទៅ​រក​មើ​ល​ម៉ូដ Pandora សំណព្វចិត្ត​នៅ​គ្រប់​សាខា​ទាំង ៣ទី​តាំង ​រួម​មាន​​៖ សាខា​ផ្សារ​ទំនើប​អូឡាំព្យា , សាខា​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ភ្នំពេញ ,សាខា​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​សែន​សុខ។

ក្រុមហ៊ុន Sandara បាន​ទទួល​សិទ្ធ​នាំ​យក​គ្រឿង​អលង្ការ​ដ៏​ល្បី​ម៉ាក Pandora កាល​ពី​ខែ​សីហា ២០១៨ ដែល​មាន​វត្តមាន​នៅ​ កម្ពុជា​តាំង​ពី​ដើម​ឆ្នាំ ២០១៧ ក្នុង​គោល​បំណង​ធ្វើ​ការ​អភិវឌ្ឍន៏​ប្រណិត​ភាព ដែល​ជា​ជម្រើស​ដ៏ល្អ​សម្រាប់​សុភាព​បុរស និង​នារី៕

អត្ថបទ៖ លីដា

អត្ថបទពេញនិយម